ទៅកាន់មាតិកាប្លុកមាតិកាសំខាន់
បងប្អូនប្រជាជនថ្មីទាំងអស់ប្រសិនបើមានបញ្ហាក្នុងការការសម្រួលអារម្មណ៍ផ្លូវចិត្ត បញ្ហាក្នុងការអប់រំបុត្រធីតា បញ្ហាក្នុងការទំនាក់ទំនងសង្គម បញ្ហាក្នុងការសម្របខ្លួនទៅនឹងបរិយាកាសការងារ ភិតភ័យពិបានចិត្ត សម្រានមិនលក់ ឬមួយមានជម្ងឺផ្លូវចិត្ត ឬមានគំនិតគិតខ្លី សុទ្ធតែអាចមកស្វែងរកការសម្រួលពិគ្រោះបញ្ហាផ្លូវចិត្តបានទាំងអស់ ដោយគ្រូពេទ្យចិត្តសាស្ត្រប្រើប្រាស់តិចណិចសួរសំណួរសម្ភាស៍និងឆ្លងកាត់តាមការបកប្រែពីអ្នកបកប្រែមួយទល់មួយឬមួយគ្រួសារដែលស្គាល់ច្បាស់ពីវប្បធម៌របស់អ្នកមានបញ្ហាផ្លូវចិត្តដើម្បីធ្វើការពិភាក្សា ជួយសម្រួលនិងបំបាត់នូវអាការៈផ្លូវចិត្តដែលគេបានជួប និងជួយសម្រួលនូវបញ្ហាលំបាកក្នុងការរស់នូវក្នុងគ្រួសារនិងជួយបង្កើនការយោគយល់គ្នាទៅវិញទៅមកក្នុងគ្រួសារ ដូច្នេះសូមអនុញ្ញាតិអោយសេវាកម្មសុខភាពផ្លូវចិត្តដែលប្រកបដោយជំនាញនិងភាពពេញលេញ ជួយសម្រួលដល់បងប្អូនប្រជាជនថ្មីទាំងអស់ឆ្លងផុតពីបញ្ហាលំបាកផ្នែកផ្លូវចិត្តអោយបានសម្រេច។ក្នុងពេលទទួលយកសេវាកម្មពិគ្រោះផ្លូវចិត្ត បងប្អូនប្រជាជនថ្មីមិនចាំបាច់បង់ថ្លៃសេវាកម្មណាមួយឡើយ ដូច្នេះសូមស្វាគមន៍បបងប្អូនប្រជាជនថ្មីទាំងអស់មកធ្វើការពិគ្រោះនៅតាមស្ថាប័នដែលមានចែងនៅខាងក្រោមនេះ៖ ១.មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តសហគមន៍នៃមន្ទីរសុខាភិបាលក្រុងតៃប៉ិដែលមានអាសយដ្ឋាន៖ ផ្លាកលេខ៥ផ្លូវជីនសានណានកំណាត់ទី១ ខ័ណ្ឌចុងជឹងក្រុងតៃប៉ិ ទូរស័ព្ទទំនាក់ទំនង៖ ០២-៣៣៩៣-៦៧៧៩ផ្ទេរទៅលេខ១០ ២.មូលនិធីភៀលបាក់ក្រុងតៃប៉ិនៃសហគមន៍អ្នកច្បាប់ហិរញ្ញវត្ថុដែលមានអាសយដ្ឋាន៖អគារលេខ២៣២ជាន់ទី៤ផ្លូវឆាងឈុនខណ្ឌចុងសានក្រុងតៃប៉ិ និងទូរស័ព្ទទំនាក់ទំនងលេខ៖ ០២-២៥០៤-៨០៨៨ ផ្ទេរទៅលេខ២៦ សមាគមន៍ការលូតលាត់គ្រួសារប្រជាជនថ្មីក្រុងតៃប៉ិនៃសមាគមន៍អ្នកច្បាប់សហគមន៍ ដែលមានអសយដ្ឋាន៖ អគារលេខ៥៦ជាន់ទី៤បន្ទប់លេខ៤កំណាត់ទី១នៃផ្លូវហ៊ឺភីងស៊ី ខ័ណ្ឌចុងជឹងក្រុងតៃប៉ិ ដែលមានលេខទូរស័ព្ទ ០២-២៣៦៩-១០០១