ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

រដ្ឋធានី

ហាណូយ

ភាសា

ភាសាវៀតណាម

ផ្កាតំណាងរដ្ឋ

ផ្កាជីងលៀន

សាសនា

ព្រះពុទ្ធសាសនា សាសនាកាតូលិក សាសនាតៅ សាសនាគ្រិស្ត

លុយប្រទេសវៀតណាម

Dongដុងវៀតណាម

ភូមិសាស្ត្រ

ឋិតនៅទិសខាងកើតនៃឧបទ្ទិបអាស៊ីអគ្នេយ៍ ទិសខាងជើងជាប់ជាមួយខែត្រកុងតុងខេត្តកុងស៊ីនិងខេត្តយួណានប្រទេសចិនទិសខាងលិចជាប់ជាមួយប្រទេសឡាវនិងប្រទេសកម្ពុជា ទិសខាងកើតជាប់ជាមួយសមុទ្រចិនខាងត្បូងនិងឈុងសមុទ្រតូខ្យូរូបរាងនៃប្រទេសវៀតណាមដូចរាងS។

សេចក្តីសង្ខេបអំពីប្រវត្តិសាស្ត្រ

ប្រទេសវៀតណាមនៅសម័យបុរាណឈ្មោះថាវឹងឡាំង អានណាន តាឈូយួរ នៅប្រវត្តិសាស្ត្រធ្លាប់ជាប្រទេសចំណុះប្រទេសចិនអស់រយៈពេលជិត១០០០ឆ្នាំ ក្រោយមក ត្រូវប្រទេសបារាំងធ្វើការអាណានិគមជិត៨០ឆ្នាំ។នៅឆ្នាំ១៩៥៤ កងទ័ពបារាំងទទួលបរាជ័យនៅសង្គ្រាមនៅខេត្តទៀនពៀនហើយចុះហត្ថលេខាលើកិចព្រមព្រៀងឈប់សង្គ្រោមនៅក្រុងទៀនពៀនហើយ បែកចែកជា២ប្រទេស នៅទិសខាងជើងបានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រទេស វៀតណាម នៅទិសខាងត្បូងបានបង្កើតសាធារណរដ្ឋប្រទេសវៀតណាម។ នៅចុងទស្សវតទី៦ សង្គ្រាមរវាងប្រទេសវៀតណាមនិងប្រទេសអាមេរិកបាន ប្រយុទ្ធអស់ជាង២០ឆ្នាំនៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ ប្រទេសនិងប្រទេស បង្រួបបង្រួមគ្នា នៅថ្ងៃទី២ខែកក្កដាឆ្នាំ១៩៧៦ កែឈ្មោះថា សាធារណរដ្ឋ សង្គមនិយមប្រទេសវៀតណាម។

ថ្ងៃបុណ្យសំខាន់ៗ

  • ឆ្នាំថ្មីសកល

ឈប់សំរាកនៅថ្ងៃទី១ខែមករាតាមសុរិយាគតិ។

  • ថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីវៀតណាម

ថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីវៀតណាមជាថ្ងៃបុណ្យសំខាន់មួយនៅប្រទេសវៀតណាមដូចថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីនៅតំបន់កោះតៃវ៉ាន ឈប់សំរាក៤ថ្ងៃ ចាប់ពីរាត្រីចុងឆ្នាំដល់ទី៣ខែមករាតាមច័ន្ទគតិ។តាមទំនៀមទំលាប់របស់ ជនជាតិវៀតណាម រាត្រីចុងឆ្នាំជារាត្រីជួបជុំគ្នារបស់គ្រួសារនិមួយៗហើយ គ្រួសារនិមួយៗហូបបាយ ទទួលឆ្នាំថ្មី ប្រគល់កាដូអោយបុត្រាបុត្រីរបស់សាច់ញាតិនិងឆ្លៀងឱកាសនេះសូមប្រសិទ្ធពរ។

  • ថ្ងៃខួបកំណើតជាតិ

ថ្ងៃទី២ខែកញ្ញា ឈប់សំរាកមួយថ្ងៃ។នៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥ លោក ហួជីមិញបានប្រកាសសេចក្តីឯករាជ្យនៅទីធ្លាប៉ាធិង ក្រោយមក សាធារណរដ្ឋជនជាតិវៀតណាមត្រូវបានបង្កើតឡើង ឥឡូវមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាម។

  • ថ្ងៃបុណ្យសំពះលោកខែ

ថ្ងៃទី១៥ខែសីហាតាមច័ន្ទគតិ ជនជាតិចិនសុទ្ធតែអប់អរសាទរថ្ងៃបុណ្យ សំពះលោកខែដូចជាអាណិកជនចិន។នៅក្នុងឱកាសថ្ងៃបុណ្យសំពះលោកខែគ្រួសារទាំងអស់ជួបជុំគ្នាមើលរស្មីព្រះច័ន្ទនិងញាំនំសំពះលោកខែ។

  • ថ្ងៃបុណ្យហែរអ្នកតា

ប្រជាជនបួងសួងនៅវត្តអារ៉ាមនិមួយៗហើយថ្ងៃបុណ្យហែរអ្នកតាជាថ្ងៃបុណ្យសំខាន់មួយចំពោះជនជាតិវៀតណាម។

  • ថ្ងៃបុណ្យសែននំចាំង

ថ្ងៃទី៥ខែឧសភាតាមច័ន្ទគតិ។ នៅក្នុងឱកាសថ្ងៃបុណ្យសែននំចាំង ប្រជាជនសែននំសន្សម ប៉ុន្មានថ្ងៃកន្លងមកគ្រួសារនិមួយៗចាប់ផ្តើមធ្វើនំសន្សម។មួយទៀតនំសន្សមមានច្រើនប្រភេទ ធ្វើអំពីប៉ែស គូឆាយជាដើម ជនជាតិវៀតណាមតែងតែសែននំសន្សម។

  • ថ្ងៃបុណ្យខ្មោច

សែនជូនមិត្តភ័ក្ត្រល្អដើម្បីបួងសួងអោយគ្រួសារមានសុវត្ថិភាពនិងទទួលបានជោគជ័យក្នុងការងារនិងប្រកបអាជីវកម្ម។

ប្រភពឯកសារៈក្រសួងការបរទេសតំបន់កោះតៃវ៉ាន