ការបរិភោគម្ហូបឆ្ងាញ់ពិសានៅតៃបី
◎ដើរលេងកំសាន្តផឹកស៊ីនៅផ្សាររាត្រី
ផ្សាររាត្រីកំសាន្តខ័ណ្ឌស៊ីលីន、ផ្សាររាត្រីផ្លូវយ៉ោហឺ、ផ្សាររាត្រីនីងស៊ា、ផ្សាររាត្រីកំសាន្តហ្វាស៊ី…
វប្បធម៌អំពីទីផ្សាររាត្រីអាចធ្វើឲ្យក្រុងតៃប៉េកាន់តែអស្ចារមែន! ជនជាតិតំបន់កោះតៃវ៉ានចូលចិត្តដើរលេងទីផ្សាររាត្រី ក្រៅពីទីផ្សាររាត្រីមានម្ហូបស្រស់ស្របជាច្រើនណាស់ថែមទាំងនៅផ្សាររាត្រីមានលក់សំលៀកបំពាក់ជាច្រើនផងដែរ តម្លៃថោកណាស់អាចបំពេញតំរូវការរបស់អ្នកទាំងអស់គ្នា។នៅទីផ្សាររាត្រីមានតូបលេខហ្គែមជាច្រើនកន្លែង ដូចជា ស្ទួចត្រីវាយកូនឃ្លី ជាដើម ធ្វើឲ្យកុមារនិងមុសន្សធំមិនចង់វិលត្រឡប់ទៅវិញ។
ផ្សាររាត្រីកំសាន្តខ័ណ្ឌស៊ីលីន
〔ទីតាំងស្ថិតនៅ〕:រវាងផ្លូវតាតុង ផ្លូវតាណាន ផ្លូវវេនលីន ផ្លូវឃីហឹនិងតំបន់ជុំវិញ ខ័ណ្ឌស៊ីលីន ក្រុងតៃបី។
〔សេចក្តីណែនាំសង្ខេប〕:ផ្សាររាត្រីខ័ណ្ឌស៊ីលីនជាផ្សាររាត្រីធំជាងគេក្នុងក្រុងតៃបី ក៏ជាផ្សាររាត្រីកំសាន្តដែលអ្នកទេសចរមុខជានឹងមកលេងម្តងក្នុងពេលមកទស្សនាក្រុងតៃបី។ ម្ហូបឆ្ងាញ់ពិសាដែលត្រូវតែបរិភោគរួមមាន ៖ ខ្យងស្មិតចៀនពងមាន់ នំធំខ្ចប់នំតូច ឆាត្រីមឹក ទឹកកក់កោស កង្កែបធ្លាក់ពង ឆ្អឹងជំនីមាន់ តៅហ៊ូស្អុយ នំចៀន ឆ្នាំស្ងោរឆ្អឹងជំនីជ្រូក សាច់ក្រកធំស៊ីលីន
ផ្សាររាត្រីផ្លូវយ៉ោហឺ
〔ទីតាំងស្ថិតនៅ〕:រវាងកំណាត់បាដីនិងផ្លូវសុងហឺ ហើយស្មើនឹងផ្លូវយ៉ោហឺ ក្នុងខ័ណ្ឌសុងសាន ក្រុងតៃបី។
〔សេចក្តីណែនាំសង្ខេប〕:ផ្សាររាត្រីយ៉ោហឺជាផ្សាររាត្រីកំសាន្តបើកហាងមុនជាងគេក្នុងក្រុងតៃបី ទំហំមិនសូវធំទេ ហាងប្រជុំគ្នាណាស់ ឲ្យតែភ្ញៀវចាស់តែងតែមក ក៏អាចរកហាងដែលខ្លួនឯងចូលចិត្តបានយ៉ាងឆាប់រហ័ស។ ម្ហូបឆ្ងាញ់ពិសាដែលត្រូវតែបរិភោគរួមមាន ៖ មីខ្យងស្មិត ឆ្នាំស្ងោរឆ្អឹងជំនីជ្រូក នំម្រេច ក្បាលទាតុងសាន តៅហ៊ូស្អុយជាដើម
ផ្សាររាត្រីនីងស៊ា
〔ទីតាំងស្ថិតនៅ〕:ផ្លូវនីងស៊ាខ័ណ្ឌតាតុងក្រុងតៃបី រវាងផ្លូវខាងលិចណានជីងនិងផ្លូវខាងលិចមីនសឹង
〔សេចក្តីណែនាំសង្ខេប〕:ផ្សាររាត្រីផ្លូវនីងស៊ាជាផ្សាររាត្រីដែលមាន ទស្សនាវដ្តីម្ហូបឆ្ងាញ់និងវែបសាយជាច្រើនមកឃោសនា វារួមទាំងតំបន់ផ្លូវខាងលិចមីនសឹង ផ្លូវខាងលិចណានជីង និងកណ្តាលផ្លូវខាងជើងឆុងឈីង មានម្ហូបប្រពៃណីតូចៗតៃវ៉ាន់ច្រើនមុខ ក្នុងចំណោមនេះ ម្ហូបនៅក្បែរមូលវង់ខ័ណ្ឌតាតុងមានឱជារសសម័យមុនគួរឲ្យរំលឹក បាននាំឲ្យប្រជាជនចាស់រស់នៅក្រុងតៃបីចាប់ចាប់អារម្មណ៍យ៉ាងខ្លាំង។
ផ្សាររាត្រីជីងមេ
〔ទីតាំងស្ថិតនៅ〕:វជីងហ្វា ខ័ណ្ឌវេនសាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:ផ្សាររាត្រីជីងមេមានម្ហូបឆ្ងាញ់ពិសាជាសន្ធឹកមិនអាចរាប់បានទេ មានដូចជា នំចៀនសៀងហៃជីងមេឆ្ងាញ់ពិសាផងធំផង មាន់អំបិលអាឡាងដ៏ឈ្ងុយឆ្ងាញ់ សាច់អាងហាងចឹង ដែលមានក្លិនឈ្ងុយ ទាតាងគុយនិងមាន់ប្រេងល្ងដែលពិសានៅរដូវរងាដើម្បីបង្កើនសុខភាព និងស្ងោរពងក្រូចនិងមឹកដែលងាយធ្វើហើយមានរសជាតិល្អជាដើម…
ផ្សាររាត្រីកំសាន្តហ្វាស៊ី
〔ទីតាំងស្ថិតនៅ〕:ផ្លូវហ្វាស៊ី ខ័ណ្ឌវ៉ាន់ហ្វា ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:ផ្សាររាត្រីហ្វាស៊ីជាផ្សាររាត្រីកំសាន្តលេខទីមួយនៅតៃវ៉ាន់ ល្បីឈ្មោះដោយមានលក់ទំនិញភ្នំ គ្រឿងសមុទ្រនិងសត្វព្រៃ ជាដើម ជាកន្លែងទេសចរណ៍មួយដែលអ្នកទេសចរក្នុងប្រទេសនិងក្រៅប្រទេសចូលចិត្តជាងគេ។ រាល់ល្ងាច ក៏មានអ្នកទេសចរមកពីបរទេសមកស្វែងរកម្ហូបឆ្ងាញ់ពិសាតាមសេចក្តីណែនាំទេសចរណ៍។
◎ម្ហូបចិន
ទីងយូហ្វេងទីងយូហ្វេង、ហាងមីសាច់គោឡាវចាំងរសជាតិស៊ីឈាន់、ជីងចៅយីន、ឡាវធានលូសៀងហៃ ម្ហូបរសជាតិប្រៃ、ភោជនីយដ្ឋានម្ហូបស៊ីឈាន់ជីយាន់ ម្ហូបស្រស់ស្របនៅក្រុងតៃប៉េមានល្បីឈ្មោះទូទាំងពិភពលោក មានសាខាភោជនីយដ្ឋានជាច្រើននៅលើពិភពលោក ម្ហូបអាហារតំបន់កោះតៃវ៉ានត្រូវជ្រើសរើសជាម្ហូបឆ្ងាញ់ពិសាមួយនៅក្នុងចំណោមម្ហូបឆ្ងាញ់ពិសាទាំង១០នៅលើពិភពលោកដោយកាសែតសម័យក្រុងញ៉ូយក់ នៅឆ្នាំកន្លងមកនេះ នៅក្នុងចំណោមម្ហូបស្រស់ស្រប ក្រៅពីនំបាវតូច នៅមានបាយឆាបង្គារ ស៊ូបមាន់ ចំហុយត្រីជាដើម សុទ្ធតែជារសជាតិឆ្ងាញ់ពិសារ។
ទីងយូហ្វេង
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ194កំណាត់2ផ្លូវស៊ីនយី ខ័ណ្ឌតាអាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:នំតូចធ្វើពីហាងទីងយូហ្វេងល្បីឈ្មោះក្នុង តំបន់តៃវ៉ាន់ ក្នុងនំមានសាច់ដុំនិងសាច់ខ្លាញ់សមស្របរួម16ក្រាម ស្បែក5ក្រាម ហើយខ្ចប់បិទដោយផ្នត់18ដោយភ្ជាប់ ស្តើងហើយ មានឱជារស។ ម្ហូបល្បីឈ្មោះជាងគេដែលត្រូវបរិភោគក្នុងហាង ទីងយូហ្វេងគឺ「នំតូច」「សម្លមាន់ក្នុងពែងមូល」「បង្កងឆាបាយ」។
ហាងមីសាច់គោឡាវចាំងរសជាតិស៊ីឈាន់
〔ទីតាំងស្ថិតនៅ〕:ហាងទូទៅនៅខ័ណ្ឌចុងចឹងក្រុងតៃបី ៖ ផ្ទះលេខ 105 ផ្លូវខាងកើតអែកូ(មាត់ផ្លូវលីស៊ុយ)、សាខាហាងផ្លូវណានឆាំង ៖ ផ្ទះលេខ 50-2 កំណាត់ទី១ ផ្លូវណានឆាំង ខ័ណ្ឌចុងចឹងក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:មីសាច់គោរសជាតិស៊ីឈាន់ពិតប្រាកដ មីធ្វើដោយចុងភៅផ្ទាល់ខ្លួន ចាក់សម្លឱជារសពណ៌ត្នោត បន្ថែមសាច់ គោទន់ភ្លន់ផង មានក្លិនឈ្ងុយផង ហើយបន្ថែមកំទេចខ្ទឹមសានស៊ីន តំបន់យីឡាន មីសាច់គោមួយចានដែលមានពណ៌ល្អ ឈ្ងុយឆ្ងាញ់ និងរសជាតិ ក៏ធ្វើរួចហើយ។
ជីងចៅយីន
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 18 ផ្លូវស៊ីវី ខ័ណ្ឌតាអាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:ជាអ្នកជំនាញការខាងម្ហូបអាហារក្នុងរាជ វាំងចិនដែលមានប្រវត្តិសាស្ត្រយូរលង ហើយល្បីឈ្មោះក្នុងសកល លោក ក៏ជាភោជនីយដ្ឋានធ្វើម្ហូបបន្លែដែលមានសុខភាពបរិបូរដ៏ល្បី ល្បាញក្នុងតំបន់តៃវ៉ាន់ដែរ ម្ហូបអាហារក្នុងជីងចៅយីនច្រើនមុខមិន គ្រាន់តែបានទទួលមេដាយមាសក្នុងការប្រកួតម្ហូបអាហារចិនប៉ុណ្ណោះ ថែមទាំងបានត្រូវកាសែតទេសចរណ៍UCCបារាំង និងកាសែត ទេសចរណ៍ចាំងស៊ូចិន វាយតម្លៃថាជាភោជនីយដ្ឋានមានលក្ខណៈ ពិសេសជាងគេក្នុងតំបន់តៃវ៉ាន់…
ឡាវធានលូសៀងហៃ ម្ហូបរសជាតិប្រៃ
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 56 ផ្លូវ ឆឹងទូ ខ័ណ្ឌវ៉ាន់ហ្វា ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:ជាហាងផ្ទះចាស់មានប្រវត្តិជាង60ឆ្នាំនៅ តំបន់ស៊ីមិនធាង សិល្បករតៃវ៉ាន់និងហុងកុងដ៏ពេញនិមយនិងភ្ញៀវចូល ចិត្តពិសាបើដល់ក្រុងតៃបី មុខជានឹងមកហាងនេះជាមិនខាន បច្ចុប្បន្ន នេះក៏ជាហាងដែលភ្ញៀវមកពីមហាដីគោមករំលឹករសជាតិចាស់!ហាងនេះមានលក់ម្ហូបរសជាតិប្រៃគ្រប់ប្រភេទដូចជា អណ្តាតទា ស្លាបទាជា ដើម សុទ្ធតែជាម្ហូបឆ្ងាញ់ពិសាងាយលក់ដាច់ ហើយនំញ៉ាំជាមួយតែ គ្រប់ប្រភេទ ក៏អាចនាំឲ្យអ្នកទេសចររំលឹកដល់រសជាតិល្អកាលពីមុន។
ភោជនីយដ្ឋានម្ហូបស៊ីឈាន់ជីយាន់
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 324 កំណាត់ទី1 ផ្លូវខាងត្បូងទូនហ្វា ខ័ណ្ឌតាអាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:នៅហាងជីយាន់ គេធ្វើសម្លមាន់ឆ្នាំងខ្សាច់ ត្រូវយកមេមាន់ចាស់30 ក្បាលស្ងោរ8ម៉ោង រួចដាក់មាន់ស្រែបរិសុទ្ធ សំបកខ្យងខ្ចៅនិងជើងជ្រូកខ្វៃជីនហ្វាបន្តស្ងោរ3-4ម៉ោង សម្លមានក្លិន ឈ្ងុយណាស់ ហើយនឹងបន្ថែមគ្រឿងផ្សំអាបាឡូន ព្រុយត្រីឆ្លាមនិង ផ្សិតទំពាំងឬស្សី ក្លាយជាម្ហូបឆ្ងាញ់ពិសាមួយឆ្នាំងៗ។ ក្រៅពីសម្លមាន់ ម្ហូបអាហារស៊ីឈាន់នេះត្រូវគេកែលំអ មិនប្រៃពេក ហឹរពេកដូចជាមុន អាចសមស្របទស្សនៈសុខភាពរបស់មនុស្សសម័យទំនើប។
◎ម្ហូបឆ្ងាញ់បរទេស
ផ្ទះហ្វេឈាន、ភោជនីយដ្ឋានថៃ-ភូមាបូរីយូន、ផ្ទះហាងឆ្អឹងជំនីជ្រូកបែបជប៉ុនស៊ីនជី、ភោជនីយដ្ឋានម្ហូបបារាំងផ្លូវបោលី、ហាងPizza-សណ្ឋាគារSheraton
ផ្ទះហ្វេឈាន
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 13-2 ច្រក121 កំណាត់ទី1 ផ្លូវខាងជើងចុងសាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:បើមកដល់ផ្ទះហ្វេឈាន ចាំបាច់បរិភោគបាយត្រីខ្ជឹងដ៏ល្បីឈ្មោះ នៅរដូវក្តៅ បរិភោគត្រីខ្ជឹងជាប្រពៃណីជប៉ុន តាមគេនិយាយថា អាចបង្កើនកម្លាំងកាយ ក្រោយពីសាច់ត្រីខ្ជឹងមានខ្លាញ់បរិបូរបានត្រាំទឹកជ្រលក់ ដាក់នៅលើភ្លើងថ្មធ្យូងឲ្យឆ្អិនឲ្យចំអិន ពណ៍ស្រស់ទាក់ទាញមនុស្ស សាច់ដុំថោកផងឆ្ងាញ់ពិសារផង ហើយដុំថ្លើមត្រីខ្ជឹងខមានទឹកជ្រលក់ផ្អែម ស្រស់មានរសជាតិ តាមធម្មតាលក់ដាច់ឆាប់រហ័ស បើចង់ញ៉ាំត្រូវតែប្រញាប់ឡើង!
ភោជនីយដ្ឋានថៃ-ភូមាបូរីយូន
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 231 ច្រក2 ផ្លូវខាងជើងហ្វូស៊ីងខ័ណ្ឌ សុងសាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:ចាប់តាំងពីបង្កើតឡើងរៀងមក មានរសជាតិដូចជាស្រុកកំណើត មានមុខម្ហូបគ្រប់បែបយ៉ាង ហើយធ្វើដោយយកចិត្តទុកដាក់ ក្នុងចំណោមនេះ ទឹកជ្រលក់បង្កងបែបភូមាធ្វើដោយខ្លួន បានធ្វើតាមដំណើរការច្រើនប្រការ ធ្វើឲ្យក្លិនបង្កងកាន់តែខ្លាំង យកមកឆាត្រកួន គ្រឿងបង្កងលាយច្រឡំដើមត្រកួន ញ៉ាំបន្លែឈ្ងាញ់ពិសាណាស់ ជាប្ហូបល្បីឈ្មោះក្នុងភោជនីយដ្ឋាននេះ។
ផ្ទះហាងឆ្អឹងជំនីជ្រូកបែបជប៉ុនស៊ីនជី-ហាងហ្វូស៊ីង
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 2 ច្រក271 កំណាត់ទីពីរ ផ្លូវខាងត្បូង ហ្វូស៊ីង ខ័ណ្ឌតាអាន ក្រុងតៃបី
〔សេចក្តីណែនាំសង្ខេប〕:មកពីកោះចៀវចូវប្រទេសជប៉ុន គេយកចិត្តទុកដាក់ចំពោះជ្រើសរើសប្រភេទជ្រូកនិងប្រើប្រាស់បន្លែគ្មានជាតិគីមី ក្រៅពីឆ្អឹងជំនីជ្រូកមានរសជាតិបែបជប៉ុន ក៏នាំចូលនូវគ្រឿងជ្រលក់វប្បធម៌អំពីខឆ្អឹងជំនីជ្រូកនិងឧបករណ៍បរិភោគ។
ភោជនីយដ្ឋានម្ហូបបារាំងផ្លូវបោលី
〔ទីតាំងស្ថិតនៅ〕:ផ្ទះលេខ 314 ផ្លូវខាងលិចមីនសឹង ខ័ណ្ឌតាតុង ក្រុងតៃបី(ហាងដើម)
〔សេចក្តីណែនាំសង្ខេប〕:ជាហាងម្ហូបបារាំងមានប្រវត្តិសាស្ត្រជាងគេក្នុងតៃបី បង្កើតឡើងនៅឆ្នាំ1934 មល្បីឈ្មោះនៅជិតឆ្ងាយគឺ「បាយការីស្រុកភូមិ」និង「ម្ហូបសំរាប់បារាំងឆ្ងាញ់ពិសា」ភោជនីយដ្ឋានម្ហូបបារាំងផ្លូវបោលីក៏ជាមជ្ឈមណ្ឌលវប្បធម៌និងសិល្ប នៅពេលនោះ មានអ្នកវប្បធម៌និងសិល្បករជួបនៅភោជនីយដ្ឋានម្ហូបបារាំងផ្លូវបោលីផ្លាស់ប្តូរយោបល់ឬប្រកែកគ្នាចំពោះរឿងទាន់សម័យ ក្រៅពីនេះ ក៏ជាទីកន្លែងជួបគូសង្សារដែរ។
វែបសាយទេសចរណ៍តៃបី