ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
បើមានលុយច្រើន ចង់យកលុយដាក់ក្នុងធនាគារ អាចជ្រើសរើសធនាគារមួយឬប៉ុស្តិ៍ប្រៃសណីយ៍មួយ ។ មានសាខាធនាគារច្រើនហើយធ្វើអាជីវកម្មពីពេលព្រឹកដល់ល្ងាចនៅទូទាំងតំបន់កោះតៃវ៉ានអាចផ្ញើលុយនៅក្នុងធនាគារ ដកនិងផ្ញើងាយស្រួល មួយទៀតអាចស្នើសុំកាតរបស់ធនាគារ អាចបង្វិលលុយ និងដកលុយនៅទីកន្លែងដែលមានម៉ាស៊ីនផ្ញើនិងដកលុយដោយស្វ័យប្រវត្តិ។

【បើគណនីធនាគារនិងឯកសារត្រូវបំពេញ】
គណនីបុគ្គលៈអាចចាត់ចែងបានតាមអត្តសញ្ញាណប័ណ្ណ(លិខិតឆ្លងដែន ប័ណ្ណស្នាក់នៅ)និងលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ(ដូចប័ណ្ណថែរក្សាសុខភាព)និងការបោះត្រាជាដើម។
សៀវភៅគណនីត្រូវដាក់ដោយឡែក បំបែកពីការត្រា ចំពោះលេខសំងាត់មិនប្រើប្រាស់ថ្ងៃខែឆ្នាំកំណើត ឬលេខអត្តសញ្ញាណប័ណ្ណ ហើយមានតែខ្លួនឯងដឹង គេមិនដឹងដើម្បីចៀសវៀងគេយកលេខសំងាត់មកប្រើប្រាស់។