ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

អំពីក្រុងតៃប៉ិ

ឆ្នាំបង្កើត

ត្រូវបង្កើតជាខែត្រនៅឆ្នាំ១៨៨៤នៅឆ្នាំ១៩២០ត្រូវបង្កើតទៅជាក្រុង

ខ័ ណ្ឌ

១២ខ័ណ្ឌ

អាស័យដ្ឋាន 

ផ្ទះលេខ១ផ្លូវសាលាក្រុងខ័ណ្ឌស៊ីនយី

សត្វស្លាប តំណាងក្រុង

ល្វាចេកពណ៌ខៀវតំបន់កោះតៃវ៉ាន

តំណាងក្រុង ផ្កា

páataevA

តំណាងក្រុង ដើមឈើ

ដើមពោធិ

ផ្ទៃ ដីស រុប

៧២១.៧៩៩៧គីឡូម៉ែត្រការេ(គិតនៅឆ្នាំ២០១១)(ឈរនៅលេខទី១៦នៅតំបន់កោះតៃវ៉ាន)

ចំនួ នមនុ ស្ស

២៦៥០៩៦៨នាក់(គិតនៅឆ្នាំ២០១១)(ឈរនៅលេខទី២ នៅតំបន់កោះតៃវ៉ាន)

 

ឃនភាពមនុស្ស

៩៧៥៣៣៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ(ឈរនៅលេខទី២នៅតំបន់កោះតៃវ៉ាន)

រយៈប ណ្តោយ

 ប្រជាជនសរុប៖ 2,480,681 នាក់។ (12/2022)

ry³ TTwg

ដង់ស៊ីតេប្រជាជន: 9,127 នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ (12/2022)

រយៈកំពស់ស្មើផ្ទៃសមុទ្រ

ចំណុចកំពូលៈ១១២០ម៉ែត្រ(ភ្នំឈីសៀង)

ប្រភេទឧតុនិយម

អាកាសធាតុមូសុង

សីតុណ្ហភាព ជាមធ្យមក្នុងមួយឆ្នាំ

២២.៧អង្សាសេ អតិបរមានៃសីតុណ្ហភាពជាមធ្យមក្នុងមួយខែគឺជា២៩.៣អង្សាសេអប្បបរមានៃសីតុណ្ហភាពជាមធ្យមក្នុងមួយខែគឺជា១៥.៨អង្សាសេ


សណ្ឋានដីក្រុងតៃប៉ិ

ទីកណ្តាលក្រុងតៃប៉ិស្ថិតនៅតំបន់បាតរបស់ជលាលីមាក្រុងតៃប៉ិ ប្រជុំភ្នំភ្លើងឈ្មោះតាធុន(ឥឡូវនេះមិនទាន់ផ្ទុះ)ឋិតនៅភាគខាងជើងក្រុងតៃប៉ិមានព្រំប្រទល់ជាមួយនឹងក្រុងស៊ីនប៉ិ ជួរភ្នំនេះបន្លាយទៅទិសខាងត្បូងរហូតមកដល់ភ្នំយាន់និងតំបន់តាជីនិងបឹងក្នុងជាដើមជាជួរភ្នំធំជាងគេនៅក្នុងក្រុងតៃប៉ិ ភ្នំឈីស៊ីដែលមានកំពស់ធំជាងគេគឺ១១២០ម៉ែត្របន្ទាប់មកគឺជាភ្នំតាធុនដែលមានកំពស់១០៩២ម៉ែត្រ នៅភាគខាងកណ្តាលនិងទិសខាងជើងនៃជួរភ្នំមានសណ្ឋានដីជាភ្នំភ្លើងច្រើន ទិសខាងកើតដែលមានបឹងនិងទិសខាងត្បូងដែលជាឆ្នេតសមុទ្រគឺជាសណ្ឋានដីកូនភ្នំ ជួភ្នំឆ្នេរសមុទ្រខាងត្បូងដែលមានកំពស់ជាង៣០០ម៉ែត្រឋិតនៅចន្លោះខ័ណ្ឌស៊ីនយីនិងខ័ណ្ឌណានក្វាំង។


ទន្លេរបស់ក្រុងតៃប៉ិ

នៅក្រុងតៃប៉ិទឹកទន្លេច្រើនភាគជាទឹកទន្លេសាប។ដៃទឹកទន្លេសាបឈ្មោះស៊ីនទៀនស៊ីហូរចូលពីទិសខាងត្បូងនៃជលាលីមាក្រុងតៃប៉ិ ប្រសព្វគ្នាជាមួយដៃទន្លេឈ្មោះ ជីនមេស៊ីហើយបានកើនបានជាខ្សែព្រំដែនធម្មជាតិរវាងទិសខាងនិរតីនៃក្រុងតៃប៉ិ និងក្រុងប៉ីថ្មី។ទឹកទន្លេហូរកាត់ទីកន្លែងជីងម៉េនិងទីកន្លែងកុងក្វាំងនិងទីកន្លែង គួធីងជាដើមពីទិសខាងព្យាយ័ព ហើយប្រសព្វគ្នាជាមួយនឹងទន្លេតាហានស៊ីនៅ ចំណុចវ៉ានហ្វា ។ហើយពីនេះទៅទិសខាងជើង ហូរកាត់ទីកន្លែងតាតៅជេង ទីកន្លែង សេជី មកដល់ទីកន្លែងក្វានទូហើយប្រសព្វគ្នាជាដៃទន្លេជីឡុងហើយកើតបានជាព្រំ ប្រទល់ធម្មជាតិរវាងទិសខាងលិននៃក្រុងតៃប៉េនិងក្រុងស៊ីនប៉េ។ទន្លេជីឡុងហូរចូល ពីទិសឥសាននៃជលាលីមាក្រុងតៃប៉េហើយឆ្លងកាត់ខ័ណ្ឌណានក្វាំង ខ័ណ្ឌសងសាន ខ័ណ្ឌណេតហួ ខ័ណ្ឌស៊ីនលីននិងខ័ណ្ឌប៉េធុងជាដើមហើយឆ្លងកាត់ទិសខាងជើងនៃជលាលីមាក្រុងតៃប៉ិ។


ឧតុនិយមក្រុងតៃប៉ិ

ក្រុងតៃប៉ិឋិតនៅជិតខ្សែស្រប២៥អង្សារហើយ ឋិតនៅលើកោះសមុទ្រឋិតនៅរវាងដីគោកធំអាស៊ីខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិកដោយសារតែទទួលសម្ពាធអាកាសធាតុខ្ពស់ពីទិសប្រទេសម៉ុហ្គោលី និងមហាសមុទ្រប៉ាស៊ីហ្វីកក៏អាចកើតបានជាអាកាសធាតុមូសុង មានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ក្នុង៤រដូវៈធម្មតាពីខែមិនាដល់ខែឧសភាគឺជារដូវផ្ការីក ពីខែមិថុនាដល់ខែសីហាគឺជារដូវក្តៅ ពីខែកញ្ញាដល់ខែវិច្ឆេកាគឺជារដូវរំហើយពីខែធ្នូដល់ខែកុម្ភះឆ្នាំបន្ទាប់គឺជារដូវរងា។ប៉ុន្តែដោយសារតែទទួលឥទ្ធិពលពីការផ្លាស់ប្តូរធាតុអាកាសនិងការប្រែក្តៅលើពិភពលោក ជួនកាលមានរដូវរងាដែលមានសីតុណ្ហភាពខ្ពស់ ជួនកាលមានរដូវផ្ការីកដែលមានសីតុណ្ហភាពត្រជាក់។

ម៉្យាងទៀតនៅមានលក្ខណៈពិសេសមួយទៀតអំពីឧត្តុនិយមៈដោយសារតែទីកណ្តាលក្រុងតៃប៉េឋិតនៅជលាលីមាក្រុងតៃប៉ិដូច្នេះឧត្តុនិយមទទួលឥទ្ធិពលយ៉ាងខ្លាំងពីសណ្ឋានដីជលាលីមាក្រុងតៃប៉ិ។ នៅរដូវក្កៅដោយមានភ្នំខ្ពស់ជុំវិញជលាលីមាក្រុងតៃប៉ិធ្វើអោយកំដៅមិនងាយបញ្ចោញទៅខាងក្រៅ ដូច្នេះនៅក្រុងសីតុណ្ហភាពខ្ពស់ជាង១ដល់២អង្សាសេបើប្រៀបធៀបនឹងតំបន់ជុំវិញ។នៅរដូវរងានៅតំបន់កូនភ្នំនិងភ្នំជុំវិញក្រុង ងាយកើតបានជាទឹកភ្លៀងសណ្ឋានដី។នៅមុនឬក្រោយខែឧសភាជារៀងរាល់ឆ្នាំ ដោយសារតែទទួលសម្ពាធអាកាសធាតុខ្ពស់ពីទិសប្រទេសម៉ុហ្គោលីនិងមហាសមុទ្រប៉ាស៊ីហ្វីក ធ្វើអោយតំបន់កោះតៃវ៉ានឈានចូលរដូវភ្លៀង ហើយនៅពេលនេះចំនួនធ្លាក់ភ្លៀងនៅក្រុងតៃប៉ិកើនជាបន្តបន្ទាប់។នៅរដូវក្កៅ ដោយចរន្តបរិយាកាសធ្វើចលនាយ៉ាងខ្លាំងអាចកើតបានជាភ្លៀងធំក្រោយថ្ងៃត្រង់។


ប្រភពឯកសារៈ: បណ្តាញទេសចរណ៍ក្រុងតៃប៉េមន្ទីរទេសចរណ៍សាលាក្រុងតៃប៉