ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ដើម្បីឆ្លើយតបនឹងការពង្រីកនិងអភិវឌ្ឍទីផ្សារទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ ហើយព្រមទាំងជំរុញលើកទឹកចិត្តដល់ប្រជាជនថ្មីមកពីអាស៊ីអាគ្នេយ៍ដែលមានកម្រិតវប្បធម៌ចាប់ពីវិទ្យាល័យ(ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ)ឡើងទៅ អោយចូលរួមក្នុង「ការប្រឡងមគ្គុទេសទេសចរណ៍នៃការប្រឡងសម្រាប់អ្នកបច្ចេកទេសនិងអាជីពធម្មតា」ដែលរៀបចំដោយនាយកដ្ឋានរៀបចំការប្រឡង ដើម្បីយកវិញ្ញាប័ណ្ណប័ត្រវិជ្ជាជីវៈ សម្រាប់ចូលខ្លួនបម្រើក្នុងការងារមគ្គុទេសទេសចរណ៍។
ខ្លឹមសារនៃការប្រឡងយកវិញ្ញាប័ណ្ណប័ត្រសម្រាប់ស្វាមីឬភរិយាដែលជាប្រជាជនថ្មីដែលចុះឈ្មោះប្រឡងមានដូចខាងក្រោម៖
១. លក្ខខ័ណ្ឌនៃការចូលរួមប្រឡង៖ មានកម្រិតវប្បធម៌បញ្ចប់ការសិក្សាពីវិទ្យាល័យរដ្ឋឬវិទ្យាល័យឯកជនដែលមានចុះបញ្ជីរឬមួយពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយមានវិញ្ញាប័ណ្ណបត្របញ្ចប់ការសិក្សា។
**ចំពោះអ្នកដាក់ពាក្យប្រឡងដែលបានបញ្ចប់ការសិក្សានៅបរទេស រាល់លិខិតបញ្ជាក់វិញ្ញាប័ណ្ណប័ត្របរទេស វិញ្ញាប័ណ្ណប័ត្របញ្ចប់ការសិក្សាឬឯកសារបញ្ជាក់ដែលទាក់ទងផ្សេងទៀតដែលយកមកដាក់ពាក្យ សុទ្ធតែត្រូវផ្តល់ជាច្បាប់ចម្លងនៃវិញ្ញាប័ណ្ណប័ត្រច្បាប់ដើមនិងលិខិតបញ្ជាក់ផ្ទៀងផ្ទាត់ពីការិយាល័យតំណាងតៃវ៉ាន់នៅបរទេស និងច្បាប់បកប្រែជាភាសាចិន ព្រមទាំងច្បាប់បកប្រែជាភាសាចិននៃលិខិតបញ្ជាក់ពីសាក្សីដែលទទួលស្គាល់ជាសាធារណៈនៅក្នុងប្រទេសមួយច្បាប់ផងដែរ។
២. ការប្រឡងនេះរៀបចំជាវិញ្ញាសារ២បែបគឺ ការប្រឡងសរសេរនិងការប្រឡងផ្ទាល់មាត់។ ចំពោះអ្នកដែលប្រឡងជាប់វិញ្ញាសារសរសេរ នឹងត្រូវទទួលការប្រឡងវិញ្ញាសារផ្ទាល់មាត់ ហើយចូរកត់សម្គាល់ថាសិទ្ធដែលប្រឡងជាប់វិញ្ញាសារទីមួយនឹងមិនរក្សាទុកអោយទេ។
៣.ប្រភេទភាសា៖ភាសាអង់គ្លេស ភាសាជប៉ុន ភាសាបារាំង ភាសាអាឡឺម៉ង់ ភាសាអេស្ប៉ាញ ភាសាកូរេ ភាសាថៃ ភាសាអារ៉ាប់ ភាសារូស្សី ភាសាអ៊ីតាលី ភាសាវៀតណាម ភាសាឥណ្ឌូនេស៊ី ភាសាម៉ាឡេ សរុបចំនួន១៣ភាសា។

 

គោលការណ៍នៃការប្រឡងមគ្គុទេសទេសចរណ៍នៃការប្រឡងសម្រាប់អ្នកបច្ចេកទេសនិងជំនាញអាជីពធម្មតា៖

์:http://wwwc.moex.gov.tw/main/ExamLaws/wfrmExamLaws.aspx?kind=3&menu_id=320&laws_id=119


[8/16 update]

ការប្រឡងជ្រើសរើសបុគ្គលិតផ្នែកទេសចរណ៍ និងហ្កាយទេសចរណ៍ ដែលដើមឡើយធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច នៃការពិនិត្យយានយន្ត ត្រូវបានកែសម្រួលឡើងវិញ ដើម្បីធ្វើឡើងដោយរដ្ឋបាលទេសចរណ៍នៃក្រសួងដឹកជញ្ជូន។

សម្រាប់ព័ត៌មានលម្អិតអំពីការពិនិត្យ សូមចូលទៅកាន់ https://admin.taiwan.net.tw/businessinfo/FilePage?a=146