ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

នៅឆ្នាំ110 គឺចាប់ពីថ្ងៃទី 19 ខែ 5 ឧសភា ចាប់ពីថ្ងៃនេះតទៅ ការចូលក្នុងប្រទេស បើសិនអ្នកដែលមិនទាន់មានសញ្ជាតិ និងអ្នកមិនទាន់មានប័ណ្ណស្នាក់នៅក្នុងប្រទេសយើងខ្ញុំ នឹងត្រូវបញ្ឈប់ ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់ប្រទេសតៃវ៉ាន់ ដើម្បីសាងជើងយន្តហោះ មិនអោយចូលឆ្លងកាត់ក្នុងប្រទេសឡើយ

មជ្ឈមណ្ឌលបញ្ជាការការរាតត្បាតកណ្តាលក្រុងតែប៉ិបានបញ្ជាក់នៅថ្ងៃទី 17 ខែ 5 ឧសភាឆ្នាំ 110 ថាដោយសារការរីករាលដាលនៃមេរោគជំងឺ COVID-19 និងអន្តរជាតិក្នុងគោលបំណង  ដើម្បីរក្សាសុវត្ថិភាពនៃការការពាររិករាតត្បាតនិងធានាបាននូវសុខភាពរបស់ប្រជាជននៃប្រទេសជាតិនេះ  មានវិធានការត្រួតពិនិត្យទីកន្លែងឆ្លងដែនយ៉ាងតឹងរឹង នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 19 ខែ 5 ឧសភា  (វេលាម៉ោងជើងហោះហើរក្នុងស្រុក) ដូចខាងក្រោម៖

  1. ប្រជាជនដែលមិនមែនជាសញ្ជាតិដែលមិនមានប័ណ្ណស្នាក់នៅត្រឹមត្រូវនៅក្នុងប្រទេសយើងខ្ញុំ នឹងត្រូវបានព្យួរបញ្ឈប់សម្រាប់ការចូលប្រទេស។ លើកលែងតែអ្នកដែលត្រូវបានអនុម័តដោយគម្រោងសម្រាប់ការពិចារណាបន្ទាន់ឬមនុស្សធម៌។
  2. នឹងត្រូវបញ្ឈប់ ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់ប្រទេសតៃវ៉ាន់។
វិធានការណ៍ខាងលើនឹងបញ្ចប់នៅថ្ងៃទី 18 ខែ 6 មិថុនា ហើយនឹងត្រូវកែតម្រូវតាមដាន យោងតាមកាលៈទេសៈនិងយោងតាមស្ថានភាពរាតត្បាតនិងស្ថានភាពអនុវត្តន៍។