យោងតាមច្បាប់នៃការចេញចូលក្នុងប្រទេស សំរាប់ ជនអន្តោប្រវេសន៍ លក្ខខណ្ឌក្នុងសំណើច្បាប់ មាត្រា ៦២ ចែងថា:「មិនថាជាតិសាសន៍មួយណាក៏ ដោយ ច្បាប់តែងតែផ្តល់ភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលទទួលរងការរើសអើងវណ្ណៈនៅតៃវ៉ាន់ដោយមិនប្រកាន់ពីពណ៌សប្បុរ ប្រទេសកំណើត ជនជាតិ ។ តាមអត្ថន័យខាងលើ ជនរងគ្រោះពីការរើសអើងវណ្ណៈ នឹងទទួលបានការការពារពីច្បាប់ មិនថា លក្ខខណ្ឌក្នុងសំណើច្បាប់ ក្រៅពីច្បាប់នេះ នៅពេលជនរងគ្រោះ ដាក់ពាក្យបណ្តឹងតវ៉ាទៅ សមត្ថកិច្ច …」ចំពោះការដាក់បណ្តឹង សូមអញ្ចើញលោកអ្នកចូលមើលប្រព័ន្ធអ៊ីនធឺណេត របស់ក្រសួងមហាផ្ទៃ និងក្រសួង អន្តោប្រវេសន៍「ប្រជាពលរដ្ឋរស់នៅក្នុងតៃវ៉ាន់ ដែលត្រូវបានគេរើសអើងវណ្ណៈ ដាក់បណ្តឹងតវ៉ា 」 ដើម្បីទទួលបានព័ត៌មានលំអិត។