ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
【កម្មវិធីស្នើសុំ】:
ត្រូវស្នើសុំទៅកាន់អង្គការអត្រានុកូលដ្ឋានដែលជុំវិញផ្ទះរបស់សាមីខ្លួនទាំងសងខាងនៅតំបន់កោះតៃវ៉ាន។ ប៉ុន្តែនៅមុនថ្ងៃទី២៣ខែឧសភាឆ្នាំ២០០៨រៀបការឬអ្នកមានទំនាក់ទំនងអាពាហ៍ពិពាហ៍ ត្រូវស្នើសុំទៅកាន់អង្គការអត្រានុកូលដ្ឋានដែលជុំវិញផ្ទះរបស់សាមីខ្លួនម្ខាង។បើមិនអាចស្នើសុំដោយផ្ទាល់ខ្លួនដោយមូលហេតុសមរម្យត្រូវចេញលិខិតប្រគល់សិទ្ធិអោយហើយត្រូវអនុញ្ញាតពីអង្គការអត្រានុកូលដ្ឋានរួចទើបចាត់ចែង(បើលិខិតប្រគល់អោយដែលធ្វើនៅបរទេសត្រូវត្រួតពិនិត្យដោយស្ថានទូតតំបន់កោះតៃវ៉ានប្រចាំទីកន្លែងដើម)។。

【ឯកសារត្រូវរៀបចំ】:
◎ការរៀបការនៅតំបន់កោះតៃវ៉ាន:
១.ឯកសារមួយចំនួនដូចជា សៀវភៅអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ ការត្រា និងកិចសន្យាអាពាហ៍ពិពាហ៍។。
២.លិខិតបញ្ជាក់អំពីអត្តសញ្ញាណប័ណ្ណរបស់អាណិកជនថ្មីនិងលិខិតបញ្ជាក់អំពីការនៅលាវដែលត្រូវត្រួតពិនិត្យដោយស្ថានទូតប្រចាំនៅប្រទេស។。

◎ការរៀបការនៅបរទេស:
១.សៀវភៅអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណនិងការត្រារបស់ជនជាតិកោះតៃវ៉ាន។。
២.លិខិតបញ្ជាក់ដែលត្រូវពិនិត្យដោយស្ថានទូតប្រចាំនៅបរទេស ឬសំបុត្រអាពាហ៍ពិពាហ៍ដែលចេញដោយសាលារដ្ឋាភិបាលនៅនឹងកន្លែងហើយត្រូវបកប្រែទៅជាភាសាចិន។

នៅពេលចុះបញ្ជីអាពាហ៍ពិពាហ៍សំរាប់អាណិកជនថ្មី ត្រូវប្រើប្រាស់ឈ្មោះជាភាសាចិន ត្រូវអនុវត្តតាមទំនៀមទំលាប់នៃការប្រើប្រាស់សែគោត្តនាម។。
នៅពេលជនជាតិកោះតៃវ៉ានចាត់ចែងការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវប្តូរអត្តសញ្ញាណប័ណ្ណព្រមជាមួយគ្នា។。