ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ការបោះតង់នៅរដូវវ៉ាកងធំរបស់ឪពុកម្តាយនិងកូនៗនៅក្នុងឆ្នាំនេះ សម្រាប់អ្នកស្រុកថ្មី ដែលរៀបចំដោយការិយាល័យសង្កាត់ស៊ុងសាន គឺពោរពេញទៅដោយសប្បាយរីករាយ នៅក្នុង ការរៀនសូត្រ និងការរំភើបក្នុងបេះដូង។  គ្រួសារអ្នកចំណូលស្រុកថ្មីមកពីមជ្ឈដ្ឋានវប្បធម៌ផ្សេងៗគ្នាប្រមូលផ្តុំគ្នា និងតាមរយៈសកម្មភាពចម្រុះពណ៌ជាបន្តបន្ទាប់ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងផ្លូវចិត្តរវាងឪពុកម្តាយ និងកូនៗឲ្យកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ព្រមទាំងអាចឱ្យកុមារម្នាក់ៗរីកចម្រើន និងរីករាយជាមួយនៅក្នុងបរិយាកាសពហុវប្បធម៌នេះ។


ការបោះតង់រដូវវ៉ាកងធំរយៈពេលពីរថ្ងៃរួមមាន: "សម្លៀកបំពាក់ពណ៌ខៀវធ្វើដោយដៃខ្លួនឯង" សិល្បៈដែលបង្កើតឡើងដោយប្រើរុក្ខជាតិធម្មជាតិ និងភាពស្រស់ស្អាតនៃធម្មជាតិ សម្លៀកបំពាក់ពណ៌ខៀវធ្វើដោយដៃខ្លួនឯងមានតែមួយគត់។ "គំនូរគូសផ្កាផ្គុំគ្នាធ្វើដោយដៃដោយច្នៃប្រឌិត" បង្កើតសិល្បៈដោយដៃរបស់អ្នក។ អនុញ្ញាតឱ្យការច្នៃប្រឌិតរបស់កូនៗអ្នកអាចអភិវឌ្ឍនិងគំនិតដោយគ្មានដែនកំណត់។ "ការកម្សាន្ដជាក្រុមនិងឪពុកម្តាយ-កូនៗ" បង្កើនការយល់ដឹងគ្នាពីឪពុកម្តាយ និងកូនៗនៅពេលកំពុងរត់លេងឬសម្រាកលេង ។ "សៀវភៅរូបភាពទំនាក់ទំនងការយល់ចិត្ត" ចែករំលែករឿងសៀវភៅរូបភាព ដើម្បីបង្កើនការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។ ហើយ "មួកតុបតែងយ៉ាងស្រស់ស្អាត" អនុញ្ញាតឱ្យមនុស្សធំ និងកុមារប្រើប្រាស់ការច្នៃប្រឌិតរបស់ពួកគេដើម្បីតុបតែងមួករបស់ពួកគេផ្ទាល់។

សូមអរគុណដល់ក្រុមគ្រួសារអ្នកចំណូលស្រុកថ្មីទាំងអស់គ្នា ដែលបានមកចូលរួមជាមួយគ្នា យើងខ្ញុឱបានឃើញការរីកចម្រើនរបស់កុមារ និងការគិតគូររួមបញ្ចូលគ្នា និងការទទួលបាមនៅភាពស្រស់ស្អាតនៃពហុវប្បធម៌។