រដ្ឋធានី:ក្រុងម៉ានីឡា
ភាសា:ភាសាថាកាឡុកTagalog
ផ្កាតំណាងរដ្ឋ :ផ្កាម៉ៅមូលី
សាសនា: សាសនាកាតូលិក(៨០%)(80%)
លុយហ៊្វីលីពីន : ប៉ឺសូ
ភូមិសាស្ត្រ
ប្រទេសហ៊្វីលីពីនទិសខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វីក ទិសខាងលិចជាប់នឹងសមុទ្រចិនខាងត្បូង ទិសខាងត្បូងជាប់នឹងសមុទ្រស៊ីលីបេស៊ីនិងសមុទ្រស៊ូ ទិសខាងជើងជាប់នឹងឈុងសមុទ្រប៉ាស៊ីមានកោះចំនួន៧១០៧ហើយមានប្រជុំកោះទាំង៣ធំដ៏ល្បីឈ្មោះ ដូចជាប្រជុំកោះលាវសង(Luzon) ប្រជុំកោះវិស៊ីយី(Visayas)និងប្រជុំកោះមីនតាណោ(Mindanao)ជាដើម ចម្ងាយរវាងប្រជុំកោះទិសខាងជើងនិងភាគខាងត្បូងនៃតំបន់កោះតៃវ៉ានមានតែ៥២,៨គីឡូម៉ែត្រ។
សេចក្តីសង្ខេបអំពីប្រវត្តិសាស្ត្រ
ជនជាតិហ៊្វីលិពីនភាគច្រើនជាជនជាតិម៉ាឡៃមុនគ្រិសសករាជក្នុងអំឡុងពេល ៥០០ឆ្នាំដល់១៥០០ឆ្នាំមានជនជាតិម៉ាឡៃមករស់នៅប្រទេសហ៊្វីលីពីននៅឆ្នាំ១៥២១ ជនជាតិព័រទុយហ្គាល់ ម៉ែជេរុនដឹកនាំក្រុមធ្វើដំណើរប្រទេសអស្បាញ់ឡើងគោកប្រទេសហ៊្វីលីពីន ព្រះមហាក្សត្រនៅពេលនោះតាងនាមរបស់គាត់ថាហ៊្វីលីពីននៅឆ្នាំ១៥៦៥ជនជាតិអេស្បាញ់បានកាន់កាប់ដីហ៊្វីលីពីនហើយនៅឆ្នាំ១៥៧១បានបង្កើតរដ្ឋាភិបាលអាណានិគមនៅប្រទេសហ៊្វីលីពីនចាប់ផ្តើមគ្រប់គ្រងអាណានិគមអស់រយៈពេល៣៣០ឆ្នាំ។នៅឆ្នាំ១៨៩៨ ប្រទេសអាមេរិកនិងប្រទេសអេស្បាញ់កើតសង្គ្រាមមួយហើយប្រទេសអេស្បាញ់ចាញ់ហើយចុះហត្ថលេខាលើកិចព្រមព្រៀងប៉ារីសហើយប្រទេសហ៊្វីលីពីនត្រូវគ្រប់គ្រងអាណានិគមក្រោមប្រទេសអាមេរិកអស់រយៈពេល៥០ឆ្នាំក្រោយពីសង្គ្រាម ពិភពលោកលើកទី២ ប្រទេសជ៉បុនដណ្តើមយកប្រទេសហ៊្វីលីពីន។នៅឆ្នាំ១៩៤៥ត្រូវបានរំដោះនៅថ្ងៃទី៤ខែកក្កដាឆ្នាំ១៩៤៦ប្រទេសហ៊្វីលីពីនត្រូវបានឯករាជ្យជាផ្លូវការអនុវត្តគោលនិយោបាយប្រជាធិបតេយ្យបែបប្រទេសអាមេរិក។
ថ្ងៃបុណ្យសំខាន់ៗ
(១)ឆ្នាំថ្មី
ឆ្នាំថ្មីគឺថ្ងៃទី១ខែមករាជាពេលវេលាជួបជុំគ្នារបស់គ្រួសារនិងដុតផាវនិងទទួលទេវតាថ្មី។
(២)ថ្ងៃហែក្បួនដែលមានទ្រង់ទ្រាយធំ(Black Nazarene Procession)
នៅថ្ងៃទី៩ខែមករានឹងធ្វើហែក្បួនដែលមានទ្រង់ទ្រាយធំ។
(៣)ថ្ងៃបុណ្យAti-Atihan
នៅចុងសប្តាហ៍ទី៣ខែមករាជាថ្ងៃបុណ្យសំខាន់ៗនៅប្រទេសហ៊្វីលីពីន ជនជាតិហ្វីលីពីនរាប់ម៉ីននាក់ពាក់សំលៀកបំពាក់គ្រប់បែបយ៉ាងផឹកស្រានិងរាំ។
(៤)ថ្ងៃបុណ្យរំឮកថ្ងៃដែលព្រះយេស្ញូគ្រិស្តរស់ឡើងវិញ
មុនថ្ងៃបុណ្យរំឮកថ្ងៃដែលព្រះយេស្ញូគ្រិស្តរស់ឡើងវិញអស់រយៈពេល១សប្តាហ៍សកម្មភាពបានចាប់ផ្តើមហើយថ្ងៃព្រមហស្សជាថ្ងៃពិធីស្រោចស្រង់ ចាប់ពីថ្ងៃនេះតទៅ នៅប្រទេសហ៊្វីលីពីន សកម្មភាពអាជីវកម្មព្រមទាំងក្រុមហ៊ុនអាកាសចរណ៍បន្ទាប់មកជាថ្ងៃ (GoodFriday)រហូតដល់ថ្ងៃអាទិត្យគឺថ្ងៃប្ងុណ្យរំឮកថ្ងៃដែលព្រះយេស្ញូគ្រិស្តរស់ឡើងវិញទើបចាប់ផ្តើមធ្វើសកម្មភាពអាជីវកម្មជាធម្មតា។នៅថ្ងៃប្ងុណ្យរំឮកថ្ងៃដែលព្រះយេស្ញូគ្រិស្តរស់ឡើងវិញធ្វើពិធីហែក្បួនដែលមានទ្រង់ទ្រាយធំ។
(៥)ថ្ងៃបុណ្យការ៉ាបូយ៉ា (Caraboa Festival)
ថ្ងៃបុណ្យការ៉ាបូយ៉ាគឺនៅថ្ងៃទី១៤,១៥ខែឧសភារៀងរាល់ឆ្នាំថ្ងៃបុណ្យនេះគឺដើម្បីអប់អរសាទរទទួលផលច្រើននិងបរិបូរណ៍។តួឯករបស់ថ្ងៃបុណ្យជាទេវតាខាងកសិកម្ម គឺទេវតា(San Isidra) រសៀលថ្ងៃទី១នៃថ្ងៃបុណ្យនៅលើទីធ្លាមុខវិហារប្រមូលផ្តុំគោច្រើនក្បាលដែលតុបតែងដោយគ្រប់ពណ៌ដើម្បីបួងសួងអាចទទួលលទ្ធផលកសិកម្មយ៉ាងបរិបូរណ៍នៅឆ្នាំក្រោយ ហើយនៅក្នុងឱកាសថ្ងៃបុណ្យប្រជាជនតែងតែធ្វើនំមួយដើម្បីទទួលភ្ញ៉ៀវក្រោយពេលថ្ងៃបុណ្យ។