ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
ក្រោយពីទារកកើត ដោយសារតែការលូតលាស់របស់ទារក្នុងផ្ទែពោះម្តាយ ខុសពី ស្ថានភាពខាងក្រៅ ដូចច្ចេះក្រោយពេលកើតក្នុងរយះពេលមួយខែរបស់ទារកថ្មី គឺជារយះពេលមួយយ៉ាងសំខាន់សំរាប់ទារកធ្វើការសំរបទៅនឹងស្ថានភាពខាង ក្រៅក្នុងពេលនេះអាចជួបប្រទះបញ្ហាសរីរៈមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ចំពោះទារក។

【ភាពស្ងៀមស្ងាត់】
ចំពោះទារកថ្មីក្រៅពីពេលវេលាបំបៅ ជាទូទៅពេលវេលាភាគច្រើន គឺសំរាបទុកឱ្យទារកគេង ដួចច្ចេះបន្ទប់ទារកត្រួវរក្សាអនាម័យ និងស្ងៀមស្ងាត់, ប៉ុន្តែក៏គួររក្សាសំលេងសមល្មមខ្លះដើម្បីតំរូវការលូតលាស់សោតវិញាណរបស់ទារក។

【ភាពកក់ក្តៅ】
ទារកថ្មីមានលទភាពសម្របសីតុណ្ហភាពរាង្គកាយខ្សោយ ឪពុកម្តាយត្រូវយកចិត្តទុកដាក់ចំពោះសីតុណ្ហភាពក្នុងខ្លួនរបស់ទារក សីតុណ្ហភាពក្នុងបន្ទប់របស់ទារក ដោយរក្សាត្រឹម២៥-២៨អស្សា និងបរិយាកាសចេញចូលក្នុងបន្ទប់។

【សំលៀកបំពាក់】
ការជ្រើសរើសសំលៀកបំពាក់ទារក គួរតែស្រាល់ទន់ កក់ក្តៅ និងមិនងាយហើរពណ៏ ហើយគួរជៀសវាងក្រណាត់លីឡុងងាយក្តៅ។ អាវខាងក្នុងមិនត្រូវឱ្យមានរបស់ដែលអាចកកិត, ងាយបឺតញើស ជ្រើសរើសសំលៀកបំពាក់ដែលសមល្មម, ម៉ូតសាមញ, កុំឱ្យតឹងពេក និងធូរពេកព្រោះអាចប៉ះពាល់ដល់សកម្មភាពរបស់ទារក។

【ការដូរក្រណាត់ទឹកនោម】
នៅពេលដែលទារកបត់ជើងតូច រឺបត់ជើងធំហើយ ត្រូវប្រញាប់ប្តូរក្រណាត់ទឹកនោម និងលាងសំអាតគូថទារកហើយយកកខ្សែងជូតឱ្យស្អាត់។

【ការលាងសំអាតខ្លួនទារក】
រាល់ថ្ងៃត្រូវងូតទឹកសំអាតខ្លួនឱ្យទារក, ក្រៅពីអាចផ្តល់អនាម័យនិងសុខភាពឱ្យទារកថែមទាំអាចយកពេលវេលានេះដើម្បីតាមសង្កេតមើលនូវរាល់ការប្រែប្រួលខុសពី ធម្មតានៅលើរាងកាយរបស់ទារកដូចជា កន្ទួលក្រហម, ស្នាមជាំ, របូសសើស្បែក-ល- និងដើម្បីបង្កើនភាពជិតស្និតជាមួយទារក។ ពេលវេលាល្អបំផុតសំរាប់ងូតទឹកសំអាតខ្លួនឱ្យទារកគឺមុនពេលបំបៅទឹកដោះគោ ១ម៉ោង រឺក្រោយពេលបំបៅទឹកដោះគោ ១ម៉ោង ដើម្បីជៀងវាងទារកក្អូត ជ្រើសរើសពេលវេលាដែលធាតុអាកាសក្តៅសមស្រប ដូចជាថ្ងៃត្រង់ (ប្រហែលពីម៉ោង១០០០ទៅ០២០០)សីតុណ្ហភាពក្នុងបន្ទប់ត្រូវកក់ក្តៅ (២៦-២៩អស្សា) ទឹកដែលសំរាប់ងូតឱ្យទារកត្រូវមានសីតុណ្ហភាពក្តៅល្មម មុនដំបូងចាក់ទឹកត្រជាក់ចូលហើយចាក់ទឹកក្តៅតាមក្រោយ (៣៧,៥-៣៩អស្សា) ប្រើ ដៃជ្រលុកក្នុង ទឹកដើម្បីឱ្យដឹងពីកំដៅទឹកសមល្មមងូតមិនប៉ះពាល់ទារក ដោយប្រើពេលត្រឹមតែ ៥-១០នាទីសំរាប់ងូត។ ត្រូវប្រយ័ត្នកុំឱ្យទឹកចូលត្រចៀក ការពារអំបៅអំបែកក្នុងត្រចៀក។ ក្រោយងូតហើយយកសំឡីអនាម័យជូតសំអាតស្លឹកត្រចៀកទារកឱ្យស្អាត ហើយត្រូវប្រយ័ត្នកុំឱ្យសំឡីចូលក្នុងត្រចៀក រឺច្រមុះទារក។
*ពេលងូតសំអាតខ្លួនទារកដាច់ខាត់មិនត្រូវឱ្យទារកនៅក្នុងអាងទឹកតែម្នាក់ឯ ការពារការកើតឡើងនូវគ្រោះថ្នាក់ផ្សេង។

【ការថែទាំទងផ្ចិតរបស់ទារក】
គោលបំណងៈ ដើម្បីការពារជំងឺឆ្លងតាមទងផ្ចិត, ជំរុញឱ្យទងផ្ចិតឆាប់ស្វិតជ្រុះ តាមដានពីទងផ្ចិត តើមានរឺគ្មានចេញឈាម និងលក្ខណៈខុសពីធម្មតា។ ទងផ្ចិតជាទូទៅអាចជ្រុះក្នុងរយៈពេល ៧-១៧ថ្ងៃក្រោយពេលកើត។ មុនពេលជ្រុះ បន្ទាប់ពីងូតទឹកឱ្យទារកហើយយ៉ាងតិចត្រូវសំអាតទងផ្ចិតឱ្យបានមួយដង ប៉ុន្តែប្រសិនបើទងផ្ចិតសើម រឺមានក្លិនស្អុយ ត្រូវសំអាតឱ្យបានច្រើនដង និងរក្សាទុកឱ្យស្ងួត។ នៅពេលដែលជុំវិញផ្ចិតឡើងក្រហម, មានចេញឈាម, មុនរបួសទងផ្ចិតក្រោយជ្រុះមិនទាន់ជា ហើយដុះសាច់, មានក្លិនស្អុយ ត្រូវប្រញាប់រកគ្រូពេទ្យព្យាបាលជាបន្ទាន់។
ទឹកសំលាប់មេរោគទងផ្ចិតៈ កំរិតអាកុល ៧៥%និង ៩៥%។
វិធីសំលាប់មេរោគៈ ក្រោយពេលងូតទឹកយកសំឡីជូតទឹកឱ្យស្អាតពីទងផ្ចិត ហើយយកសំឡីជ្រលក់ទឹកសំលាប់មេរោគ ដៃម្ខាងយកមេដៃ ដៃចង្អុលចាប់លាផ្នែកជ្រួញជុំវិញផ្ចិត ហើយលាបពីខាងក្នុងមកក្រៅ ១ រឺ២ ដង។ *ខោវទឹកនោមត្រូវដាក់គ្រប់លើទងផ្ចិត ដើម្បីជៀងវាងការសើមនៃទឹកនោមបណ្តាលឱ្យមានជំងឺ ប្រសិនបើមានសើមទឹកនោម ត្រូវជូតសំអាតផ្នែកផ្ចិតមងទៀត។。

【ការជៀងវាងការឆ្លងរោគ】
ដោយហេតុថា រាង្គកាយទារកមានលទ្ឋភាពទបទល់នឹងមេរោគខ្សោយ ដូចច្នេះពេលប៉ះពាល់ រឺ រៀបចំអាហារឱ្យទារកត្រូវលាងដៃឱ្យបានស្អាតជាមុនសិន, មិនត្រូវបណ្តោយឱ្យទារកទៅជិតអ្នកដែលមានជំងឺឆ្លងនោះទេ ដូចជា អ្នកជំងឺផាស្តាយឆ្លង, និងមិនឱ្យថើបមាត់ទារកដើម្បីជៀងវាងកុំឱ្យជំងឺឆ្លងផ្សេងឆ្លងទៅទារក។

【ការវាស់សីតុណ្ហភាពក្នុងុខ្លួន】
ទារកថ្មីមិនទាន់មានភាពនឹងនក្នុងការសម្រលសីតុណ្ហភាពក្នុងខ្លួន ហើយការប្រែប្រួល ងាយទទួលរងឥទ្ឋិពលពីបរិយាកាសខាងក្រៅ ជាធម្មតាសីតុណ្ហភាពក្នុងខ្លួនរបស់ទារកត្រួវឱ្យទាបបំផុតត្រឹម ៣៦,១អស្សា និងខ្ពស់បំផុតត្រឹម ៣៧,៧អស្សា ។ កន្លែងសំរាប់វាស់សីតុណ្ហភាពក្នុងខ្លួនទារក គឺទ្វារធំ, ប្រសិនមានលក្ខណៈពិសេសដូចជា ចុះរាគ ទ្វារធំមានសាច់ដុះ ត្រូវប្តូរ ទៅវាស់នៅត្រងក្លៀកវិញ។ ជាទូទៅការវាស់សីតុណ្ហភាពឱ្យទារកគឺមុនពេលងូតទឹកមួយដង, ហើយប្រសិនបើលើមុខទារកឡើងក្រហម ដៃជើងឡើងត្រជាក់និងញ័រពេញខ្លួន ត្រូវប្រញាប់វាស់សីតុណ្ហភាពឱ្យទារកភ្លាម។

ការថែរក្សាសុខភាពធ្មេញ្ម និងការការពារជំដឺធ្មេញដង្កូវស៊ីតាមរយៈដបបំបៅ

ធ្មេញដង្កូវស៊ីដែលបណ្តាលមកពីដបបំបៅគឺអាចកើតឡើងនៅពេលដែលទារកមាន អាយុប្រហែលមួយឆ្នាំកន្លះ ពេលដែលនៅក្បែរជើងធ្មេញរបស់ទារក មានលេញចេញជាតិកាល់ស្យូមពណ៏ស ហើយប្រែបន្តិចម្តងៗ ទៅជាពណ៏លឿងខ្ចី រហូតក្លាយជាពណ៏ត្នោតចាស់ ប្រសិនបើគ្នានការទបស្កាត់វានឹងក្លាយជា ធ្មេញពុក ហើយព័ទ្ឋជុំវិញគុម្ពធ្មេញ ប្រសិនបើទារកមិនប្រយ័ត្ន ដួលទៅប៉ះនឹងអញ្ចាញធ្មេញ (តែងកើតឡើងក្នុងដំណាក់កាលទារករៀនដើរ) ធ្មេញទាំងនេះ គឺងាយនឹងបាក់ ។ បើសិនប្រើពេលវេលានិងរបៀបបញ្ចុកអាហារមិនសមស្រប ធ្មេញទាំងនេះ នឹងរាលដាលដល់គុម្ពថ្គាម។ មូលហេតុដែលបង្កជារូបរាងធ្មេញដង្កូវស៊ី មាន៤កត្តាៈ គឺបាក់តេរី ស្ករជាតិជូរការលូតលាស់របស់ធ្មេញ, និងពេលវេលា ។ ប្រសិនបើខ្វះកត្តាណាមួយនឹងធ្វើឱ្យកើតជំងឺធ្មេញដង្កូវស៊ី។ រូបរាងធ្មេញដង្កូវស៊ីកើតឡើងនៅពេលដែលពន្លកធ្មេញដុះ ហើយឪពុកម្តាយ រឺអ្នកមើលថែ មិនបានយកចិតទុកចំពោះរបៀបបញ្ចុកអាហារ នឹងពេលវេលាដែល ស្ករជាតិជូរលូតលាស់ជុំវិញធ្មេញ បណ្តាលឱ្យក្លាយទៅជា ជំងឺធ្មេញដង្កូវស៊ី។

★តើធ្វើដូចម្តេចដើម្បីព្យាបាលធ្មេញដង្កូវស៊ី?
ពេលដែលធ្មេញពុកដល់កំរិតមួយ, វាបណ្តាលឱ្យធ្មេញឈឺ បើស្រាល់អាចព្យាបាល ដោយប៉ះរុន្ឋធ្មេញពុក, បើធ្ងន់ធ្ងរអាចរលាកហើមគុម្ពថ្គាម ហើយព្យាបាលសរសៃ រឺដកចេញ។ ជំងឺធ្មេញដង្កូវស៊ីធ្ងន់ធ្ងរ បណ្តាលឱ្យលំបាកក្នុងការបរិភោគអាហារ ការនិយាយ និងប៉ះពាល់ដល់ការលូតលាស់នៃជួរធ្មេញ។ ម៉្យាងទៀតអ្នកជំងីធ្មេញ ដង្កូវស៊ីមានអាយុតិច គឺពិបាកក្នុងការព្យាបាលដូចច្ចេះការការពារជំងឺធ្មេញដង្កូវ ស៊ីគឺមានសារៈសំខាន់ណាស់សំរាប់ទារក។

★ធ្វើដូចម្តេចដើម្បីការពារជំងឺធ្មេញដង្កូវស៊ី?
ចាប់ពីទារកកើត ពេលបំបៅទឹកដោះគោ រឺទឹកដោះម្តាយត្រូវបីទារកហើយបំបៅ ល្អបំផុតគឺ គួរបំបៅត្រឹមតែរយៈពេល២០នាទី។ ពេលដែលធ្មេញមិនទាន់ដុះ ក្រោយបំបៅត្រូវយកស្បែសើម រឺកន្សែជូតសំអាតទឹកដោះដែលជាប់ ក្នុងមាត់ទារកឱ្យស្អាត់ ហើយនៅពេលធ្មេញដុះ គឺអាចយកច្រាស់ដុសធ្មេញដែលមានសរសៃទន់ៗ ដុសស្រាល់ៗ លើធ្មេញទារក ឱ្យទារកមានទំលាប់ល្អពីតូច។ ពេលទារកតូចមានអាយុ ៦ ដល់ ៩ខែ ត្រូវប្រើបំពងទុយោដើម្បីបំបៅទឹកដោះទារក។ នៅពេលទារកមានអាយុ ៦ខែ ដល់ ១ឆ្នាំ ពេលចាប់ផ្តើមដុះពន្លកធ្មេញ ត្រូវនាំទារកទៅពេទ្យធ្មេញកុមារដើម្បីត្រួតពិនិត្យ។

ការហាត់រៀនបត់ជើងធំ និង បត់ជើងតូច
【ពេលវេលាហាត់រៀន】
នៅចន្លោះពេលកុមារមានអាយុ១៨-២៤ខែ ពេលនេះសាច់ដុំទ្វារធំកុមារអាចមាន លទ្ឋភាពគ្រប់គ្រង់ខ្លួនឯងបាន ហើយការហាត់រៀនបត់ជើងតូច គឺនៅចន្លោះពេលកុមារមានអាយុ ១ឆ្នាំ៣ខែ រឺ ១ឆ្នាំកន្លះ ប្លោកនោមកុមារអាចផ្ទុកទឹកនោមបាន ២ម៉ោង ប៉ុន្តែមិនមានន័យថាកុមារអាចគ្រប់គ្រង់ខ្លួនឯងបាននោះទេ ជាទូទៅ គឺក្នុងចន្លោះអាយុ ១៨-២៤ខែ នៅពេលតំរងនោមមានការហាត់រៀនបានល្អ។

【ជំហានហាត់រៀន】
ក្នុងដំនើរការហាត់រៀន ឥរិយាបថរបស់ឪពុកម្តាយត្រូវសុភាពទន់ភ្លន់ និង ងាយយល់ មានលក្ខណៈធម្មជាតិ មិនត្រូវមត់ចត់ពេក ជៀងវាងនាំការលំបាកខ្លួនឯង និងធ្វើឱ្យកុមារមានសំពាធអារម្មណ៏។ មុនពេលកុមារមិនទាន់ចេះសំដែងពីអារម្មណ៏របស់ខួន ពេលនោមទទឹកប្រលាក់ខៅ ត្រូវប្រាប់កុមារឱ្យច្បាស់លាស់ដូចជា កូននោមហើយ កូនបត់ជើងធំហើយ-ល-។ គួរឱ្យរៀនកុមារមើលគំរូល្អ ដូចជា ការចូលបន្ទប់ទឹកក្មេង, មនុស្សធំ រឺយកតុកត្តាធ្វើគំរូ។ ពេលហាត់រៀន មិនត្រូវឱ្យកុមារលេងក្រណាត់ទឹកនោម,ត្រូវឱ្យកុមារស្លៀកខៅ ដែលងាយស្រូលទាញ់ចុះក្រោម។ នៅពេលកុមារប្រាប់ឪពុកម្តាយចង់នោម ត្រូវនាំកុមារទៅបន្ទប់ទឹក និង រង់ចាំជួយ រឺ ក៏អាចទុកឱ្យកុមាររៀនធ្វើដោយខ្លួនឯង, ពេលកុមាររៀនចេះនោម ត្រូវលើកទឹកចិត្ត និង លើកសរសើរ។ ពេលកុមារមិនទាន់រៀនចេះ មិនត្រូវជេរបន្ទោស ត្រូវពន្យល់កុមារម្តងទៀតឱ្យច្បាស់លាស់។ ប្រសិនបើក្នុងរយះពេល១០-១៥ថ្ងៃកុមាររៀនមិនទាន់ចេះ នោះបញ្ចាក់ថាសរីរៈរបស់កុមារមិនទាន់មានការលូតលាស់ល្អ គួរឈប់ហាត់រៀនមួយ រយៈពេលសិន ហើយចាប់ផ្តើមហាត់រៀនសារជាថ្មីទៀត។ មិនត្រូវសំដែងឱ្យកុមារ ដឹងពីភាពកង្វក់ ខ្ពើមនៃលាមកនោះទេ។ ត្រូវឱ្យកុមារហាត់រៀនចេះប្រើសំភាពរៈសំរាប់បត់ជើងតូចបត់ និងបត់ជើងធំទៅតាមស្ថានភាពនិងទីកន្លែងផ្សេងៗគ្នា។

បញ្ហាដែលទារកថ្មីតែងតែជួបប្រទះ
★ការកំពប់ទឹកដោះ និង ការក្អួត
*ការការពារ និង ការដោះស្រាយៈ ការការពារក្អួតទឹកដោះ គឺជៀសវាស កុំឱ្យទារកថ្មីដកដង្ហើមស្រប់ខ្យល់ និង បញ្ចោញ់ខ្យល់ខ្លាំងពេក ពេលបំបៅ។ ក្រោយពេលក្អួតក្រៅពីសំអាតកំអួតឱ្យស្អាត ត្រូវកល់ក្បាល និង លើស្មាឱ្យខ្ពស់ រឺ ឱ្យទារកថ្មី ដេកផ្អៀងមកស្តាំ។

★ជំងឺខាន់លឿង
ជំងឺខាន់លឿងនៃទារកថ្មី គឺ ថ្លើម និង ប្រមាត់របស់ទារកលូតលាស់ មិនទាន់ពេញលេញធ្វើឱ្យលទ្ឋភាពបណ្តេញកោសិកាក្រហមដែលខូចខាត មានចំនួនតិចតួច ដូចច្ចេះធ្វើឱ្យកោសិកាក្រហមទាំងនោះ ទៅគ្របដណ្តប់កោសិកាឈាម។ ទារកថ្មីក្រោយកើតបាន ២-៣ថ្ងៃ គឺជាទូទៅមានលេញចេញជំងឺខាន់លឿង ហើយចេញខ្លាំងពី ៤-៥ថ្ងៃ និង ប្រហែលជា៧-១០ថ្ងៃ វានឹងបាត់ទៅវិញ។ វាជាបាតុភូតទូទៅសំរាប់ទារកថ្មី ដែលអាចហៅថា ជំងីខាន់លឿងផ្នែកសរីរៈ។

〔កិច្ចការត្រូវចង់ចាំ〕:
ប្រសិនបើខាន់លឿងមិនចេញខ្លាំង គួរឱ្យទារកផឹកទឹកបានច្រើនល្មម ដើម្បីជួយសំរួលតាមលាមក និង ទឹកនោម។ ក្រោយចេញពីមន្ទីរពេទ្យត្រូវបន្តតាមដានស្បែក, សកម្មភាពទារក និងការផ្តល់កំរិតអាហារ, គួរឱ្យទារកត្រូវពន្លឺថៃខ្លះ យកម្រាមដៃប៉ះថ្នមលើ ក ច្រមុះនិងថ្ពាល បើពណ៏ស្បែកឡើងខ្លាំងហើយក្នុងរយៈពេល១០ថ្ងៃហើយមិនបាត់ត្រូវប្រញាប់យក ទៅមន្ទីរពេទ្យជាបន្ទាន់។

★កន្ច្រិល
ទារកកើតមកគឺមាន ភាគច្រើននៅជិតច្រមុះ ពណ៏ស តូចៗ គឺបណ្តាលមកពីការស្ទះនៃក្រពេញខ្លាញ់ស្បែក។ក្នុងរយៈពេលប៉ុន្មានអាទិត្យវានឹងបាត់ដោយខ្លួនឯង ដោយមិនចាំបាច់ព្យាបាលនោះទេ។

★ចែងថ្ងៃ
វិធីការពារចែងថ្ងៃតែមួយគត់គឺ ត្រូវជៀសវាងការចេញញើស ដើម្បី ការពារ ការចេញញើសត្រូវពាក់ខៅអាវឱ្យទារក ដែលរលុង និង បឺតញើស មិនត្រូវពាក់ខៅអាវច្រើនពេក ត្រូវរក្សាឱ្យមានខ្យល់អាកាសចេញចូល។

★ជំងឺគូថក្រហម (រលាក់គូថ)
〔មូលហេតុ〕:
ដោយសារការបត់ជើងធំ និងបត់ជើងតូចញឹកញាប់ ធ្វើឱ្យមានការកកិតតាមចង្អូរគូថ ម៉្យាងទៀងដោយសារតែ ខោទឹកនោមគ្នាន ខ្យល់ចេញចូល, មានទារកខ្លះស្បែកគូថប្រតិកម្ម ងាយកើតជំងីគូថក្រហម។
〔អាការ〕:
នៅពេលទ្វារធំ និង ចង្អូរគូថឡើងក្រហម មានពង់ទឹកតូចៗ ដូចខ្ទុះ មានផ្នែកខ្លះឡើងគ្រើម ដូចក្រដាស់ស្បែកគោ ពណ៏ក្រហមរបក់-ល-។
〔កិច្ចការគួរយកចិតទុកដាក់〕:
ត្រួវឧស្សាហ៏ ប្តូរខោទឹកនោមឱ្យទារក ក្រោយបត់ជើងរួច ត្រូវលាងសំអាតឱ្យស្អាត និងរក្សាផ្នែកចង្អូរគូថឱ្យសួត។ បើសិនប្រើក្រណាត់ទឹកនោម ជៀសវាងបោកគក់ជាមួយសាប៉ូម្ស៊ៅ រឺទឹកសំអាត ត្រូវប្រើសាប៉ូក្រអូប និង យកហាល់ពន្លឺថ្ងៃឱ្យសួត សំលាប់មេរោគ។ ការរក្សាទុកផ្នែកដំបៅឱ្យស្ងួតល្អ គឺត្រូវជៀសវាងប្រើប្រាស់ម្ស៊ៅចែងថ្ងៃ ពីព្រោះវាអាចបង្កើនការកកិត ត្រូវទុកឱ្យដំបៅស្ងួតដោយខ្លួនឯង។ នៅពេលអាការះមិនបានធូរស្រាល ត្រូវអញ្ជើញគ្រូពេទ្យមកព្យាបាល។

★ត្រអក់
ក្រោយកើត បើសិនឱ្យទារកស្លៀកពាក់ខោអាវ រឺ សណ្តប់ភួយ ច្រើនជាន់ឱ្យទារក នៅពេលអាកាសធាតុក្តៅ ធ្វើឱ្យមានញើសចេញច្រើន ងាយនឹងបង្កឱ្យទារកកើតកញ្ច្រិល រឺ រលាករុន្ឋញើស។ តែងកើតនៅ ក្បាល ក ស្មា និង ជើងសក់ទារក មានរាងកន្ទួលតូចធំសរសៃពណ៏ក្រហម, បើធ្ងន់ធ្ងរមានឡើង។ ដូចនេះការរក្សាអនាម័យ ការរក្សាភាពស្ងួត និងស្លៀកពាក់ខោអាវសមល្មម បឺតញើសឱ្យទារក ដែលមានខ្យល់ចេញចូល គឺមានសារសំខាន់សំរាប់ទារក។ ប្រសិនបើកន្ទួលមានខ្ទុះ ត្រូវអញ្ជើញគ្រូពេទ្យមកព្យាបាល។

★ច្រាំងមាត់
គឺ បណ្តាលមកពីក្នុងមាត់មានបាក់តេរីចំលង។ រូបរាងក្រៅហាក់ដូចជាកាក់ទឹកដោះ ប៉ុន្តែមិនងាយបាត់ វាអាចប៉ះពាល់ដល់បរិមាណបំបៅទឹកដោះឱ្យទារក, វិធីការពារគឺត្រូវយកចិត្តទុកដាក់ក្នុងសំអាតមាត់ឱ្យទារក។

ការត្រួតពិនិត្យជម្ងឺតំណពូជ
ការត្រូតពិនិត្យជំងឺតំណពូជរបស់ទារកថ្មី គឺជាការត្រួតពិនិត្យជំងឺខុសពីធម្មតា ដែលកើតលើទារកថ្មី ពីកំនើត។ គោលបំណង គឺដើម្បីរក ដំបៅ រឺ រោគសញាដែលខុសពីធម្មតាក្រោយពេលទារកកើត, និងដើម្បីផ្តលការព្យាបាលឱ្យទាន់ពេលវេលាឱ្យទារកមានការលូតលាស់ជាធម្មតា និង ដើម្បីកាត់បន្ថយជំងឺផ្សេងៗ ដលអាចប៉ះពាល់ដល់ការលូតលាស់ ផ្លូវកាយនិងផ្លូវចិត្តរបស់ទារក។
មន្ទីរសុខាភិបាល ចាប់ពី ថ្ងៃទី ០១ ខែ ០៧ ឆ្នាំ ១៩៩៥ បានបង្កើនការត្រួតពិនិត្យ ជំងឺ តំណពូជ មានចំនូន១១ប្រការ ជាទូទៅទារកថ្មីក្រោយកើត ៤៨ម៉ោង ហើយបានទទួលការបំប៉ៅ គឺត្រូវពិនិត្យឈាមដើម្បីរករោគសញា លទ្ឋផលចេញក្នុងរយៈពេល ១ខែ ប្រសិនបើមានបញ្ហាមន្ទីរពេទ្យ នឹងជូនដំណឹងមកពិនិត្យសារជាថ្មី។

ប្រភពឯកសារៈ វិបសាយមន្ទីរសុខភិបាល