ទៅកាន់មាតិកាប្លុកមាតិកាសំខាន់




ប្រការ: ប្រាក់ឧបត្ថម្ភ ទ្រទ្រង់ជីវភាព និងការព្យាបាល ចំពោះ កុមារដែលការលូតលាស់ យឺតៗ ខុសប្រក្រតី
 
ការកំណត់ន័យសេវាកម្ម ៖
១.ប្រាក់ឧបត្ថម្ភ ថ្លៃធ្វើដំណើរ ៖កុមារដែលបាននៅក្នុងក្រសួងសុខាភិបាលយើងខ្ញុំ មានការកំណត់ ពេលវេលា ដោយក្រសួង ឲ្យមកមន្ទីពិនិត្យព្យាបាល ឬបើពីមុនធ្លាប់មកព្យាបាល នៅមន្ទីពិនិត្យសុខភាពសង្កាត់ ហើយមានការកំណត់លទ្ធភាពទទួលបានការពិនិត្យ ដោយសេវាតាមផ្ទះ ព្រមទាំងមានធានារ៉ាប់រ៉ង លើថ្លៃពិនិត្យ និងនៅមុនពេលពិនិត្យ និងបង្ហាត់បង្រៀន នៅក្នុងមណ្ឌល មានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ២០០ ដុល្លារចិនតៃវ៉ាន់ ។
២.ការឧបត្ថម្ភប្រាក់ពិនិត្យ និងបង្ហាត់បង្រៀន ៖ផ្តោតលើកុមារដែលរស់នៅទីក្រុងតៃប៉ិ និងនៅជាយក្រុងថ្មី ស្ថិតនៅក្នុង ប្រព័ន្ធឯកសារសុខមាលជន ពិការ របស់ក្រសួងកាលពីមុន ដោយផ្តល់ ប្រាក់ទូទាត់ លើការពិនិត្យ រីឯថ្លៃបង្ហាត់បង្រៀន ត្រូវទូទាត់ដោយខ្លួនឯង ។ នាពេលបច្ចុប្បន្ននេះ គឺត្រូវគិតទៅតាម អ្នកដែលបានបង់ប្រាក់រួចទាំងអស់ និងគិតតាមការកំណត់រួច ហើយមានការឧបត្ថម្ភប្រាក់ ។
៣.ការឧបត្ថម្ភ ថ្លៃធ្វើដំណើរ រួមទាំងថ្លៃពិនិត្យ ឬថ្លៃបង្ហាត់បង្រៀន ត្រូវបានបូកបញ្ជូលគ្នា សម្រាប់គ្រួសារធម្មតា ដោយ ១នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៣,០០០ ដុល្លារចិនតៃវ៉ាន់ ក្នុង ១ខែ រីឯគ្រួសារ ដែលមានការលំបាក ក្នុងជីវភាពរស់នៅ ១ នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ច្រើនបំផុត ចំនួន៥,០០០ ដុល្លារចិនតៃវ៉ាន់ ក្នុង ១ខែ ។
ការជ្រើសរើសសេវា ៖
(១) ស្នាក់នៅក្នុងទីក្រុងតៃប៉ិ (នៅក្នងក្រុងតៃប៉ិ នៅខាងក្រោមនេះ មានសរសេរអក្សរកាត់) ហើយមានប្រកាសទៅតាមមន្ទីកុមារ ដែលមានការលូតលាស់ យឺត ខុសប្រក្រតី ។ មុនពេលធ្វើការប្រកាស នឹងមានការណែនាំអោយស្គាល់មជ្ឈមណ្ឌល ។
(២) ចំពោះមិនទាន់គ្រប់អាយុចូលរៀន និងមានការលូតលាស់ យឺត ខុសប្រក្រតីឬកុមារមានពិការភាព ឬ ក្មេងគ្រប់អាយុចូលរៀន គណៈកម្មាធិការ ផ្តល់យោបល់ពីអាទិភាព ដោយបញ្ជាក់ពីភិនភាគ ដែលយល់ព្រមបន្ធូរបន្ថយឲ្យចូលរៀនបាន ។
អត្ថន័យទាំងឡាយដែលមានរៀបរាប់នៅខាងលើ បញ្ជាក់ពីសេចក្ដីត្រូវការរបស់កុមារ មានការលូតលាស់យឺត ខុសប្រក្រតី របៀបធ្វើការពិភាក្សានៅតាមក្រសួងកិច្ចការរដ្ឋ នៃមជ្ឈមណ្ឌល សុខាភិបាល ដល់មណ្ឌលចម្រុះ អំពីការប៉ាន់ស្មាន ឬ រដ្ឋាភិបាល នៅកម្រិតស្រុក និងក្រុង ទទួលស្គាល់ការ ប៉ាន់ស្មានពីមន្ទីរពេទ្យ ផ្តល់នូវសៀវភៅរបាយការណ៍ប្រកាស ទាំងឡាយ (មានបញ្ជាក់ពីកាលបរិច្ឆេទចេញរបាយការណ៍ប្រកាស) ឬ ទទួលបានលិខិតបញ្ជាក់ពី ការលូតលាស់យឺត ខុសប្រក្រតី(និងមានកាលបរិច្ឆេទកំណត់ ចាប់ពីពេលនេះ រហូតដល់ ១ឆ្នាំ និង) មានបញ្ជាក់ថា កុមារមាន ពិការភាព និងទទួលនៅក្នុងក្រុង អាច(ផ្ទេរផ្លាស់) ជូនបាន ឬមានកំណត់នៅក្នុងសៀវភៅ ពិការភាព ។
 
(៣) អ្នកដែលមិនទាន់ទទួលបានលិខិតបញ្ជាក់ពីទឹកប្រាក់ឧបត្ថម្ភ លើពិការភាព និងចំពោះពិការភាព ត្រុវការមើលថែរក្សាក្មេង ដែលមានការឧបត្ថម្ភជីវភាពរស់នៅ ហើយមិនទាន់ទទួលបានការជួយពីក្រសួងមហារផ្ទៃ ដែលផ្តល់ជូនអោយ 「ក្រុមគ្រួសារមានភាពលំបាក និងកុមារមានពិការភាព ព្រមទាំងយុវជន ដែលមានការឧបត្ថម្ភ សម្រាប់ការពិនិត្យព្យាបាល」ចំពោះការឧបត្ថម្ភ មុនពេលមានទឹក ប្រាក់ជួយដោះស្រាយជីវភាពរស់នៅ ។
 
ត្រូវមានការស្នាក់នៅ ក្នុងទីក្រុង
 
ក្រសួងសង្គមកិច្ច ផ្នែកបំរើសេវាពិការភាព ទូរស័ពព្ទលេខ ១៩៩៩ (ក្រៅស្រុក-ក្រង ០២-២៧២០៨៨៨៩) ចុចលេខខ្នែងបន្ត ៦៩៦៣.៦៩៦៤
ត៌មានលំអិតសូមមើលវែបសាយ: http://www.dosw.tcg.gov.tw/