រដ្ឋធានី :ណៃប៊ីតួរ Naypyidaw
ភាសា :ភូមានិងអង់គ្លេស
ផ្កាតំណាងរដ្ឋ: ផ្កាឡុងឈាន់
សាសនា: ព្រះពុទ្ធសាសនា(៨៩%)
លុយខ្មែរ: ប្រាក់មី(Kyat)
ភូមិសាស្ត្រ
ប្រទេសភូមាឋិតនៅទិសខាងលិចនៃឧបទ្វីបអាស៊ីអគ្នេយ៍ ទិសខាងជើងជាប់នឹងប្រទេសចិន ទិសពាយ័ព្យជាប់ជាឥណ្ឌានិងបង់ក្លាដែស ទិសអគ្នេយ៍ជាប់ជាប្រទេសឡាវនិងប្រទេសថៃ។ទិសនិរតីជាប់ជាឈុងសមុទ្របង់ក្លាដែសនិងសមុទ្រអានតាម៉ាន។
សេចក្តីសង្ខេបអំពីប្រវត្តិសាស្ត្រ
ប្រទេសភូមាត្រូវបង្រួបបង្រួមជាប្រទេសមួយនៅឆ្នាំ១០៤៤ហើយឆ្លងកាត់រជ្ជកាល៣។នៅសតវត្សទី១៩ ប្រទេសអង់គ្លេសឈ្លានពានប្រទេសភូមាចំនួន៣លើកហើយកាន់កាប់ប្រទេសភូមា នៅឆ្នាំ១៨៨៦ ក្លាយទៅខេត្តមួយរបស់ប្រទេសឥណ្ឌាចំណុះប្រទេសអង់គ្លេសនៅឆ្នាំ១៩៣៧ចាកចេញពីការគ្រប់គ្រងប្រទេសឥណ្ឌាចំណុះប្រទេសអង់គ្លេស ទទួលការគ្រប់គ្រងពីប្រទេសអង់គ្លេស។ខែឧសភាឆ្នាំ១៩៤២ត្រូវកាន់កាប់ដោយប្រទេសជ៉បុន។នៅខែមិនាឆ្នាំ១៩៤៥ ប្រជាជនធ្វើកុប្បកម្មនៅទូទាំងប្រទេសហើយទទួលបានឯករាជ្យ។ ក្រោយសង្គ្រាមពិភពលោកលើកទី២ ប្រទេសអង់គ្លេសកាន់កាប់ប្រទេសភូមាជាម្តងទៀតថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨ ប្រទេសភូមាចាកចេញពីប្រទេសអង់គ្លេសប្រកាសឯករាជ្យអនុវត្តរបបពហុបក្សនិងប្រជាធិបតេយ្យក្រោមការដឹកនាំរបស់ឯកឧត្តមវ៉ូលូនៅឆ្នាំ១៩៦២ នាយឧត្តមសេនីយ៍ណែវឹនបានធ្វើការរដ្ឋប្រហារ ផ្តួលរលំរដ្ឋាភិបាលវ៉ូលូហើយបង្កើតគណកម្មការបដិវត្ត នៅខែមករាឆ្នាំ១៩៧៤ ប្រកាសរដ្ឋធម្មនុញថ្មី បង្កើតសភាប្រជាជន ដាក់ឈ្មោះសាធារណរដ្ឋសង្គម នៅខែកក្កដាឆ្នាំ១៩៨៨ សេដ្ឋកិចនៅប្រទេសភូមាមិនល្អ នៅខែកញ្ញាឆ្នាំដដែលកងទ័ពទទួលបានអំណាច លុបចោទរដ្ឋធម្មនុញនិងកែឈ្មោះរដ្ឋជាសភាពប្រទេសភូមានៅថ្ងៃទី២១ខែតុលាឆ្នាំ២០១០រដ្ឋាភិបាលប្រទេសភូមាបានកែប្រែទង់ជាតិនិងផ្លាកសញ្ញាជាតិយោងតាមរដ្ឋធម្មនុញថ្មីនៅឆ្នាំ២០០៨ ហើយកែឈ្មោះរដ្ឋទៅជាសភាពសាធារណរដ្ឋប្រទេសភូមា។
ថ្ងៃបុណ្យសំខាន់ៗ
(១)ថ្ងៃបុណ្យជះទឹក
ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសាជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសភូមាហើយព្រមជាមួយគ្នាក៏ជាថ្ងៃបុណ្យជះទឹកដ៏អ៊ូអរបំផុត។មានន័យថាឆ្នាំថ្មីនឹងជិតមកដល់ ឆ្នាំថ្មីតាមប្រពៃណីភូមាបានធ្វើឡើងក្រោយពីថ្ងៃបុណ្យជះទឹកពិធីនេះមានរយៈពេល៣ដល់ថ្ងៃក្នុងនោះ៣ថ្ងៃដើម គឺជូនចាស់ ថ្ងៃចុងក្រោយគឺទទួលថ្មីៗមានចាប់អារម្មណ៍ថា នៅប្រទេភូមាមានសុភាសិតមានន័យថា សប្បាយរីករាយទើបមានអាយុយូរអង្វែង។
(២)ថ្ងៃបុណ្យអុជចង្កៀង
ជារៀងរាល់ឆ្នាំតាមប្រតិទិនភូមានៅថ្ងៃទី១៥ខែ៧(ប្រហាក់ប្រហែលនៅខែតុលាតាមសុរិយាគតិ)ជាថ្ងៃបុណ្យអុជចង្កៀង។នៅក្នុងឱកាសអុជចង្កៀង វត្តអារ៉ាមនិងគ្រួសារនិមួយៗអុជចង្កៀង។ក្រៅនិងក្នុងទីក្រុងមានសំណង់តាមផ្លូវតាក់តែងអំពូលគ្រប់ពណ៌។នៅពេលយប់នៅជនបទមានទំនៀមទំលាប់មួយចំនួនដូចជា។