រដ្ឋធានី: ក្រុងតូខ្យូ
ភាសា:ភាសាជ៉បុន
ផ្កាតំណាងរដ្ឋ: ផ្កាសឺរីសនិងផ្កាស្បៃលឿង
សាសនា: ព្រះពុទ្ធសាសនានិងសាសនាទេវតា
លុយជ៉បុន: យ៉េន
ភូមិសាស្ត្រ
ប្រទេសជ៉បុនឋិតនៅឆ្នេរឥសាននៃដីគោកអាស៊ី កោះនីមួយៗរបស់ប្រទេសជ៉បុនមាន រាងធ្នូទិសខាងត្បូងវែងមានប្រវែង៣ពាន់គីឡួម៉ែត្រ។
សេចក្តីសង្ខេបអំពីប្រវត្តិសាស្ត្រ
ប្រទេសជ៉បុនមានប្រវត្តិសាស្ត្រជាង២៦០០ឆ្នាំរហូតដល់ពេលនេះតាំងពីចាប់បដិសន្ធិ ឈ្លងកាត់សម័យមីងជីវៃស៊ីន សម័យសង្គ្រាមជះវ៉ូនិងសម័យសង្គ្រាមជ៉បុននិងរុស្សី រួមក្លាយទៅជាប្រទេសខ្លាំងក្លានៅលើពិភពលោកហើយបំផុសសង្គ្រាមពិភពលោកលើក ទី២ត្រូវចាញ់។ក្រោយពីចាញ់ហើយត្រូវកងទ័ពសម្ព័ន្ធកាន់កាប់ជាបណ្តោះអាសន្នហើយ ក្រោមបទបញ្ជារបស់ទីបញ្ជាការសម្ព័ន្ធទ័ពកែប្រែរដ្ឋធម្មនុញមានអត្ថន័យថា អធិបតេយ្យនៅប្រជាជន បាត់បង់សង្គ្រាម។ប្រទេសជ៉បុនបានរីកចំរើនយ៉ាងខ្លាំងក្រោម ការជំនួយរបស់ប្រទេសអាមេរិក កម្លាំងសេដ្ឋកិចបានរីកលូតលាស់ បចុប្បន្នជាសមាជិក ក្នុងក្រុមប្រទេសទាំង៨ ដើរតួនាទីសំខាន់ៗនៅក្នុងឆាកអន្តរជាតិ។
ថ្ងៃបុណ្យសំខាន់ៗ
- ថ្ងៃទី១ខែមករាៈឆ្នាំថ្មី(shogatsu)
តែមានតែថ្ងៃទី១ខែមករាជាថ្ងៃបុណ្យជាតិប៉ុន្តែមានក្រុមហ៊ុនច្រើនឈប់សំរាកដល់ថ្ងៃទី៣ខែមករា។
- ថ្ងៃច័ន្ទសប្តាហ៍ទី២នៅខែកុម្ភៈ ថ្ងៃបុណ្យមនុស្សពេញវ័យ(seijin no hi)
មនុស្សប្រុសនិងស្រីដែលមានអាយុ២០ឆ្នាំមានន័យថាពេញវ័យហើយតែងតែចូលរួមសកម្មភាពអប់អរសាទរនៅថ្ងៃនេះ។
- ថ្ងៃទី៣ខែកុម្ភៈ ថ្ងៃបុណ្យខ្មោច(setsubun)
ថ្ងៃបុណ្យខ្មោចមិនមែនថ្ងៃបុណ្យជាតិ ប៉ុន្តែនៅវត្តអារ៉ាមនិមួយៗទូទាំងប្រទេសអប់អរសាទរ។
- ថ្ងៃទី១១ខែកុម្ភៈ(ថ្ងៃបុណ្យជាតិ)ថ្ងៃៈបុណ្យខួបកំណើតរបស់រដ្ឋ(kenkoku kinenbi)
ស្ថិតិនៅក្នុងប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ៦៦០មុនគ្រឹសសករាជគឺព្រះមហាក្សត្រលើកដំបូងឡើងរាជសម្បត្តិ។
- ថ្ងៃទី១៤ខែកុម្ភៈជាថ្ងៃបុណ្យសង្សារ នៅប្រទេសជ៉បុនស្រីៗតែងតែជូនកូកាលីជូនប្រុស។
- ថ្ងៃទី៣ខែមិនាៈថ្ងៃបុណ្យស្ត្រី(hina matsuri) ហៅថាថ្ងៃបុណ្យស្រី។
- ថ្ងៃទី១៤ខែមិនាៈថ្ងៃបុណ្យគូរសង្សាពណ៌ស
ថ្ងៃបុណ្យនេះសមស្របជាមួយថ្ងៃបុណ្យសង្សារប្រុសៗតែងតែជូននំខេកឬសូកូឡាជូនស្រីៗ។
- ថ្ងៃទី២០ខែមិនាៈនៅក្នុងសប្តាហ៍នេះសែនឯផ្នូរ។
- ថ្ងៃទី២៩ខែមេសាៈថ្ងៃបុណ្យខួបកំណើតរបស់ព្រះមហាក្សត្រ(Showa no hi)
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រ(Showa no hi) នៅមុនឆ្នាំ២០០៧ ថ្ងៃទី២៩ខែមេសាជាថ្ងៃបុណ្យបៃតង(ឥឡូវនេះនៅថ្ងៃទី៤ខែឧសភាអប់អរសាទរ) ហើយជាមួយចំណែករបស់សប្តាហ៍(ក្នុងសប្តាហ៍នេះប្រជាជនទិញទំនិញនិងដើរលេងកំសាន្ត)។
- ថ្ងៃទី៣ខែឧសភាៈថ្ងៃបុណ្យរំលឹករដ្ឋធម្មនុញ(kenpo kinenbi) ក្រោយពីសង្គ្រាមចាប់ប្រព្រឹត្តថ្ងៃបុណ្យជាតិដើម្បីរំលឹករដ្ឋធម្មនុញថ្មី។
- ថ្ងៃទី៤ខែឧសភាៈថ្ងៃបុណ្យបៃតង(midori no hi)
មុនពេលឆ្នាំ២០០៦ថ្ងៃបុណ្យបៃតង(midori no hi)ត្រូវអប់អរសាទរនៅថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រី នៅថ្ងៃទី២៩ខែមេសា ដោយសារតែព្រះមហាក្សត្រីចូលចិត្ត រុក្ខជាតិនិងធម្មជាតិ ប៉ុន្តែអប់អរសាទរនៅថ្ងៃទី៤ខែឧសភា ហើយជាមួយចំណែក របស់សប្តាហ៍(ក្នុងសប្តាហ៍នេះប្រជាជនទិញទំនិញនិងដើរលេងកំសាន្ត)។
- ថ្ងៃទី៥ខែឧសភាៈថ្ងៃបុណ្យកុមារ(kodomo no hi) មានឈ្មោះមួយទៀតថាបុណ្យកុមារប្រុស។
- ថ្ងៃទី៧ខែកក្កដាៈមានឈ្មោះថាថ្ងៃបុណ្យ(tanabata) ថ្ងៃបុណ្យនេះមិនមែនជាថ្ងៃបុណ្យជាតិទេ។
- ថ្ងៃច័ន្ទសប្តាហ៍ទី៣ក្នុងខែកក្កដាៈថ្ងៃបុណ្យបើកបរលើសមុទ្រ(umi no hi)
ថ្មីៗនេះជាថ្ងៃបុណ្យជាតិមានគោលបំណងគឺដើម្បីអប់អរសាទរសមុទ្រ ថ្ងៃនេះជាថ្ងៃដែលព្រះមហាក្សត្រវិលត្រឡប់ពីសមុទ្រនៅឆ្នាំ១៨៧៦។
- ថ្ងៃទី១៣ដល់ថ្ងៃ១៥ខែកក្កដាៈថ្ងៃបុណ្យខ្មោច គឺដើម្បីរំលឹកជីជូនជីតា។
- ថ្ងៃច័ន្ទសប្តាហ៍ទី៣នៅក្នុងខែកញ្ញាៈថ្ងៃបុណ្យគោរពមនុស្សចាស់ជាថ្ងៃបុណ្យជាតិដើម្បីគោរពមនុស្សចាស់និងសូមជូនពរអាយុយូរអង្វែង។
- ថ្ងៃទី២៣ខែកញ្ញាៈ
- ថ្ងៃច័ន្ទសប្តាហ៍ទី២ក្នុងខែតុលាៈថ្ងៃបុណ្យកីឡា(taiiku no hi) នៅថ្ងៃនេះឆ្នាំ១៩៦៤ប្រជុំកីឡាអូឡាំពិកក្រុងតូខ្យូបើកសម្ពោធ។
- ថ្ងៃទី៣ខែវិច្ឆេកាៈទិវាវប្បធម៌ (bunka no hi)
គោលបំណង់នៃថ្ងៃបុណ្យដើម្បីជំរុញស្មើភាពនិងសេរីភាព។នៅក្នុងឱកាសថ្ងៃវប្បធម៌ សាលានិងរដ្ឋាភិបាលនឹងបើកប្រាក់រង្វាន់ដល់ឥស្សរជនដែលមានរួមចំណែកក្នុងវិស័យវប្បធម៌។ - ថ្ងៃទី១៥ខែវិច្ឆេកាៈថ្ងៃបុណ្យកុមារប្រទេសជ៉បុនថ្ងៃបុណ្យកុមារមិនមែនថ្ងៃបុណ្យជាតិ។
- ថ្ងៃទី២៣ខែវិច្ឆេកាៈថ្ងៃបុណ្យរំលឹកគុណរបស់ពលករ មានគោលបំណង់។
- ថ្ងៃទី២៣ខែធ្នូៈថ្ងៃបុណ្យខួបកំណើតរបស់ព្រះមហាក្សត្រប្រទេសជ៉បុននៅពេលព្រះមហាក្សត្រណាមួយឡើងរាជ ខួបកំណើរ
- ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ខែធ្នូៈថ្ងៃបុណ្យណូអែល ពិតមែនតែថ្ងៃបុណ្យណូអែលមិនមែនជាថ្ងៃបុណ្យជាតិ ប៉ុនែ មានប្រជាជនកាន់តែច្រើនមកអប់អរសាទរថ្ងៃបុណ្យណូអែល។
- ថ្ងៃទី៣១ខែធ្នូៈរាត្រីចុងឆ្នាំ(omisoka)