ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

រដ្ឋធានី:  បាងកក

ផ្ការដ្ឋ : ផ្កាជីងលៀន

សាសនា : ព្រះពុទ្ធសាសនា

លុយថៃ : បាតថៃ(THB)

ភូមិសាស្ត្រ

ប្រទេសថៃឋិតនៅភាគកណ្តាលតំបន់អាស៊ីអគ្នេយ៍ ទិសអគ្នេយ៍ជាប់ជាមួយប្រទេសកម្ពុជា ទិសខាងត្បូងជាប់ជាមួយប្រទេសម៉ាឡេស៊ីយ៉ា ទិសខាងលិចជាប់ជាមួយប្រទេសភូមា ទិសខាងឥសាននិងទិសខាងជើងជាប់ជាមួយប្រទេសឡាវ ទិសខាងត្បូងជាប់ជាមួយឈុងសមុទ្រ ទិសខាងនិរតីជាប់ជាមហាសមុទ្រឥណ្ឌា ជាផ្លូវយុទ្ធសាស្ត្រ។

សេចក្តីសង្ខេបអំពីប្រវត្តិសាស្ត្រ

នៅឆ្នាំ១៣៧០ត្រូវឯករាជ្យ នៅសម័យបុរាណឈ្មោះថា សៀម នៅឆ្នាំ១៩៣២ ធ្វើចលនាបដិវត្ត អនុវត្តរបបរាជនិយម ព្រះមហាក្សត្រជាប្រមុខរដ្ឋ នៅឆ្នាំ១៩៣៩តាងនាមរដ្ឋជាព្រះរាជាណាចក្រថៃឡង់ នៅឆ្នាំ១៩៤៦ ព្រះមហាក្សត្រភូមីភងឡើងរាជសម្បត្តិធ្វើជាព្រះមហាក្សត្រទី៩នៅរជ្ជកាលព្រះរាជវង្ស។

ថ្ងៃបុណ្យសំខាន់ៗ

(១)ឆ្នាំថ្មី(ថ្ងៃបុណ្យសងកាន)
នៅសម័យបុរាណ ជនជាតិថៃយកថ្ងៃបុណ្យសងកានជាឆ្នាំថ្មី ដោយសារតែពាក់កណ្តាលខែមេសាជាពេលវេលាទំនេរ មិនបាច់ធ្វើកសិកម្មហើយជាឱកាសល្អសំរាប់រៀបចំសកម្មភាពសាសនាដ៏ឧឡារិកនិងលេងហ៊ីប្រជាប្រិយ។សកម្មភាពនៅថ្ងៃបុណ្យសងកានរួមមានៈព្យួរទង់ជាតិនៅគ្រប់ទីកន្លែងទូទាំងប្រទេស លាងសំអាតព្រះពុទ្វរូប គោរពមនុស្សចាស់ បួងសួងមានភ័ព្វសំណាងល្អ ដូច្នេះប្រជាជនហៅថាថ្ងៃបុណ្យជះទឹក។ថ្ងៃបុណ្យជះទឹកជារៀងរាល់ឆ្នាំត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់១៥ខែមេសានៅក្នុងមួយឆ្នាំ។ពិធីទីមួយនៅព្រឹកថ្ងៃបុណ្យប្រពៃណីគឺបួងសួង ជនក្មេងៗដាក់ជាជួរគោរពមនុស្សចាស់ សង្ឃឹមថាមានភ័ព្វសំណាងល្អនៅឆ្នាំក្រោយហើយធ្វើការអ្វីងាយស្រួល។
(២)ថ្ងៃបុណ្យគោមភ្លើងបណ្តែតលើទឹក

ថ្ងៃបុណ្យគោមភ្លើងបណ្តែតលើទឹកជាថ្ងៃបុណ្យសំខាន់មួយដែលមានអត្ថន័យ ជ្រៅជ្រះហើយធ្វើឡើងនៅយប់ថ្ងៃទី១៥ខែធ្នូ។ប្រជាជនថៃបណ្តែតគោមភ្លើង លើទឹកដើម្បីថ្លែងអំណរគុណចំពោះទេវតាទន្លេដែលផ្តល់ទឹកគ្រប់គ្រាន់ ដំណាំដុះល្អមានទឹកបរិបូរណ៍ហើយបួងសួងឆ្នាំក្រោយអ្វីៗធ្វើដោយងាយស្រួល។យុវជនស្រីនិងប្រុសសង្ឃឹមថាអាចរកគូសង្សាររបស់ខ្លួនដែលពេញចិត្តតាមរយៈបណ្តែតគោមភ្លើងលើទឹក អ្នកពុទ្ធសាសនាបួងសួងរឿងអាក្រក់ទៅតាមទឹកហូរហើយសុភមង្គលមកតាមទឹកមក។
(៣)ថ្ងៃបុណ្យសីលតមអាហារ ជីវហ្វាំង
នៅកោះភូជី មានថ្ងៃបុណ្យសំខាន់មួយគឺថ្ងៃបុណ្យសីលតមអាហារ ជីវហ្វាំង ត្រូវធ្វើឡើងនៅខែកញ្ញានិងខែតុលារៀងរាល់ឆ្នាំ អប់អរសាទរ៩ថ្ងៃ នៅក្នុងរយៈពេល៩ថ្ងៃនិង៩យប់ថ្ងៃបុណ្យសីលតមអាហារ ជីវហ្វាំង អ្នកកាន់សាសនា ជីវហ្វាំង សុទ្ធតែញាំម្ហូបអាហារគ្មានសាច់ ឈប់ធ្វើសកម្មភាពកម្សាន្តនិងសិល្បៈហើយរៀបចំពិធីអបអរសាទរគ្រប់ប្រភេទនៅវត្តអារាមសំខាន់ទាំង៥នៅក្រុង។
(៤)ថ្ងៃបុណ្យខ្លែង
ការបង្ហើរខ្លែងមានប្រវត្តិសាស្ត្រយូរអង្វែងនៅប្រទេសថៃ ជនជាតិថៃយល់ឃើញថា វាជានិមិត្តរូប តំណាងគោលបំណងល្អទៅស្ថាន។
(៥)ថ្ងៃបុណ្យការភ្ជួររាស់នៅពេលរដូវផ្ការីក
នៅខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យការភ្ជួររាស់នៅពេលរដូវផ្ការីកនៅប្រទេសថៃ។ប្រទេសថៃជាប្រទេសកសិកម្មតាំងពីបុរាណរៀងមក រហូតមកដល់ពេលនេះចំនួនមនុស្សប្រកបដោយអាជីវកម្មកសិកម្មមានចំនួន៨០ភាគរយនៅក្នុងចំណោមចំនួនមនុស្សទូទាំងប្រទេសថៃដូច្នេះថ្ងៃនេះជាថ្ងៃបុណ្យសំរាកជាតិនៅថ្ងៃនេះព្រះមហាក្សត្រ បុគ្គលិកនៅក្នុងព្រះរាជវាំង ប្រមុខរដ្ឋាភិបាលនឹងចូលរួមពិធីថ្ងៃបុណ្យការភ្ជួររាស់នៅពេលរដូវផ្ការីកនៅចំការស្រែ វ៉ានជាក្រុងបាងកកប្រទេសថៃហើយប្រកាសថា ថ្ងៃនេះឈប់សំរាកមួយថ្ងៃដើម្បីអប់អរសាទរ។
(៦)ថ្ងៃបុណ្យដំរីនៅខេត្តសុរិទ្ធ
ខេត្តសុរិន ទិសខាងជើងជាប់ជាមួយខេត្តលីយី ទិសខាងត្បូងជាប់ជាមួយប្រទេសកម្ពុជា ទិសខាងកើតជាប់ខេត្តសេះស្រា ទិសខាងលិចជាប់ជាមួយខេត្តវ៉ូលីណាន តាំងពីបុរាណរៀងមក ដោយសារតែមានដំរីជាច្រើនរស់នៅទីនេះ ដូច្នេះមានឈ្មោះភូមិដំរីដ៏ល្បីឈ្មោះ។នៅខេត្តសុរិន នៅសម័យបុរាណដែលគ្រប់គ្រងដោយជនជាតិជីមី ក៏ចាប់ផ្តើមចិញ្ចឹមហើយប្រើប្រាស់ដំរីធ្វើសង្គ្រាមនិងចាប់សត្វិហើយដឹកជញ្ជូន។ដំរីនៅខេត្តសុរិនមានល្បីឈ្មោះនៅឆាកអន្តរជាតិ ទាក់ទាញអ្នកទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិមកទស្សនានៅទីកន្លែងនេះនៅខែវិច្ឆេការៀងរាល់ឆ្នាំខេត្តសុរិនរៀបចំសកម្មភាពសំដែងដោយដំរី។សកម្មភាពសំដែងដោយដំរីដែលមានល្បីឈ្មោះនៅលើពិភពលោកមានប្រវត្តិសាស្ត្រជាង៤០ឆ្នាំជារៀងរាល់ឆ្នាំបានទាក់ទាញអ្នកទេសចរណ៍ជាច្រើននាក់នៅក្នុងស្រុកនិងក្រៅប្រទេសមកទស្សនា មិនគ្រាន់តែទទួលរូបិយប័ណ្ណបរទេសជាច្រើនសំរាប់ប្រទេសថៃថែមទាំងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅខេត្តសូរិន។

ប្រភពឯកសារៈក្រសួងការបរទេសតំបន់កោះតៃវ៉ានសមាគមការយកចិត្តទុកដាក់លើការរីកលូតលាស់របស់អាណិកជនថ្មីនៅតំបន់កោះតៃវ៉ាន