ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ចំពោះប្រជាជនមិនមាមសញ្ជាតិដែលមិនមានស្ថានភាពធានារ៉ាប់រងសុខភាព ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថារកឃើញវិជ្ជាមាន COVID-19 អំឡុងពេលស្នាក់នៅក្នុងកោះតៃវ៉ាន់ ត្រូវបង់ប្រាក់សម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែក និងថ្លៃការព្យាបាលដោយខ្លួនឯង (C/12-3)

មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលក្រុងបានបញ្ជាក់ថា   ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ប្រសិនបើជាប្រជាជនមិនមានសញ្ជាតិឬមិនមានស្ថានភាពធានារ៉ាប់រងផ្នែកសុខភាព ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញវិជ្ជាមាន COVID-19 អំឡុងពេលស្នាក់នៅក្នុងកោះតៃវ៉ាន់ ការចំណាយលើការឯកោ និងថ្លៃការព្យាបាលត្រូវតែបង់ដោយបុគ្គលផ្ទាល់ដែលបានបញ្ជាក់។


ការពិពណ៌នាអំពីមជ្ឈមណ្ឌលបញ្ជាការ  ដើម្បីឆ្លើយតបនឹងការកើនឡើងជាលំដាប់នៃចំនួនភ្ញៀវទេសចរក្នុងប្រទេស ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 (ថ្ងៃចាប់ផ្តើមនៃការដាក់ឱ្យនៅដាច់ដោយឡែក) គោលការណ៍នៃការទូទាត់សម្រាប់ការនៅដាច់ដោយឡែក និងថ្លៃការព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ឆ្លងវិជ្ជាមានអំពី COVID-19 នឹងត្រូវបានកែតម្រូវ៖


2. ជនបរទេសដែលមិនមានស្ថានភាពធានារ៉ាប់រងផ្នែកសុខភាព ក្រៅពីបានរៀបរាប់ខាងលើ ប្រសិនបើពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យក្នុងអំឡុងពេលស្នាក់នៅក្នុងតៃវ៉ាន់  ការចំណាយពាក់ព័ន្ធក្នុងអំឡុងពេលដាច់ដោយឡែក និងរយៈពេលនៃការព្យាបាលនៃការធ្វើរោគវិនិច្ឆ័យដែលបានបញ្ជាក់ត្រូវចេញដោយបុគ្គល។


មជ្ឈមណ្ឌលបញ្ជាការបានបង្ហាញថា  ការកែសម្រួលគោលការណ៍បង់ប្រាក់សម្រាប់ការនៅដាច់ដោយឡែក និងការព្យាបាលអ្នកជំងឺដែលបានបញ្ជាក់  ជនបរទេសដែលមិនមានស្ថានភាពធានារ៉ាប់រងសុខភាពត្រូវបានធ្វើតេស្តវិជ្ជមានអំឡុងពេលស្នាក់នៅក្នុងតៃវ៉ាន់ ត្រូវប្រើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យតាមវីដេអូ  ត្រូវតែកំណត់ដោយការិយាល័យសុខភាពរបស់រដ្ឋាភិបាលក្នុងតំបន់នីមួយៗ  "ស្ថាប័នវេជ្ជសាស្ត្របង់ប្រាក់ដោយខ្លួនឯង ដែលមាន COVID-19 រួចអ្នក គ្មានសញ្ជាតិ" (បញ្ជីនេះនឹងត្រូវបានអាប់ដេតទៅជាព័ត៌មានសកលនៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ដោយ គេហទំព័រ https://gov.tw/e2R ) ដើម្បីទៅណាត់ជួបគ្រូពេទ្យនៅនឹងទីកន្លែង ប្រសិនបើការធ្វើរោគវិនិច្ឆ័យត្រូវបានបញ្ជាក់ដោយការវាយតម្លៃរបស់វេជ្ជបណ្ឌិត នោះគាត់នឹងត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាលដោយនៅដាច់ដោយឡែកពីគេ យោងទៅតាម "ការបញ្ជាក់អំពីករណី និងគោលការណ៍ព្យាបាល" បច្ចុប្បន្ន ឬ រៀបចំដោយការិយាល័យសុខភាពទៅកាន់ស្ថានីយ៍ដាក់ឱ្យនៅដាច់ពីគេដោយបញ្ជាការកណ្តាលក្រុង ឬសណ្ឋាគារប្រឆាំងនឹងជំងឺរាតត្បាត ឬអនាម័យ អនុវត្តការថែទាំតាមផ្ទះនៅកន្លែងដែលការិយាល័យកំណត់រហូតដល់ពួកគេបំពេញលក្ខខណ្ឌសម្រាប់ការព្យាបាលឱ្យនៅដាច់ដោយឡែក។  រយៈពេលនៅដោយឡែកពីគេ រួមមានការសម្រាកនៅមន្ទីរពេទ្យ និងការព្យាបាលនៅដាច់ដោយឡែក។


មជ្ឈមណ្ឌលបញ្ជាការបានមានប្រសាធន៍ថា ក្រសួងនីមួយៗ និងគណៈកម្មការដែលពាក់ព័ន្ធ (ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងអប់រំ ក្រសួងទំនាក់ទំនង។ល។) ត្រូវបានស្នើឱ្យជួយផ្សព្វផ្សាយជាសាធារណៈថា ជនបរទេសដែលគ្មានស្ថានភាពធានារ៉ាប់រងផ្នែកសុខភាព (រួមទាំងអ្នកទេសចរ និង និស្សិតមករៀនរយៈពេលខ្លីនៅតៃវ៉ាន់។ល។ .) ត្រូវបានណែនាំឱ្យទិញការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តមុនពេលចូលក្នុងប្រទេស  ក្នុងអំឡុងពេលស្នាក់នៅតៃវ៉ាន់ អ្នកគួរតែគោរពតាមបទប្បញ្ញត្តិបង្ការជំងឺរាតត្បាតនាបច្ចុប្បន្ន  សូមយកទឹកអាកុលលាងដៃដាក់តាមខ្លួននៅពេលចេញក្រៅ ដើម្បីរក្សាអនាម័យដៃអ្នកឲនយបានគ្រប់ពេល នៅពេលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើតាមហើយថែរក្សាអនាម័យលាងដៃឲ្យបានភ្ជាប់ភ្ជួន ប្រសិនបើអ្នកមានការៈគ្រុនក្តៅ មានរោគសញ្ញាផ្លូវដង្ហើម រាគ ឬនៅពេលហូមអីមិនមានក្លិន និងរសជាតិខុសប្រក្រតី អ្នកគួរតែពាក់ម៉ាស់ ហើយស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ធ្វើតាមដែលអ្នកអាចធ្វើទៅបាន។ កុំធ្វើដំណើរតាមមធ្យោបាយសាធារណៈ ឬទៅកន្លែងសាធារណៈផ្សេងទៀត  ត្រូវធានាថាសុវត្ថិភាពនិងការបង្ការជំងឺរាតត្បាត។