ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
សំនួរទី១ តើបំបៅទឹកដោះមានអត្ថប្រយោជន៍អ្វីខ្លះ?
A:អត្ថប្រយោជន៍របស់ទឹកដោះ

ជីវជាតិ

មានធាតុ immunoglobulin និងធាតុ DHA យ៉ាងសម្បូរណ៍( Multiple chain unsaturated fatty acid )អាចទប់ទល់ការឆ្លងជម្ងឺនិងជួយការដុះរបស់ខួរក្បាលនិងប្រសាទសរសៃភ្នែក ជាដើម។

រំលាយអាហារ

ជាតិសនៃស៊ុតអំពីទឹកដោះគោជាជាតិសនៃស៊ុតកាកទឹកដោះ ងាយរំលាយមួយទៀតទឹកដោះគោមនុស្សអាចបញ្ចោញអង់ស៊ីមខ្លាញ់ ងាយស្របនិងរំលាយចំពោះកូន។បើប្រៀបធៀបជាមួយម្សៅទឹកដោះគោ ទឹកដោះគោមានធាតុដែកទាប ប៉ុន្តែអាច ស្របបានហើយបន្ថយបន្ទុកក្រលៀន។

តំរូវការ

អាចបង្កើនទំនាក់ទំនងរវាងម្តាយនិងកូន ផ្តល់ម្ហូបអាហារដល់កូនបំពេញតំរូវការរបស់កូនធ្វើអោយកូនដុះលូតលាស់អោយបានល្អ។

សេដ្ឋកិច្ច

ចាយវាយថោកណាស់ មិនចាំបាច់ប្រើប្រាស់ឧបករណ៍និងចំណីអាហារអាចបន្ថយបន្ទុកគ្រួសារ។

សន្តិសុខ
អាហារ

ទឹកដោះគោអាចផឹកតែម្តង អាចចៀសវៀងដបទឹកដោះគោមិនស្អាតឬបំពុលហើយដោយសារតែបញ្ហានេះបណ្តាលអោយគ្រោះថ្នាក់។

ងាយស្រួល

មិនត្រូវការចានឬឧបករណ៍ផ្សេងទៀត នៅពេលចេញក្រៅអាចបំបៅគ្រប់ពេលវេលា ទឹកដោះស្រស់ហើយមានកំដៅសមរម្យ។

រូបភាពក្រៅ

នៅពេលកូនបៅទឹកដោះគោមនុស្ស កូនត្រូវតែធ្វើចលនាមាត់ អាចធ្វើអោយធ្មេញមាំមួននិងរូបកាយមុខ។

បង្ការ

នៅពេលបំបៅទឹកដោះគោដល់កូនដែលមានប្រតិកម្មចំពោះទឹកដោះគោ អាចចៀសវៀងមានបញ្ហាមួយចំនួនកើតឡើងបណ្តាលមកពីមានការប្រតិកម្មចំពោះទឹកដោះគោ ដូចជាចុះរាក ក្អួត រលាកបំពង់កនិងត្រអកនិងបញ្ហាផ្សេងទៀត។

ជំនួយដល់ម៉ែ

អាចជួយស្បូនបង្រួមជំរុញការស្តារឡើងវិញក្រោយការប្រសូត ពន្យារពេលរដូវក្រោយពីកីរាប្រសូត។មួយទៀតអាចចាយវាយកំដៅនិងមានអនុគ្រោះដល់សរីរាង្គកាយ តាមស្ថិតិអោយដឹងថា ម៉ែដែលបំបៅកូនកើតដំបៅមហារីកដោះ មហារីកអណ្ឌាស័យ ជម្ងឺឆ្អឹងមានកំរិតទាប។


Q2.:សំណួរទី២តើៈទឹកដោះខ្ញុំគ្រប់គ្រាន់ដែរឬទេ??
A:ម៉ែដែលកំពុងបំបៅទឹកដោះមនុស្សភាគច្រើនព្រួយបារម្ភអំពីបញ្ហានេះយល់ឃើញថា កូនយំក៏មិនញាំឆ្អែតទេយើងត្រូវស្វែងយល់អំពីតំរូវការរបស់កូន ម៉ែភាគច្រើនមានទឹកដោះគ្រប់គ្រាន់សំរាប់កូនដោយសារតែការបញ្ចោញទឹកដោះតាមតំរូវការរបស់កូន ម៉ែយល់ឃើញថាមូលហេតុសំខាន់អំពីការខ្វះទឹកដោះមកពីចំនួនបំបៅកូនមិនគ្រប់គ្រាន់ ដូច្នេះកូនញាំច្រើនមានទឹកដោះក៏ច្រើនដែរ។បើបំបៅកូននឹងទឹកដោះគោ នោះនឹងពន្យារពេលញាំទឹកដោះនិងបន្ថយចំនួនញាំទឹកដោះកូននឹងចូលចិត្តនិងស៊ាំនឹងញាំទឹកដោះ មិនចង់ញាំទឹកដោះពីដោះម៉ែ។

Q3.:សំណួរទី៣នៅៈពេលបំបៅកូន តើម៉ែត្រូវញាំម្ហូបពិសេសដើម្បីបន្ថែមបរិមានទឹកដោះដែរឬទេ?
A:តាមការសិក្សាស្រាវជ្រាវៈនៅប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសរីកលូតលាស់ បរិមាននិងគុណភាពទឹកដោះអត់មានទំនាក់ទំនងជាមួយម្ហូបអាហារតែម្តង តែមានទំនាក់ទំនងជាមួយចំនួនញាំទឹកដោះ។ដូច្នេះត្រូវបញ្ជាក់ថា តើវិធីកូនញាំទឹកដោះនិងបំបៅទឹកដោះត្រឹមត្រូវដែរឬទេ កូនចង់ញាំទឹកដោះគោក៏អាចបំបៅទឹកដោះរបស់ម៉ែអាចបំពេញតំរូវការរបស់កូន។

Q4.:សំណួរទី៤ នៅពេលបំបៅទឹកដោះមនុស្ស ជុះអាចម៍ធំប៉ុន្មានដងក្នុងមួយថ្ងៃទើបយល់ឃើញថាជាធម្មតា?
A:នៅពេលញាំទឹកដោះ ចំនួនជុះអាចម៍ខុសគ្នាជាពិសេសនៅប៉ុន្មានសប្តាហ៍មុន។នៅ១និង២ខែមុនអាចម៍ធំធម្មតាជារាវ ខ្លះមាន ខ្លះមានសំបោរ ហើយមានគ្រាប់ ក្លិនជួរ ជាពិសេសញាំរួចចង់ជុះអាចម៍ ប្រហាក់ប្រហែលមួយថ្ងៃលើស៨ដង នេះជាការជុះអាចម៍ធម្មតា មិនមែនជាការចុះរាក។ករណីជុះអាចម៍ត្រូវរង់ចាំពេលដែលកូនញាំម្ហូបផ្សេងទៀតទើបមានការប្រែប្រួលប៉ុន្តែមានកូនខ្លះជុះអាចម៍មួយដងក្នុងប៉ុន្មានថ្ងៃ តាមធម្មតាជាអាចម៍ទន់ភ្លន់ មានកូនខ្លះត្រូវការមួយឬពីរសប្តាហ៍ទើបជុះអាចម៍ម្តង នេះមិនមែនជាការទល់អាចម៍ ហើយនេះបានបញ្ជាក់ថា ទឹកដោះមិនមែនជាម្ហូបទាំងមូល ។មិនថាការជុះអាចម៍ប៉ុន្មានដងត្រូវបានបញ្ជាក់ថា អត់មានចុះពោះនិងមិនស្រួលខ្លួនទេហើយបត់ជើងតូចអត់មានបញ្ហាទេមិនបាច់ព្រួយបារម្ភ។

Q5.:សំណួរទី៥តើៈខ្ញុំត្រូវធ្វើយ៉ាងណានៅពេលដោះមិនស្រួល(ឡើង)ទេ?
A:នៅពេលដោះមិនស្រួល(ឡើង)ទេ ត្រូវអោយកូនញាំច្រើន ធ្វើអោយទឹកដោះបញ្ចោញក្រៅមួយចំនួន ធ្វើអោយដោះក្លាយទៅទន់ភ្លន់ បើកូនញាំទឹកដោះរួម ដោះនៅតែឈឺបន្តិច អាចច្របាច់ទឹកដោះមួយចំនួនដើម្បីបន្ថយអារម្មណ៍មិនស្រួលទេ។

Q6.:សំណួរទី៦បើៈម៉ែផ្តាសាយនិងចុះរាក តើអាចបន្តបំបៅទឹកដោះដល់កូនដែរឬទេ?
A:អាចបន្តបំបៅទឹកដោះ នៅពេលម៉ែឆ្លងប៉ាតេរីឬមេរោគ នៅក្នុងសារីពាង្គម៉ែនឹងបង្កើតធាតុ Secretory immunoglobulin ធុន Aទៅទឹកដោះ។ហើយព្រមជាមួយគ្នា កោសិកាឈាមសនៅក្នុងម៉ែជួបប៉ាតេរីនិងមេរោគ នឹងសម្លាប់មេរោគទាំងនេះ ហើយបញ្ចោញជាតិអង់ទីប៊ីយោទិកទៅទឹកដោះ ហើយជាតិធាតុSecretory immunoglobulin ធុន Aអាចចៀសវៀងមេរោគចូលក្នុងទារក ពិតមែនតែម៉ែឈឺ បន្តបំបៅទឹកដោះបែរជាការពារកូនថែមទៀត។ បើម៉ែលេបថ្នាំអង់ទីប៊ីយោទិក តាមធម្មតា អាចបន្តបំបៅទឹកដោះដល់កូនទៀត ប៉ុន្តែ ត្រូវសង្កេតមើលសភាពការណ៍អាមច៍របស់កូន បើមិនទុកចិត្តទេ អាចពិគ្រោះទៅកាន់គ្រូពេទ្យ។

Q7.:សំណួរទី៧បើៈកូនក្អែទឹកដោះតើត្រូវធ្វើយ៉ាងណា?
A:នេះជាបាតុភូតធម្មតាដែលយើងខ្ញុំតែងតែឃើញ ប្រហែលមកពីកូនញាំច្រើន ក្រពះទ្រាំមិនបានទេឬក្រោយញាំទឹកដោះរួចនៅពេលចង្អោរតែងតែក្អែទឹកដោះ នៅមានការក្អែទឹកដោះក្រោយពីការញាំទឹកដោះអស់រយៈពេល១ឬ២ម៉ោង តាមធម្មតា មិនអោយទារក្អក ឬមិនស្រួលខ្លួនទេ ពិតមែនតែទារកកំពុងគេងអត់មានគ្រោះថ្នាក់ទេ។មានទារកខ្លះតែងតែក្អែទឹកដោះនៅពេលទារកអង្គុយ មានទារកខ្លះនៅតែក្អែទឹកដោះនៅពេលមានអាយុ១ឆ្នាំ។បើទារកញាំទឹកដោះរួចក៏ចង់ក្អែទឹកដោះទាំងអស់ដែលបានញាំហើយក្នុងមួយថ្ងៃមានលើស១ឬ២ដង មួយទៀតទម្ងន់មិនឡើងគីឡូទេ ត្រូវទៅមើលគ្រូពេទ្យ ដូច្នេះ វិធានការដែលអាចបន្ថយការក្អែទឹកដោះដូចខាងក្រោមៈ
១ នៅពេលបំបៅទឹកដោះត្រូវបំបៅសន្សឹមៗ។
២ នៅពេលបំបៅទឹកដោះ ត្រូវចៀសវៀងផ្អាកជាបន្ទាន់
៣ ក្រោយបំបៅទឹកដោះរួចត្រូវអោយកូនអង្គុយត្រង់។
៤ ក្រោយបំបៅទឹកដោះរួមកុំអោយទារកធ្វើចលនាខ្លាំង។
៥ នៅមុនពេលទារកឃ្លានក៏បំបៅទឹកដោះ(កុំអោយទារកយំខ្លាំង)
៦ បើបំបៅកូននឹងដបទឹកដោះ ត្រូវមើលទំហំប្រហោងនៃដបទឹកដោះ។
៧ នៅពេលគេង ក្បាលរបស់កូនត្រូវដំកល់ខ្ពស់បន្តិច គឺក្បាលរបស់ទារកខ្ពស់ជាងពោះ។
បើទារកញាំទឹកដោះរួចមិនយូរប៉ុន្មានក្អួតទឹកដោះចេញ ឬ វត្ថុដែលក្អួតចេញជាពណ៌បៃតងនិងលឿងឬដូច្នេះទម្ងន់មិនបន្ថែមទេ ញាំទឹកដោះតិចៗ ត្រូវទៅមន្ទីរពេទ្យអោយគ្រូពេទ្យពិនិត្យមើលឬពិគ្រោះទៅគ្រូពេទ្យទារក។

Q8.:សំណួរទី៨ទឹៈកដោះត្រូវបំបៅរយៈពេល?
A:អង្គការសុខភិបាលពិភពលោកនិងមូលនិធីកុមារអង្គការសហប្រជាជាតិស្នើសុំនាឆ្នាំ១៩៩៩ ត្រូវចាប់ផ្តើមបំបៅទឹកដោះក្នុងរយៈពេលពីកន្លះម៉ោងដល់១ម៉ោងក្រោយប្រសូតហើយមួយទៀតៈ
១ អាយុពី០ដល់៦ខែបំបៅតែទឹកដោះ។
២ ក្រោយពី៦ខែ អាចបន្ថែមម្ហូបអាហារ។
៣ បន្តបំបៅទឹកដោះរហូតអាយុ២ឆ្នាំឬលើស២ឆ្នាំ
បណ្ឌិតសភាពេទ្យប្រទេសអាមេរិកស្នើសុំបំបៅទឹកដោះរហូតដល់កូនមានអាយុលើស១ឆ្នាំក្រោយមកម៉ែសំរេចពេលវេលាបំបៅទឹកដោះ។

Q9.:សំណួរទី៩នៅៈពេលបំបៅទឹកដោះ ម៉ែអាចញាំម្ហូបគ្មានសាច់ដែរឬទេ?
A:អាចបានមានតែជីវជាតិគ្រប់គ្រាន់ត្រូវបំប៉នវិតាមីន B12ពិព្រោះម៉ែដែលញាំម្ហូបគ្មានសាច់នៅតែផ្តល់ទឹកដោះដែលមានជីវជាតិ(កំណត់សំគាល់វិៈតាមីន B12ស្ថិតនៅសាច់សត្វ)

Q10.:សំនួរទី១០នៅៈទីកន្លែងអាចរកឃើញឯកសារបំបៅ?
A:

1.វែបសាយផ្លូវការរបស់នាយកដ្ឋានសុខាភិបាលនៃរដ្ឋាភិបាលក្រុងតៃប៉ិ 》ចំណងជើងតំបន់ 》ការសម្រាលដោយសុវត្ថិភាព》ការអប់រំការបំបៅកូនដោយទឹកដោះ
2. វែបសាយការយកចិត្តទុកដាក់ដល់សម្រាលនៃការិយាល័យសុខុមាលភាពសុខភាពពលរដ្ឋនៃក្រសួងសុខាភិបាល ការអប់រំការបំបៅកូនដោយទឹកដោះ
វែបសាយការយកចិត្តទុកដាក់ដល់សម្រាលនៃការិយាល័យសុខុមាលភាពសុខភាពពលរដ្ឋនៃក្រសួងសុខាភិបាលទូរស័ព្ទលេខ០៨០០-៨៧០-៨៧០(ដំណូចសូរក្នុងភាសាចិន:អោយអ្នកអោយជាប់ អោយអ្នកអោយជាប់ )

ពេលបម្រើសេវាកម្មប្រឹក្សា៖ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ពេលព្រឹកវេលាម៉ោង៨ដល់ល្ងាចម៉ោង១៨(លើកលែងថ្ងៃចុងសប្តាហ៍និងបុណ្យជាតិ)

3.សមាគមទឹកដោះតំបន់កោះតៃវ៉ានៈ
4.World Alliance for Breastfeeding Action (WABA)

※ប្រភពឯកសារៈវែបសាយត៍មន្ទីរសុខភិបាល