ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
  ប្រវត្តិសាស្រ្តនៃការប្រើប្រាស់គ្រឿងផ្សំក្នុងការចម្អិនម្ហូបប្រទេសនីមួយៗ គ្រឿងប្រហើរនៅប្រទេសក្បែរសមុទ្រចិនខាងត្បូងបានចាប់កំណើតនៅក្នុងប្រទេសឥណ្ឌា តាំងពីឆ្នាំ៣០០០មុនគ.សមកម៉្លេះ ដែលមានចែងនៅក្នុងគម្ពីរវេទ(Veda)ដែលជាគម្ពីរផ្នែករុក្ខសាស្រ្តដ៏ល្បីល្បាញបំផុតក្នុងផ្នែកវេជ្ជសាស្រ្តក្នុងប្រទេសឥណ្ឌាបុរាណ ដែលក្នុងគម្ពីរនេះមានកត់ត្រានូវស្មៅថ្មាំមួយចំនួនរួមមាន ម្រះព្រៅ កាស្យ៉ា (cassia) ខ្ញី មឺរ (myrrh) ចន្ទន៍ក្រស្នា (sandalwood) ជាដើម។នៅក្នុងសម័យបុរេប្រវត្តិគ្រឿងបរទេសប្រហើរច្រើនប្រើ ដើម្បីព្យាបាលជំងឺ ទប់ស្កាត់ការរលួយ និងប្រើគ្រឿងក្រអូប ហើយរហូតដល់ការរីកចម្រើនផ្នែកពានិជ្ជកម្មក្នុងសម័យនាវាចរណ៍ គ្រឿងទេសប្រហើរក៏បានផ្សព្វផ្សាយចេញពីប្រទេសឥណ្ឌាទៅកាន់តំបន់ជិតខាងនិងប្រទេសនៅតាមសមុទ្រចិនខាងត្បូងចាប់ពីពេលនោះមក។ 。

  គ្រឿងទេសប្រហើរគឺផ្សំបញ្ចូលគ្នាដោយប្រើប្រាស់គ្រាប់ ត្រួយ ស្លឹក និងរឹសរបស់រុក្ខជាតិជាដើម ឬរូបធាតុដែលចម្រាញ់ចេញពីធាតុទាំងនេះ ដែលមានរសជាតិឈ្ងុយឆួល មានប្រសិទ្ធិភាពធ្វើអោយអាហារមានឱជារសឆ្ងាញ់និង បង្កើនចំណង់ក្នុងការបរិភោគ ព្រមទាំងជួយសម្រូលក្នុងការរំលាយអាហារនិងស្រូបយកជីវជាតិទៀតផង ។រូបធាតុទាំងអស់នេះមានផ្ទុកនូវជាតិប្រេងរុក្ខជាតិខ្ពស់ដែលមានតួនាទីធ្វើអោយអាហារកាន់តែមានក្លិនឈ្ងុន និងរសជាតិឆ្ងាញ់ មិនត្រឹមតែធ្វើអោយចង់ទទួលទាន កែប្រែឱជារសអាហារបាននោះទេ ព្រមទាំងអាចមានសមត្ថភាពក្នុងការសម្លាប់មេរោគ ការពារអាហារមិនអោយរលួយ មិនអោយផ្អូមជាដើម។គ្រឿងទេសប្រហើរដែលនិយមប្រើនៅក្នុងប្រទេសតាមសមុទ្រចិនខាងត្បូងមានដូចខាងក្រោម៖

ស្លឹកគ្រៃ
(lemon grass)

ឯកសារ៖:

មានឈ្មោះផ្សេងទៀតថាស្មៅក្រូចឆ្មារ ស្ថិតក្នុងក្រុមរុក្ខជាតិស្មៅដែលមានអាយុលើសពីពីរឆ្នាំ មានដើមកំណើតក្នុងប្រទេសឥណ្ឌា ដោយសារតែមានក្លិនដូចក្រូចឆ្មារទើបមានឈ្មោះដូចនេះ ហើយមានក្លិនដូចក្រូចឆ្មារពេញមួយគល់ និងមើលទៅដូចដើមត្រែង។

 

ប្រសិទ្ធិភាព៖:

បំបាត់ភាពនឿយហត់ សម្រួលការឈឺសាច់ដុំ ព្យាបាលផ្តាសាយ បង្កើនភាពធននៃសុខភាព ធ្វើអោយក្រពះមានសុខភាពល្អ សម្រួលដល់ការរំលាយអារហារ ធ្វើអោយស្បែកមានសំណើម ធ្វើអោយសម្រស់កាន់តែស្រស់ស្អាតឡើង។

បម្រើបម្រាស់៖:

សក្តិសមប្រើសម្រាប់បង្កើតឱជារសរបស់អាហារ ដូចជានៅក្នុងម្ហូបដ៏ពេញនិយមបែបថៃដូចជា「 ត្រីចំហុយគល់ស្លឹកគ្រៃ」 និង「តុងយ៉ាំបង្គារ」សុទ្ធដែលមិនអាចខ្វះស្លឹកគ្រៃបាន មិនតែប៉ុណ្ណោះស្លឹកគ្រៃស្រស់ឬគ្រៀមអាចយកមកដាំទឹកផឹកបានទៀតផង ដែលមានរសជាតិស្រាលប្រហើរភ្ជាប់នូវក្លិនក្រូចឆ្មារ ពេលលេបទទួលទានចូលក្នុងមាត់មានអារម្មណ៍ស្រស់ស្រាយ ប្រហើរជាប់មាត់។

ស្លឹកក្រូចឆ្មារ
(kaffir Lime )

ឯកសារ៖:

ស្លឹកក្រូចឆ្មារអាស៊ី មានក្លិនឈ្ងុញប្រហើរដូចក្លិនក្រូចផ្អែម តែមិនដូចក្រូចលឿងទាំងស្រុង ហើយក៏មិនដូចគ្នាទាំងស្រុងទៅនឹងក្រ​ូចឆ្មារដែរ។

 

ប្រសិទ្ធិភាព៖:

ធម្មជាតិក្តៅឧណ្ហៗរសជាតិហាងនិងផ្អែម ពេលលេបជ្រាបចូលក្នុងសួត ពោះវៀនមានប្រសិទ្ធិភាបក្នុងការកាត់បន្ថយកំហាកបំបាត់ការក្អក សម្រួលខ្យល់ បើកក្រពះជាដើម។

បម្រើបម្រាស់៖:

ម្ហូបបែបថៃជាច្រើនដូចជា ស៊ុប សាឡាដ ចំហុយ ឆាជាដើមសុទ្ធតែប្រើ ស្លឹកក្រូចឆ្មារដើម្បីបន្ថែមក្លិនឈ្ងុញនៃម្ហូបអាហារ។

ម្រះព្រៅ
(basil)

ឯកសារ៖:

ស្ថិតនៅក្នុងប្រភេទស្មៅអាយុមួយឆ្នាំ មានមែកត្រង់ កម្ពស់ចាប់ពី៥០ទៅ១០០ស.ម មានស្លឹករាងរាងអេលីប និងផ្កាពណ៌ស។ម្រះព្រៅមានដើមកំណើតនៅឥណ្ឌា ដែលជាគ្រឿងទេសប្រហើរដែលត្រូវបានប្រើប្រាស់ដំបូងគេបំផុតមួយប្រភេទ ដែលអាចបែងចែកជាពូជម្រះព្រៅអាស៊ីនិងអឺរ៉ុប។ ជនជាតិឥណ្ឌាជឿថាម្រះព្រៅអាចធ្វើអោយខ្យល់អាកាសបរិសុទ្ធ មិនត្រឹមតែអាចកម្ចាត់មេរោគក្នុងខ្យល់ទេ ព្រមទាំងអាចធ្វើអោយចិត្តអ្នកប្រើប្រាស់ស្ងប់ចិត្ត ដូច្នេះហើយវាត្រូវបានគេដាក់ឈ្មោះអោយថា「ស្មៅទេព」។ ម្រះព្រៅត្រូវបាននាំចូលមកតៃវ៉ាន់ដោយជនជាតិហូឡង់ ពិតជាមិននឹកស្មានសោះថារសជាតិដ៏ពិសេសនៃម្រះព្រៅនេះត្រូវមាត់ជនជាតិតៃវ៉ាន់ ហើយដោយសារតែអាកាសធាតុតៃវ៉ាន់អំណោយផលក្នុងការលូតលាស់ទៀតនោះ នៅតៃវ៉ាន់គេប្រទះឃើញម្រះព្រៅគ្រប់ទីកន្លែង។

 

ប្រសិទ្ធិភាព៖:

ជួយសម្រួលដល់ការរំលាយអាហារចំពោះអ្នកដែលមិនសូវស្រូលក្រពះពោះវៀន ជួយសម្រួលដល់ចរន្តឈាមដើរស្រួលនិងព្រមទាំងជួយបង្កើនអោយប្រព័ន្ធប្រសាទមានភាពហ្នឹងហ្នរទៀតផង។ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាម្រះព្រៅមិនត្រឹមតែអាចកាត់បន្ថយអាការៈឈឺមួយចំហៀងក្បាល អាការៈតឹងច្រមុះ បំបាត់អាការៈហើមពោះនិងសម្លាប់មេរោគ  ធ្វើអោយបែកញើសស្រួលញោមស្រួលជាដើម។

បម្រើបម្រាស់៖:

ដោយសារតែវាជាប្រភេទស្មៅថ្នាំដែលមានក្លិនឈ្ងុយឆួល អាចជួយសម្រួលដល់ជំងឺទាន់ហន់នានា ភាគច្រើនគេប្រើវានៅក្នុងការចម្អិនអាហារ ជាពិសេសនៅក្នុងម្ហូបនៅក្នុងតំបន់មេឌីទែររ៉ានេរ និងតំបន់អាស៊ីអាគ្នេយ៍។នៅក្នុងអាហារបែបថៃវាសមស្របក្នុងអាហារឆានិងការី។

ម្ទេស
(chili)

ឯកសារ៖:

មានដើមកំណើតជារុក្ខជាតិប្រភេទស្មៅមានអាយុពីរឆ្នាំឡើងទៅ នៅអាមេរិចកណ្តាលនិងខាងត្បូងនិងតំបន់ប្រជុំកោះខារីបៀន។ មានស្លឹករាងពងត្រីទ្រវែង ជ្រុងវែង មានទងវែង ចំណែកឯផ្លែវាវិញមានរាងទ្រវែង រាងមូលនិងរាងកោណ ជាទូទៅមានពណ៌ក្រហមនិងបៃតង ចំណុចពិសេសនៃម្ទេសគឺមានរសជាតិហិរឆួលខ្លាំង ជាពិសេសនោះគឺម្ទេស ដែលមានផ្លែតូចសាច់ស្តើង ពិតជាមានរសជាតិហិរគ្មានគូប្រៀប។គ្រាប់ម្ទេសមានរសជាតិហិរខ្លាំងណាស់ ក៏ប៉ុន្តែសាច់ម្ទេសមានរសជាតិហិរមធ្យមប៉ុណ្ណោះ។នៅពេលដែលគេប្រើម្ទេសយកឆាម្ហូប វានឹងបញ្ចេញក្លិនឆួលច្រមុះ ក៏ចំណុចពិសេសរបស់វាដែរ។ចំណុចពិសេសមួយទៀតគឺម្ទេសមានពូជច្រើនណាស់ ក៏ប៉ុន្តែគេនិយមប្រើមានតែពីរប្រភេទគឺម្ទេសហិរនិងម្ទេសហិរក្រហម។

 

ប្រសិទ្ធិភាព៖:

មានផ្ទុកសារធាតុបំប៉នខ្ពស់ ហើយសម្បូរទៅដោយវីតាមីន A និង C មិនតែប៉ុណ្ណោះមានប្រសិទ្ធិភាពក្នុងការការពារផ្តាសាយ ធ្វើអោយបាយបាន និងដើរខ្យល់ស្រួល ស្អំនៅក្រៅអាចបំបាត់អាការៈឈឺឆ្អឹងឆ្អែងជាដើម។

បម្រើបម្រាស់៖:

ប្រើជាគ្រឿងផ្សំនៅក្នុងការចម្អិនអាហារ មាននាទីបំបាត់ក្លឹនបន្លែនិងសម្លាប់មេរោគ។ក្រៅពីគេប្រើម្ទេសខ្ចីក្នុងការចម្អិនអាហារ នៅតាមក្រុងមួយចំនួនគេឃើញមានផលិតផលម្ទេស ច្រកកញ្ចប់ស្រាប់ម្ទេស ដូចជាម្ទេសស្ងួត ម្សៅម្ទេស ម្ទេសគ្រឿង ទឹកម្ទេសជាដើម ដែលសុទ្ធសឹងជាគ្រឿងទេសដ៏ល្អក្នុងការចម្អិនអាហារ។

ខ្ជាយ
(Galangal)

ឯកសារ៖:

មានប្រភេទជារុក្ខជាតិមើម មានធម្មជាតិឆួល ក្តៅឧណ្ហៗ ស្ថិតក្នុងប្រភេទព្យាបាលតាមអាហារ។ក្នុងគម្ពីរថ្នាំមានកត់ត្រា『ខ្ជាយ』ដាំបីឆ្នាំនឹងក្លាយជារបស់ល្អ ខ្ជាយបែកចែកជាខ្ជាយធំនិងខ្ជាយតូច។ ខ្ជាយតូចមានក្លិនហិរឆួល នៅក្នុងក្បួនពេទ្យអាស៊ីខាងកើត ខ្ជាយមានប្រសិទ្ធិភាពក្នុងការកែសម្រួលជំងឺរលាកបំពង់កនិងច្រមុះ និងសម្រួលដល់អាការៈពិបាកដកដង្ហើមជាដើម ក្នុងពេលថ្មីៗនេះការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា នៅក្នុងខ្ជាយមានផ្ទុកសារធាតុប្រឆាំនឹងជំងឺមហារីក។

 

ប្រសិទ្ធិភាព៖:

ប្រើសម្រាប់កំដៅក្រពះ បំបាត់ការឈចាប់ បំបាត់ បំបាត់ខ្យល់ក្នុង បញ្ចេញភាពត្រជាក់ សម្រួលចរន្តឈាមដើរស្រួល ធ្វើអោយរាងកាយរក្សាបាននូវសមត្ថភាពប្រឆាំងជំងឺ។

បម្រើបម្រាស់៖:

យកមើមខ្ចីដែលដុះក្នុងដីយកមកហាន់ជាបន្ទះឬហាន់អោយល្អិតហើយផ្សំជាមួយគ្រឿងផ្សេងទៀតដាក់ក្នុងអាហារកំពុងចម្អិន ធ្វើអោយអាហារមានក្លិនឆួលឈ្ងុយ ដែលជាគ្រឿងបំបាត់ក្លិនឆ្អាបលេខមួយនៅក្នុងការចម្អិនម្ហូប។មិនថាតែម្ហូបប្រៃឬផ្អែមនោះទេ ដាក់ខ្ជាយចូលធ្វើអោយអាហារមានរសជាតិកាន់តែពិសេស។នៅក្នុងម្ហូបថៃដូចជាតុងយ៉ាំ ស៊ុបឆ្នាំងភ្លើង នំរមូលឈ្ងុយសុទ្ធតែមានដាក់ខ្ជាយជាគ្រឿងផ្សំ។នៅថៃគេក៏យកស្លឹកខ្ចីនិងផ្កាវាឆាជាមួយបន្លែផ្សេងទៀត ហើយនៅម៉ាឡេនិងឥណ្ឌូនេស៊ីវិញគេប្រើខ្ជាយជាគ្រឿងការីនិងគ្រឿងសម្រាប់ចំហុយ។

ម្សៅរមៀត
(Turmeric Powder)

ឯកសារ៖:

រមៀតភាគច្រើនដាំដុះនៅតំបន់ត្រូពិច ដែលមានក្លិនឈ្ងុយពិសេស ពេលហិតទៅមានក្លិនក្រអូបដូចឈើយ៉ាងខ្លាំង ហាក់បីដូចជាមានក្លិនដូចការលាយចូលគ្នានៃផ្កា ក្រូចផ្អែមព្រមទាំងខ្ញី
មានរសជាតិហិរឆួល ល្វីងចាញ់ខ្ញីបន្តិច។វាគឺជាគ្រឿងដ៏សំខាន់មួយក្នុងគ្រឿងការី ដែលវាមានតួនាទីបន្ថែមពណ៌ក្នុងគ្រឿងការី។

 

ប្រសិទ្ធិភាព៖:

នៅអាស៊ីគេប្រើរមៀតយកមកព្យាបាលជំងឺក្រពះ ថ្លើម ផឹកថ្នាំអាចសម្អាតប្លោកនោម។បើប្រើជាមួយទឹកដោះគោ ស្ករអាចព្យាបាលជំងឺផ្តាសាយ ឬធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺសើរស្បែក។

បម្រើបម្រាស់៖:

នៅក្នុងក្បួនចម្អិនអាហារនៅតំបន់សមុទ្រចិនខាងត្បូង ម្សៅរមៀតច្រើនប្រើក្នុងការចង្អិនបន្លែនិងសណ្តែក ហើយដោយសារមានពណ៌ស្រស់ឆើតដូចនេះហើយ ទើបធ្វើអោយអ្នកទទួលទានមានចំណង់ចង់ពិសារ សក្តិសមប្រើសម្រាប់ធ្វើទឹកសាឡាដនិងអាហារផ្សេងទៀត។ក្នុងប្រពៃណីឥណ្ឌាគេយក ម្សៅរមៀតធ្វើជាពណ៌ជ្រលក់ក្រណាត់ឬសូនជារបាំងមុខ។

អំពិល
(Tamarind)

ឯកសារ៖:

អំពិលជាធម្មតាហៅថាពុទ្ធ្រាឥណ្ឌា មានព្រភពពីប្រទេសឥណ្ឌា។តាំងពីសម័យបុរាណមកត្រូវបានគេប្រើប្រាស់ជាគ្រឿងមួយប្រភេទសម្រាប់ធ្វើការី។សាច់វាសម្បូរទៅដោយជាតិស្ករនិងអាសេទិច អាស៊ីតតាតារិច និងអាស៊ីតស៊ីទ្រិចជាដើម ដែលក្នុងនោះអាស៊ីតតាតារិចមានច្រើនជាងគេ វាមានរសជាតិជូរអែមឆ្ងាញ់ជាប់មាត់។ផ្លែអំពិលសម្បូរទៅដោយធាតុ កាល់ស្យូម ផូស្វ័រ ដែកនិងសារធាតិច្រើនទៀត ដែលក្នុងនោះមានជាតិកាល់ស្យូមច្រើនជាងគេក្នុងចំណោមផ្លែឈើទាំងឡាយ។

 

ប្រសិទ្ធិភាព៖:

ក្នុងប្រពៃណីឥណ្ឌាគេប្រើវាដើម្បីព្យាបាលជំងឺរាកមួល ដែលមានប្រសិទ្ធិភាពក្នុងការសម្រួលការបត់ជើង ហើយក៏ដោយដារវាសម្បូរទៅដោយវីតាមីនដូច្នេះហើយ ទើបវាមានប្រយោជន៍ចំពោះមុខងាររបស់ថ្លើមនិងគ្រលៀនទៀតផង។

បម្រើបម្រាស់៖:

គេអាចទទួលទានផ្លែអំពិលដោយផ្ទាល់ ឬធ្វើជាដំណាប់អំពិលជាដើមសម្រាប់ប្រើប្រាស់ ហើយក៏ប្រើជាវាសម្រាប់កែរសជាតិអាហារផងដែរ។បន្ថែមទឹកបន្តិចចូលជាមួយផ្លែអំពិលនឹងក្លាយជាទឹកអំពិល ដែលនៅក្នុងម្ហូបថៃជាច្រើនគេប្រើវាសម្រាប់កែរសជាតិម្ហូប ព្រោះជាតិជូររបស់វាមិនចាញ់ក្រូចឆ្មារលឿងប៉ុន្មានទេ ក៏ប៉ុន្តែមិនត្រូវដាក់វាចូលក្នុងទឹកក្តៅទេ ព្រោះអាចបាត់ជាតិជូរ។

ម្រេច
(Pepper)

ឯកសារ៖:

ម្រេចស្ថិតក្នុងប្រភេទរុក្ខជាតិនេះមានអាយុច្រើនឆ្នាំ ដែលមានដុះនៅតាំងពីតំបន់ក្បែរសមុទ្រទៅដល់តំបន់ត្រូពិចដែលមានរយៈកំពស់១៥០០ហ្វ៊ីត ដូចជានៅប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា ប្រេស៊ីល ម៉ាឡេស៊ី សេឡន ថៃ សិង្ហបុរីជាដើម។ផ្លែម្រេចមានពណ៌ខ្មៅ ស បៃតងនិងក្រហម ដែលក្នុងនោះគេនិយមប្រើប្រាស់ម្រេចដែលមានពណ៌ខ្មៅនិងស។ម្រេចខ្មៅមានរសជាតិហិរខ្លាំង មានក្លិនឈ្ងុយឆួលខ្លាំង មានជាតិប្រេងរុក្ខជាតិខ្ពស់ ច្រើនប្រើសម្រាប់ចម្អិនអាហហារ មានប្រសិទ្ធិភាពក្នុងការធ្វើអោយអាហារឆ្ងាញ់ស្រួលក្រពះ។ចំណែកឯម្ទេសសវិញច្រើនប្រើជាថ្នាំ មានប្រសិទ្ធភាពក្នុងការធ្វើអោយនោមស្រួល សម្រួលដ៏ខ្យល់ក្នុងក្រពះពោះវឿនជាដើម។

 

ប្រសិទ្ធិភាព៖:

ប្រើសម្រាប់ជាថ្នាំជួយអោយបែកញើសស្រួល បន្ថយការហើមពោះ សម្រួលក្រពះ ជាទូទៅព្យាបាលអាការៈដូចជាការរំលាយអាហារមិនបានល្អ ពិបាកក្នុងក្រពុះចង់ក្អួត រាគរូស ឈឺពោះជាដើម។ហើយគេច្រើនប្រើម្រេចសយកមកធ្វើថ្នាំ។

បម្រើបម្រាស់៖:

បើគ្រាន់តែលើកយកបមប្រើបម្រាស់ម្រេចក្នុងការចម្អិនម្ហូបវិញនោះ គេឃើញថាម្រេចអាចប្រើប្រាស់បានច្រើនណាស់ ក្រៅពីសក្កិសមប្រើជាមួយបង្គា ក្តាម ត្រី គ្រឿងសមុទ្រ សាច់ បន្លែជាដើមចេញទៅ គេក៏អាចប្រើម្រេចមកធ្វើជាគ្រឿងផ្សំស៊ុបផ្សេងៗជាដើមបានទៀតផង។

ក្រូចឆ្មារ
(Lime)

ឯកសារ៖:

ក្រូចឆ្មារជាប្រភេទរុក្ខជាតិដើមមួយប្រភេទដែលមាននៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្លែដែលមានក្លិនឈ្ញុយ រសជាតិដូចផ្លែក្រូចឆ្មារលឿងសម្រាប់កែរសជាតិបន្លែដែលក្រូចផ្អែមមិនអាចជំនួសបានសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងឡាយ។ ប្រើប្រាស់ស្លឹកដែលមានមែករឹងមានក្លិនឈ្ងុយជាងគេ ចំពោះស្លឹកដែលមានមែកមិនទាន់រឹងមិនសូវឈ្ងុយប៉ុន្មានទេ។

 

ប្រសិទ្ធិភាព៖:

ធ្វើអោយបាយបាន បង្កើនថាមពលរាងកាយ អាចទប់ស្កាត់ជំងឺលើសឈាម និងសម្លាប់មេរោគជាដើម។

បម្រើបម្រាស់៖:

ពេលប្រើក្នុងការចម្អិនអាហារ គេតែងតែបង់វាចូលចាប់តាំងពីពេលដាក់ភ្លើងម៉្លេះ គោលបំណងគឺប្រើប្រាស់ចំហាយទឹកមកផលិតក្លិនឈ្ងុយនិងរសជាតិនៃម្ហូប។តុងយ៉ាំដែលជាម្ហូបដ៏ល្បីល្បាញនៅថៃ ក្តាមគ្រឿង ឆ្នាំងភ្លើងខ្ទិះដូង ជាដើម ដាក់ចម្អិនជាមួយត្រី សាច់អាចបង្កើនរសជាតិម្ហូបនិងបំបាត់ក្លិនឆ្អាប។

គ្រឿងការី
(Curry)

ឯកសារ៖:

ជាប្រភេទគ្រឿងទេសប្រហើរលាយចូលគ្នាជាច្រើនមុខ មានដើមកំណើតនៅប្រទេសឥណ្ឌា។ការីក្រៅពីមានប្រយោជន៍ក្នុងការបង្កើនរសជាតិអាហារចេញទៅ វាក៏ជាប្រភេទថ្នាំមួយប្រភេទរបស់ឥណ្ឌា ហើយវាជាគ្រឿងផ្សំរបស់វាចែកចេញជាផ្នែក ក្នុងនោះមានគ្រឿងឈ្ងុយមានគ្រឿងដែលមានរសជាតិឈ្ងុយ គ្រឿងហិរមានម្ទេសហិរ និងគ្រឿងផ្សំមានគ្រឿងផ្សំពណ៌។ការីមានក្លិនឈ្ងុយ ពណ៌ស្រស់ ដែលជាទូទៅសមាមាត្រនៃគ្រឿងផ្សំទាំងបីប្រភេទគៃ ៤០ភាគរយជាគ្រឿងឈ្ងុយ ២០ភាគរយជាគ្រឿងហិរ ៣០ភាគរយជាគ្រឿងបន្ថែមពណ៌និងគ្រឿងផ្សំផ្សេងទៀតមាន១០ភាគរយ។ក៏ប៉ុន្តែរបៀបធ្វើទូទៅមិនមែនត្រូវតែយោងតាមក្បួននេះទាំងអស់នោះទេ សមាមាត្រប្រែប្រួលទៅតាមអ្នកធ្វើ ដែលបង្កើតអោយមានការីរសជាតិផ្សេងៗច្រើនបែបច្រើនយ៉ាង។

 

ប្រសិទ្ធិភាព៖:

មានប្រសិទ្ធិភាពធ្វើអោយបាយឆ្ងាញ់ មានចំណង់អាហារ ងាយស្រួលរំលាយអាហារជាដើម។ អាចសម្រួលចរន្តឈាមដើរស្រួល ហើយក៏អាចជួយអោយបែកញើសស្រួល ត្រជាក់ខ្លួនទៀតផង។មានមុខងារបំបាត់ការក្តៅខ្លួន បំបាត់ការឈឺចុកចាប់ ការពារមិនអោយមានជំងឺវង្វេងចាស់ ជាដើម។ប៉ុន្តែការីមានធម្មជាតិក្តៅ ស្ងួត ងាយស្រួលធ្វើអោយមាត់ស្ងួតអណ្តាតស្ងួត ហើយចំពោះអ្នកដែលក្តៅខ្លួននិងទល់លាមកអាចប្រើប្រាស់បានក្នុងបរិមាណសមស្រប។

បម្រើបម្រាស់៖:

នៅក្នុងទ្វីបអឺរ៉ុបក្នុងមជ្ឈឹមសម័យ គ្រឿងហិរក្រៅពីយកមកធ្វើជាគ្រឿងទេសចេញទៅ ដោយសារតែត្រូវបានគេប្រើប្រាស់វាយកទៅធ្វើជាថ្នាំនិងសារធាតុរក្សាសាច់ទៀតផង ដូច្នេះហើយវាបានក្លាយជាផលិតផលដែលត្រូវការជាប្រាចាំ។

ខ្ទឹមក្រហម
(shallot)

ឯកសារ៖:

ស្ថិតក្នុងប្រភេទរុក្ខជាតិស្មៅដែលមានអាយុចាប់ពីពីរឆ្នាំឡើងទៅ ផ្នែកកមានរាងស្វ៊ែរកប់នៅក្នុងដី សំបកក្រៅមានពណ៌ក្រហមដូចឈ្មោះ។ខ្ទឹមក្រហមមានដើមកំណើតនៅប្រទេសប៉ាឡេស្ទីន ហើយនៅក្នុងសម័យសង្គ្រាមសាសនាបានសាបព្រោះទៅដល់ទ្វីអឺរ៉ុប ដូច្នេះហើយបានជាប្រទេសហូឡង់ បារាំង និងអង់គ្លេសបានក្លាយជាតំបន់ដាំដុះខ្ទឹមក្រហមដ៏សំខាន់។នៅទ្វីបអាស៊ីក៏មានដាំដុះខ្ទឹមក្រហមដែរ ហើយក៏ជាគ្រឿងដែលមិនអាចខ្វះបានមួយប្រភេទក្នុងការបង្កើនក្លិនឈ្ងុយនៃអាហារផងដែរ។

 

ប្រសិទ្ធិភាព៖:

មានប្រសិទ្ធិភាពក្នុងការបង្កើនភាពស្រស់និងបំបាត់ក្លិនឆ្អាប ប្រសិនបើឧស្សាហ៍ទទួលទានអាចសម្រួលក្រពះ ធ្វើអោយបែកញើសស្រួល បំបាត់ពងបែក នោមស្រួលជាដើម។

បម្រើបម្រាស់៖:

បន្ទាប់ពីហាន់អោយម៉ត់រួចដាក់បំពងអោយទៅជា ខ្ទឹមបំពង ដែលគេប្រើជាញឹកញាប់ជាគ្រឿងកែរសជាតិនិងបន្ថែមក្លិនឈ្ងុយក្នុងម្ហូបចិន។សព្វថ្ងៃនេះនៅទីក្រុងមានលក់ខ្ទឹមក្រហមបំពងស្ងួត ដែលងាយស្រួលក្នុងការប្រើប្រាស់ ក៏ប៉ុន្តែក្លិនឈ្ងុយមិនដល់ខ្ទឹមបំពងភ្លាមៗនោះទេ។នៅក្នុងប្រទេសថៃខ្ទឹមក្រហមជាគ្រឿងដ៏សំខាន់មួយក្នុងទឹកម្ទេសហិរ ច្រើនប្រើក្នុងញាំបន្លែ។

ខ្ទិះដូង
(Coconut milk)

ឯកសារ៖:

ដូងគឺជាផ្លែឈើដ៏មានប្រយោជន៍នៅតាមតំបន់ត្រូពិច ដែលសម្បូរទៅដោយជាតិខ្លាញ់និងប្រូតេអ៊ីន។គ្រាន់តែបេះដូចទុំពីដើមមក ក៏គ្រាន់នឹងធ្វើម្ហូបដ៏ឈ្ងុយឆ្ងាប់មួយពេលបាត់ទៅហើយ។ នៅពេដែលដូងទុំ គេកោសយកសាច់វាចេញមកហើយដាក់លាយទឹកបំបែកអោយម៉ត់ បន្ទាប់មកច្រោះយកតែទឹកខ្ទិះដែលមើលទៅដូចទឹកដោះគោដែលគេហោះថា ខ្ទិះដូង។ខ្ទិះដូងមានរសជាតិឈ្ងុយប្លែក សក្តិសមប្រើយកមកធ្វើជាបង្អែម ហើយអាចបន្ថែមទៅក្នុងគ្រឿងការីដើម្បីធ្វើអោយការីកាន់តែឈ្ងុយឆ្ងាញ់។

 

ប្រសិទ្ធិភាព៖:

សាច់ដូងមានប្រយោជន៍ចំពោះក្រពះពោះវៀន។ទឹកដូង ប៉ូវសុខភាព។

នៅក្នុងប្រទេសថៃមិនថាស្ងោរប្រៃស្ងារផ្អែមសុទ្ធតែដាក់ខ្ទិះដូងជាធ្វើជាគ្រឿង មិនត្រឹមតែអាចប្រើសម្រាប់ធ្វើជាបង្អែម នំនិងគ្រឿងបង្កើររសជាតិនោះទេ តែនៅក្នុងម្ហូបថៃគឺត្រូវការខ្ទិះដូងយកមកចម្អិនអាហារ។នៅប្រទេសថៃគេនិយមប្រើប្រាស់ខ្ទិះដូងយកមកធ្វើជាបង្អែមដែលមានលាយសរសៃរសាច់ដូង និងធ្វើជាការីផងដែរ។