ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
無標題文件

១.លក្ខខ័ណ្ឌសេវាកម្ម៖ចំពោះប្រជាជនអន្តោប្រវេស្តន៍ថ្មីដែលមានសញ្ជាតិឬស្នាក់នៅក្រុងតៃប៉ិ
(១)គ្រួសារដែលមានកូនអាយុក្រោម៦ឆ្នាំ។
(២)គ្រួសារដែលមានចំណូលទាបនិងមធ្យម ឬមានសិទ្ធទទួលសេវាសុខុមាលភាពផ្សេងទៀត។
(៣)ប្រជាជនអន្តោប្រវេស្តន៍ថ្មីបានរៀបចំចុះសំបុត្រអាពាហ៍ពិពាហ៍ក្នុងរយៈពេលមួយឆ្នាំ។
(៤)អ្នកតំរូវការតាមរយៈណែនាំឬការវាយតម្លៃដោយអង្គភាពផ្សេងទៀត(មានវិបត្តិ
សេដ្ឋកិច្ចក្នុងជីវភាព ជួបនឹងការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវភាពរស់នៅ និងមានបំណង
សុំជំនួយឬកែសម្រួលស្ថានភាពរស់នៅបច្ចុប្បន្នជាដើម)។២.ខ្លឹមសារនៃសេវាកម្ម៖
(១សេវាកម្មយកចិត្តទុកដាក់ពិសេស៖បានផ្តល់សេវាកម្មមួយចំនួនដូចជា ផ្តល់សេវាកម្មជូនប្រជាជនអន្តោប្រវេស្តន៍ថ្មីជាពិសេសនិងគ្រួសារប្រជាជនអន្តោប្រវេស្តន៍ថ្មីយ៉ាងសកម្ម សេវាកម្មពិគ្រោះយោបល់អំពីសុខុមាលភាព និងសេវាកម្មអប់រំរវាងឳពុកម្តាយនិងកូននិងណែនាំអំពីសុខុមាលភាពជាដើម។
(២)គំរោងសេវាកម្មគាំទ្រគ្រួសារប្រជាជនអន្តោប្រវេស្តន៍ថ្មី៖គំរោងតាមក្រុម អប់រំរវាងឳពុកម្តាយនិងកូន វេទិកាស្តីពីព័ត៌មានជីវភាពនិងការធានាផលប្រយោជន៍របស់ខ្លួននៅតំបន់កោះតៃវ៉ាន បណ្តាញជួយនិងគាំទ្រគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល គំរោងផ្សព្វផ្សាយនៅសហគមន៍ប្រជាជនអន្តោប្រវេស្តន៍ថ្មី ការថែទាំកូនក្រោយចេញពីរៀន និងព័ត៌មានអំពីអប់រំជាដើម។
(៣)ពិគ្រោះយោបល់អំពីសុខុមាលភាពសង្គមតាមរយៈទូរស័ព្ទ។
(៤)បានបង្កើតប្រព័ន្ធបណ្តាញគាំទ្រសេវាកម្ម៖សហការជាមួយអង្គភាពពាក់ព័ន្ធក្នុងតំបន់ដើម្បីបង្កើតបណ្តាញគាំទ្រសេវាកម្មពិសេស។
៣.ព័ត៌មានអំពីទីកន្លែងសេវាកម្មយកចិត្តទុកដាក់នីមួយៗ៖

ក្របខ័ណ្ឌបំរើ

ទូរស័ព្ទលេខ

អាស័យដ្ឋាន

ពេលវេលាបំរើសេវាកម្ម

តំបន់ខាងលិច (YWCA)

ខ័ណ្ឌវ៉ាន់ហ្វា ខ័ណ្ឌចុងជឹង ខ័ណ្ឌតាថុង

០២-២៣៦១-៦៥៧៧

ជាន់ទី១០ផ្ទះលេខ៧ផ្លូវឈីងតោ ខាងលិចខ័ណ្ឌចុងជឹងក្រុងតៃប៉ិ

<>

pពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ពីវេលាម៉ោង០៩:០០ដល់ម៉ោង១៨:០០។

តំបន់ខាងជើង (សាយជិនជូ)

ខ័ណ្ឌសឺលីន ខ័ណ្ឌប៉ីថូវ ខ័ណ្ឌចុងសាន

០២-២៥០៤-០៣៩៩

ជាន់ទី៤ផ្ទះលេខ២៣២ផ្លូវឆាំងឈុនខ័ណ្ឌចុងសានក្រុងតៃប៉ិ

ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ពីវេលាម៉ោង០៩:០០ដល់ម៉ោង១៨:០០។

តំបន់ខាងត្បូង (សានមូ)

ខ័ណ្ឌវឹនសាន ខ័ណ្ឌតាអាន ខ័ណ្ឌស៊ីនអ៊ិ

០២-២៩៣១-២១៦៦

ជាន់ទី១ផ្ទះលេខ៧ផ្លូវច្រកលេខ១២៧ផ្លូវជីងស៊ីងខ័ណ្ឌវឹនសានក្រុងតៃប៉ិ

ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ពីវេលាម៉ោង០៩:០០ដល់ម៉ោង១៨:០០។

តំបន់ខាងកើត (YWCA)

ខណ្ឌសុងសាន ខណ្ឌណេហ៊ូ និង ខណ្ឌណានកាង

(02)2631-7059

(ស្ថានីយ៍រថភ្លើងល្បឿនលឿនចំណតហ៊ូចូវ) ផ្ទះលេខ១៩ ច្រកលេខ៨៦ ផ្លូវលេខ ១៨៩ កំណាត់ទី៣នៃវថីខាងនីង ខណ្ឌណេយ៊ូ។

pពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ពីវេលាម៉ោង០៩:០០ដល់ម៉ោង១៨:០០។