ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

臺北市新移民專區網站柬埔寨文版

ការសេនីសុំនិងដំណើរការបពាក់អំពីការចូលសពាតិ

លិខិតបញ្ជាក់អំពីការចូលសញ្ជាតិ
លក្ខខ័ណ្ឌស្នើសុំ:
យោងតាមការកំណត់ស្តីពីការស្នាក់នៅតំបន់កោះតៃវ៉ានសំរាប់អាណិកជនថ្មី អាណិកជនអាចស្នើសុំចូលសញ្ជាតិតំបន់កោះតៃវ៉ានដោយការអនុវត្តលក្ខខ័ណ្ឌដូចខាងក្រោមៈ ឥឡូវនេះមានអគ្គារនៅតំបន់កោះតៃវ៉ាន(គឺទទួលបានប័ណ្ណស្នាក់នៅសំរាប់អាណិកជនបរទេសរួចហើយ)ក្នុងមួយឆ្នាំស្នាក់នៅតំបន់កោះតៃវ៉ានជាង១៨៣ថ្ងៃតាមច្បាប់ហើយមានរយៈពេល៣ឆ្នាំជាប់ជាមួយគ្នាហើយមានអាយុគ្រប់២០ឆ្នាំនិងមានលិខិតបញ្ជាក់អំពីមានសមត្ថភាពធ្វើការ ចរិតល្អនិងអត់មានកំណត់ហេតុបទល្មើសហើយមានទ្រព្យសម្បត្តិសមរម្យ ឬមុខជំនាញ និងមានការធានាខាងជីវភាពហើយមានសមត្ថភាពទំនាក់ទំនងនិងចំណេះដឹងទូទៅអំពីសិទ្ធិនិងភារកិចហើយមានលិខិតបញ្ជាក់អំពីការបាត់បង់សញ្ជាតិដើមដែលចេញដោយក្រសួងការបរទេសនិងលិខិតបញ្ជាក់អំពីការអត់មានសញ្ជាតិឬលិខិតបញ្ជាក់អំពីមូលហេតុមិនអាចទទួលបានការបាត់បង់សញ្ជាតិដើមជាដើម។ 。

កម្មវិធីស្នើសុំ:
សាមីខ្លួនត្រូវស្នើសុំទៅកាន់អង្គការអត្រានុកូលដ្ឋានដែនដីហើយផ្ញើទៅកាន់ក្រសួងមហាផ្ទៃតាមរយៈអង្គការអត្រានុកូលដ្ឋានស្រុក(ក្រុង)ដើម្បីអនុញ្ញាតិអោយ។。

ឯកសារត្រូវរៀបចំ:
១.ឯកសារអត្រានុកូលដ្ឋាន(អ្នកស្នើសុំអាចឆែកតាមអង្គការអត្រានុកូលដ្ឋាន)。
២.ប័ណ្ណស្នាក់នៅសំរាប់អាណិកជន ឬប័ណ្ណស្នាក់នៅជាស្ថាពររបស់អាណិកជនដែលមាន ប្រសិទ្ធភាព។。
៣.លិខិតបញ្ជាក់អំពីការស្នាក់នៅរបស់ជនបរទេស។。
៤.លិខិតបញ្ជាក់អំពីកាលបរិច្ឆេទចេញចូលប្រទេស(ឆែកឆេរតាមអង្គការអត្រានុកូលដ្ឋាន)。
៥.លិខិតបញ្ជាក់អំពីកំណត់ហេតុពីនគរបាលដែលចេញដោយរដ្ឋាភិបាលប្រទេសដើម ឬ ឯកសារពាក់ព័ន្ធផ្សេងទៀត(អ្នកស្នើសុំចូលសញ្ជាតិជាអ្នកផ្គូផ្គងរបស់ជនជាតិកោះតៃវ៉ាន ត្រូវយកជាសាច់ញាតិ)。
៦.លិខិតបញ្ជាក់អំពីការកំណត់ហេតុឧក្រិដ្ឋកម្មពីនគរបាលនៅក្នុងអំឡុងពេលស្នាក់នៅ តំបន់កោះតៃវ៉ាន។ (ឆែកឆេរតាមអង្គការអត្រានុកូលដ្ឋាន) 。
៧.លិខិតបញ្ជាក់អំពីទ្រព្យសម្បត្តិឬមុខជំនាញដែលអាចចិញ្ចឹមខ្លួនឯង ឬអត់មានបញ្ហាអំពីជីវភាព។。
៨.លិខិតបញ្ជាក់អំពីសមត្ថភាពភាសានិងចំណេះដឹងទួទៅអំពីសិទ្ធិនិងភារកិច្ចរបស់ខ្លួន ដែលកំណត់នៅក្នុងច្បាប់ចូលសញ្ជាតិ។。
៩.លិខិតបញ្ជាក់អំពីការបាត់បង់សញ្ជាតិដើមបរទេសឬយោងតាមមាត្រាទី៩ក្នុងច្បាប់សញ្ជាតិ ត្រូវចេញលិខិតបញ្ជាក់អំពីការពិតប្រកដនិងជាភាសាចិនដោយក្រសួងការបរទេស។。
១០.ជនដែលអត់មានសញ្ជាតិ:
(១)លិខិតបញ្ជាក់ដើមអំពីអត្តសញ្ញាណប័ណ្ណទេសចរណ៍ដែលចេញដោយរដ្ឋាភិបាល បរទេស(ត្រួតពិនិត្យរួចសងវិញដោយអង្គការទទួលខុសត្រូវ)និងឯកសារសំខាន់ៗនិង ឯកសារជាភាសាចិន(ឯកសារជាភាសាចិនត្រូវពិនិត្យមើលដោយសារការីនៅតំបន់កោះ តៃវ៉ាន បើក្រសួងមហាផ្ទៃយល់ឃើញថា ចាំបាច់ត្រួតពិនិត្យ ត្រូវអោយឆែកឆេរដោយ ក្រសួងការបរទេស។。
(២)យោងតាមការកំណត់ដែលចែងក្នុងប្រការទី២មាត្រាទី១៦នៃច្បាប់ការចេញចូល ប្រទេសនិងអន្តោប្រវេសន្តន៍ចំពោះជនជាតិអតិមានអត់សញ្ជាតិមកពីប្រទេសថៃ ប្រទេស ភុមា ឬប្រទេសឥណ្ឌូនេស៊ីជាដើម ត្រូវកាន់ប័ណ្ណស្នាក់នៅសំរាប់អាណិកជនដែល ចេញលិខិតបញ្ជាក់អំពីការអត់មានសញ្ជាតិដោយក្រសួងមហារផ្ទៃនៃក្រសួងអន្តោប្រវេសន៍ចេញចូលក្រៅប្រទេស។。
(៣)ឯកសារផ្សេងទៀតដែលត្រូវពិនិត្យមើលដោយក្រសួងមហាផ្ទៃ។。
១១.លិខិតយល់ព្រមលើអ្នកជំនួសតាមច្បាប់។。
១២.លិខិតបញ្ជាក់អំពីស្ថានភាពអាពាហ៍ពិពាហ៍។。
១៣.រូប២សន្លឹក(ទំហំដូចរូបនៅតំបន់កោះតៃវ៉ាន)。
១៤.សោហ៊ុយនៃលិខិតបញ្ជាក់(សោហ៊ុយអាស្រ័យទៅលើកំណត់សូមផ្ញើលុយតាមប្រៃសណីយ៍ អ្នកទទួលប្រាក់ត្រូវសរសេរឈ្មោះក្រសួងមហាផ្ទៃ)។。