ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

មជ្ឈមណ្ឌលបញ្ជាការជំងឺរីករាតត្បាត បានបើកអោយអ្នកបរទេសក្រៅ ដែលមិនមានប័ណ្ណស្នាក់នៅត្រឹមត្រូវ អាចមកទទួលចាក់ថ្នាំបង្ការ COVID-19 (C/11-3)

មជ្ឈមណ្ឌលបញ្ជាការរីករាលដាលនៃជំងឺរាតត្បាតកណ្តាលក្រុង នឹងបើកចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនបរទេសក្រៅ (រួមទាំងជនបរទេស ប្រជាជនចិនដីគោក អ្នករស់នៅចិនហុងកុង និងម៉ាកាវ និងប្រជាជនដែលគ្មានការចុះក្នុងបញ្ជីគ្រួសារនៅតៃវ៉ាន់) ដែលមិនមានប័ណ្ណស្នាក់នៅ អាចមកចាក់វ៉ាក់សាំងបាន។ ប្រជាជនចំណូលស្រុកថ្មីអាចបញ្ចូលលេខវិញ្ញាបនប័ត្របង្រួបបង្រួមនៃចំនួនប្រជាជនចំណាកស្រុកនៅលើ "វេទិកាចុះឈ្មោះការណាត់ជួបចាក់វ៉ាក់សាំងសាធារណៈ COVID-19 " រួមជាមួយនឹងលេខអនុញ្ញាតចេញចូល ឬលេខលិខិតឆ្លងដែន ដើម្បីចុះឈ្មោះចាក់ថ្នាំតាមបំណងរបស់ពួកគាត់បាន ធ្វើតាមការណាត់ជួបចាក់វ៉ាក់សាំង។ នាយកដ្ឋានការបរទេសបានបញ្ជាក់ថា ប្រសិនបើជនបរទេសត្រូវចាក់វ៉ាក់សាំង ពួកគេអាចដាក់ពាក្យសុំទៅនាយកដ្ឋានការបរទេសដើម្បីសុំលេខវិញ្ញាបនបត្របាន។

នាយកដ្ឋានការបរទេសបានពន្យល់បន្ថែមថា សម្រាប់ប្រជាជនចំណូលស្រុកថ្មី ដែលស្នាក់នៅតៃវ៉ាន់យូរមកហើយ លេខវិញ្ញាបនបត្រត្រូវបានកត់ត្រាក្នុងផ្នែក "បន្ថែម" នៃលិខិតអនុញ្ញាតចេញចូល ហើយមិនចាំបាច់អនុវត្តដាច់ដោយឡែកពីគ្នានោះទេ ។ អ្នកដែលមិនមានលេខវិញ្ញាបនបត្រក៏អាចប្រើអ៊ីនធឺណិត ឬទីតំបន់កំណត់បណ្តោះអាសន្នសម្រាប់ប្រើក្នុងការចាក់វ៉ាក់សាំងបានផងដៃរ ។