ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
ទាក់ទិននឹងប្រភពនៃពាក្យ「ប្រជាជនអន្តោប្រវេស្តន៍ថ្មី」ក្នុងក្រុងតៃប៉ិ គឹបានចាប់ផ្តើមប្រើប្រាស់នៅក្នុងឈ្មោះរបស់កម្មវិធីដែលធ្វើឡើងដោយក្រុមស៊ិវិលមួលកាលពីខែមិនាឆ្នាំ៩២តៃវ៉ាន់។ដោយឆ្លងកាត់តាមការបោះឆ្នោតរបស់ស្វាមីភរិយាបរទេសនិងចិនដីគោកដើម្បីជ្រើសរើសឈ្មោះសម្រាប់ហៅពួកគេ ដោយសម្រេចហៅពួកគេថា「ប្រជាជនអន្តោប្រវេស្តន៍ថ្មី」។ឈ្មោះនេះបានឆ្លងកាត់ការអនុម័តពី「ការប្រជុំលើកទីមួយស្តីពីក្រុមទទួលបន្ទុកការថែទាំសុខុមាលភាពប្រជាជនអន្តោប្រវេស្តន៍ថ្មីនៅក្រុងតៃប៉ិ」កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ៩៣តៃវ៉ាន់ ដោយបង្គាប់បញ្ជាអោយអោយប្រើប្រាស់ឈ្មោះ「ប្រជាជនអន្តោប្រវេស្តន៍ថ្មី」សម្រាប់ស្វាមីភរិយាបរទេសនិងចិនដីគោក និងស្របគ្នានោះដែរត្រូវកែឯកសាររដ្ឋអោយប្រើប្រាស់ពាក្យនេះផងដែរ។