ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

រដ្ឋធានី:ភ្នំពេញ

ភាសា: ខ្មែរ

ផ្កាតំណាងរដ្ឋ: ផ្កាស៊ីស៊ីន

សាសនា;ព្រះពុទ្ធសាសនាធំនិងតូច

លុយខ្មែរ;រៀល(Riel)

ភូមិសាស្ត្រ

ប្រទេសកម្ពុជាឋិតនៅឧបទ្វីបអាស៊ីអគ្នេយ៍ ទិសខាងជើងជាប់នឹងប្រទេសឡាវទិសខាងពាយ័ព្យជាប់នឹងប្រទេសថៃ ទិសខាងអគ្នេយ៍ជាប់នឹងប្រទេសវៀតណាមទិសខាងនិរតីជាប់សមុទ្រនៅទិសខាងត្បូងមានឈុងសមុទ្រសៀមជាប់ជាមួយប្រទេសម៉ាឡៃស៊ី។នៅប្រទេសកម្ពុជាពាក់កណ្តាលជាផ្ទៃរាប ទិសទាំង៣ជាខ្ពង់រាបមានភ្នំជុំវិញហើយទន្លេមេកុងឆ្លងកាត់ប្រទេស។。

សេចក្តីសង្ខេបអំពី

ប្រទេសកម្ពុជាជាប្រទេសបុរាណនៅឧបទ្វីបអាស៊ីអគ្នេយ៍មានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំនៅរជ្ជកាល ឈីងនិងហាន ហៅថា ហ្វូណន់ នៅរជ្ជកាលមីង ហៅថា កម្ពុជានៅសតវត្សទី១ នៅទឹដីប្រទេសកម្ពុជាបានបង្កើតព្រះរាជាណចក្រហ្វូណាន យកសាសនាឥណ្ឌាជាសាសនារដ្ឋ ទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ឥណ្ឌា។នៅសតវត្សទី១៥ ប្រទេសកម្ពុជាត្រូវឈ្លានពានដោយប្រទេសវៀតណាម នៅឆ្នាំ១៨៦៣ស្ថិតនៅក្រោមការពាររបស់ប្រទេសបារាំង ចាប់ពីឆ្នាំ៩៤១ដល់ឆ្នាំ១៩៤៥ ប្រទេសជ៉បុនដណ្តើមយកទឹកដីប្រទេសកម្ពុជាខែតុលាឆ្នាំ១៩៤៥ត្រូវដណ្តើមយកដោយប្រទេសបារាំង ថ្ងៃទី៩ខែវិច្ឆេកាឆ្នាំ១៩៥៣ត្រូវបានឯករាជ្យ។នៅខែកញ្ញាឆ្នាំ១៩៥៥ ព្រះនរោត្តមសីហនុត្រូវជ្រើសរើសទៅជាព្រះមហាក្សត្រព្រះរាជាណចក្រកម្ពុជា ក្រោយមក ប្រទេសកម្ពុជាឆ្លងកាត់សម័យទាំង៥ ដូចជាសម័យ ព្រះមហាក្សត្រសីលីយ៉ា សម័យសាធារដ្ឋខ្មែរ សម័យខ្មែរក្រហម សម័យអំណាចក្រុងភ្នំពេញ សម័យគណកម្មការជាន់ឧត្តមនៅឆ្នាំ១៩៩៣ក្រោមការកិចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងគណៈកម្មការជាតិជាន់ខ្ពស់ កសាងប្រទេសឡើងវិញហើយបង្កើតរដ្ឋាភិបាលនៃព្រះរាជាណចក្រកម្ពុជារហូតដល់ពេលនេះ។

ថ្ងៃបុណ្យសំខាន់ៗ

((១)ឆ្នាំថ្មី(បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ)
ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាជាឆ្នាំថ្មីប្រពែណីខ្មែរ យកព្រះខួបកំណើតរបស់ព្រះពុទ្ធជាឆ្នាំទី១។នៅឱកាសចូលឆ្នាំថ្មីនៅវត្តអារ៉ាមទូទាំងប្រទេសលើកទង់របស់ព្រះពុទ្ធសាសនា។

(២)បុណ្យច្រត់ព្រះនង្គ័ល
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ខែឧសភាជាថ្ងៃបុណ្យច្រត់ព្រះនង្គ័លជាថ្ងៃបុណ្យប្រពៃណីដ៏អធឹកអធមនៅប្រទេសកម្ពុជាអង្គការរដ្ឋាភិបាលឈប់សំរាកមួយថ្ងៃ។ពិធីច្រត់ព្រះនង្គ័លធ្វើនៅស្រែពិសេសមួយ។
(៣)ថ្ងៃបុណ្យអុំទូក(Bonn Om Tuk)
ចាប់ពីថ្ងៃទី៣១ខែតុលាដល់ថ្ងៃទី២ខែវិច្ឆេកាតទៅជារៀងរាល់ឆ្នាំនឹងរៀបចំសកម្មភាពអុំទូកអស់រយៈពេល៣ថ្ងៃថ្លែងអំណរគុណដល់ទេវតានិងធម្មជាតិ។នៅក្នុងបុណ្យអុំទូកនឹងរៀបចំសកម្មភាពអប់អរសាទរ៣ថ្ងៃដូចជាអុំទូក អណ្តែតទឹក និងសែនព្រះខែ។
(៤)បុណ្យកឋិន
ចាប់ពីថ្ងៃទី២៨ខែតុលាដល់ថ្ងៃទី២៨ខែវិច្ឆេកាតាមពុទ្ធសករាជហើយជាថ្ងៃបុណ្យសំខាន់ៗមួយសំរាប់អ្នកពុទ្ធសាសនានៅប្រទេសកម្ពុជាហើយក៏ជាសកម្មភាពថ្ងៃបុណ្យកឋិនអស់១ខែក្រោយពីរដូវវស្សា។

ប្រភពឯកសារៈក្រសួងការបរទេសតំបន់កោះតៃវ៉ានសមាគមការយកចិត្តទុកដាក់លើការរីកលូតលាស់របស់អាណិកជនថ្មីនៅតំបន់កោះតៃវ៉ាន