ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

បែើរបឆ្ពោះបៅមុែ អ្នរអាច្បធវើបាន!

បកប្រែដោយអក្សរឥណ្ឌូនេស៊ី ហ្កាយទេសចរណ៍ដោយអក្សរឥណ្ឌូនេស៊ី

ឈ្មោះ៖ លែវច័នអ៉ីន

សញ្ជាតិ៖ ឥណ្ឌូនេស៊ី


ខ្ញុំឈ្មោះលែវច័នអ៉ីន ពេលស្គាល់ខ្ញុំ នឹង"ប្តូរជាសំណាង" ខ្ញុំភាគច្រើនណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាស្គាល់ខ្ញុំ។

ខ្ញុំជាជនជាតិឥណ្ឌូណេស៊ីកូនកាត់ចិនជំនាន់ទីបី         ខ្ញុំបានរៀបការ ហើយ      មករស់នៅចិនតៃវ៉ាន់   ខ្ញុំបានចាប់ផ្តើមរៀនភាសាចិនកុកងឺរបន្ថែមទៀត  បន្ទាប់ពីមានកូនមករួចមក។ ស្វាមីខ្ញុំ និងខ្ញុំបានជួបគ្នានៅប្រទេសឥណ្ឌូនេស៊ី នៅពេលដែលខ្ញុំធ្វើការងារជាអ្នកគ្រប់គ្រងផ្នែកត្រួតពិនិត្យ ហើយគាត់ត្រូវបានចាត់តាំងឱ្យមកធ្វើការនៅក្នុងរោងចក្រដែលខ្ញុំធ្វើការនៅទីនោះ។


មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំរៀបការជាមួយគាត់រួចមក ហើយក៏មករស់នៅចិនតៃវ៉ាន់ កាលនោះខ្ញុំទាំងពីរទើបមានកូនដំបូង ជីវិតរបស់ខ្ញុំចាប់ផ្តើមមានផលលំបាកជាច្រើន  ខ្ញុំប្រឈមនឹងបញ្ហាក្នុងការសម្របខ្លួនរស់នៅលើកោះតៃវ៉ាន់ មិនថាឡើយអាកាសធាតុ (នៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនមានរដូវរងារនោះទេ) ចំណែកម្ហូបអាហារ និងការចិញ្ចឹមបីបាច់កូន ហើយនិងការទំនាក់ទំនងរស់នៅជាមួយម្តាយក្មេក និងកូនប្រសារជាដើម។បញ្ហាកើតឡើងម្តងមួយៗ ដែលធំបំផុតនោះគឺឧបសគ្គនិងបញ្ហានៃភាសា មិនសូវស្តាប់យល់ពីគ្នាទៅវិញទៅមក។


ខ្ញុំទទួលខុសត្រូវលើរឿងកូនៗទាំងអស់    រាល់ពេលយកកូនទៅពេទ្យចាក់ថ្នាំ  ខ្ញុំនាំកូនទៅពេទ្យតែម្នាក់ឯង   ខ្ញុំត្រូវនាំកូនទៅពេទ្យឲ្យទាន់ពេលវេលាពេទ្យណាត់ជួប       ទើបពេលត្រឡប់មកផ្ទះវិញរៀងយប់ណាស់។ នៅពេលនោះ មន្ទីរពេទ្យមិនមានសេវាកម្មបកប្រែដើម្បីបកស្រាយនិងពន្យល់អ្វីទេ  ខ្ញុំមិនអាចយល់អំពីរតារាងឯកសារមន្ទីរពេទ្យបាន     ហើយត្រូវការជំនួយពីបុក្គលិតពេទ្យមកជួយ  ប៉ុន្តែគាត់ម្នាក់នោះក៏រវល់ខ្លាំង  ហើយមិនអាចជួយខ្ញុំបានទភ្លាមៗ ពេលនោះខ្ញុំបានសង្កេតឃើញថាបងប្អូនអ្នកចំណូលស្រុកថ្មីគេផ្សេងៗទៀតមានប្តីមកកំដរជាមួយ និងនាំមកមន្ទីរពេទ្យជាមួយគ្នា ដើម្បីយកកូនទៅចាក់ថ្នាំនៅមន្ទីពេទ្យ។


បន្ទាប់មកប្ដីរបស់នាងខ្ញុំត្រូវបានគេបញ្ឈប់ពីការងារក្នុងអំឡុងពេលវិបត្តិសេចកិច្ចហិរញ្ញវត្ថុនៅក្នុងឆ្នាំ 2007  នៅពេលនោះ ជីវភាពរស់នៅរបស់ខ្ញុំទាំងពីរ បានជួបការលំបាកយ៉ាងខ្លាំង។  ខ្ញុំចង់ចេញទៅរកការងារធ្វើ   ប៉ុន្តែខ្ញុំមិនយល់ភាសា និងគ្មាននរណាខ្វល់ពីកូនៗខ្ញុំទេ។ ដំបូងឡើយ ខ្ញុំគ្រាន់តែចង់រកប្រាក់បន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវិតរស់នៅរបស់ខ្ញុំ ដូច្នេះហើយខ្ញុំបានស្វែងរកឱកាសការងារតាមរយៈមនុស្សជុំវិញខ្ញុំ និងមិត្តភក្តិមកពីវិហារយេស៊ូ។ នៅពេលនោះមានម្ដាយរបស់មិត្តភក្តិរបស់ខ្ញុំម្នាក់នៅក្នុងវិហារហ្នឹងដែល  ហើយគាត់ត្រូវបានវៈកាត់រួចត្រូវការមនុស្សជួយមើលថែគាត់ ដោយគ្មានគ្មានអ្នកណាទៅកំដរគាត់ជាមួយ ពេលដែលគាត់វិលត្រឡប់មកដល់ផ្ទះវិញ បន្ទាប់ពីគាត់បានចេញពីមន្ទីរពេទ្យ  ក្នុងចិត្តសង្ឃឹមថា ខ្ញុំអាចនាំកូនទាំងពីរទៅកំដរជាមួយ និងជួយសម្អាតផ្ទះគាត់។  ដូច្នេះហើយខ្ញុំបានរកឃើញការងារដំបូងបង់អស់របស់ខ្ញុំ។


ក្រោយមក ខ្ញុំបានជួបបុគ្គលិកសង្គមកិច្ចម្នាក់ ក្រោមការគ្រប់គ្រងរបស់នាង ខ្ញុំបានរៀនច្រើនអំពីគោលនយោបាយសុខុមាលភាពរបស់រដ្ឋាភិបាល និង "សេវាសម្រាកកិច្ចការខ្លះ" ដូច្នេះខ្ញុំបានចាប់ផ្តើមធ្វើការនៅក្នុងសេវាកម្មសម្រាកនៅឆ្នាំ 2009 ។ ខ្ញុំគិតថាខ្ញុំនឹងឈប់ពីការងារនេះក្នុងពេលឆាប់ៗនេះ ប៉ុន្តែបែរជាមិនដូច្នោះទេ ខ្ញុំមិនបានឈប់ធ្វើការនោះទេ។ ហើយក៏មិនរំពឹងទុកថានៅតែបន្តធ្វើការងារនេះរហូត។នៅ ក្នុងអំឡុងពេលវិស្សមកាលរដូវរងា និងរដូវក្តៅ មានកម្មវិធីច្រើនបំផុតសម្រាប់ការងារ ដែលខ្ញុំអាចយកត្រឡប់ទៅផ្ទះរបស់ខ្ញុំ  ដើម្បីមើលថែពួកគេ ហើយលេងជាមួយកូនប្រុសរបស់ខ្ញុំ នៅទីនេះខ្ញុំបានដឹងពីករណីជាច្រើនដែលមានប្រវត្តិគ្រួសារមកខុសៗគ្នា ស្រឡាញ់អ្វីៗទាំងអស់ដែលព្រះបានប្រទានឱ្យខ្ញុំ។ តាមរយៈការងារសង្គម ខ្ញុំក៏ទទួលបានការងារជាអ្នកបកប្រែមួយរូបនៅក្នុងមូលនិធិអង្គការស៊ៃយជិនជូរ ដោយបម្រើការជាអ្នកបកប្រែពិសេសសម្រាប់សមាគមអ្នកចំណូលស្រុកថ្មីទីក្រុងតៃប៉ិ មជ្ឈមណ្ឌលសេវាសុខភាពទីក្រុងតៃប៉ិ នាយកដ្ឋានអន្តោប្រវេសន៍ ស្ថានីយ៍សេវាកម្មទីក្រុងតៃប៉ិ ស្ថានីយ៍ប៉ូលីស និងតុលាការជាន់ខ្ពស់។ 


វិធីដែលខ្ញុំរៀនភាសាចិនកុកងឺរបានគឺក្នុងនាមធ្វើជាអ្នកស្ម័គ្រចិត្តមួយរូប នៅពេលកូនខ្ញុំរៀននៅថ្នាក់មត្តេយ្យ ខ្ញុំជាម្ដាយដែលជាជំនួយការ  អ្នកគ្រូនៅខាងមុខនិទានរឿង ហើយខ្ញុំនៅខាងក្រោយបានស្ដាប់ និងរៀនភាសាចិនកុកងឺរបាន ហើយក៏រៀនពីគ្រូបង្រៀនកូនសិស្សនៅក្នុងថ្នាក់។  នៅ ពេលយប់ខ្ញុំបាននាំកូនទាំងពីរទៅតៀននៅសាលាពេលយប់បន្ថែម ដើម្បីបន្តការសិក្សា ខ្ញុំអរគុណដល់គ្រូបង្រៀននៅសាលាដែលសុខចិត្តទទួលខ្ញុំធ្វើកូនសិស្សដោយមិនបដិសេធ។


ខ្ញុំធ្លាប់ទទួលការងារបកប្រែឯកសារ  ប៉ុន្តែឥឡូវនេះខ្ញុំឈប់ទទួលបកប្រែហើយ   ពី ព្រោះភ្នែករបស់ខ្ញុំមិនសូវល្អប្រែរៀងស្រវាំងភ្នែក។ ខ្ញុំក៏បានធ្វើការជាគ្រូបង្រៀនភាសាឥណ្ឌូនេស៊ីនៅក្នុងសាលារៀនមួយ បង្រៀនអស់រយៈពេល 4 ឆ្នាំ ប៉ុន្តែទីបំផុតខ្ញុំបានបោះបង់ការធ្វើជាគ្រូបង្រៀនដោយសារតែខ្ញុំមិនអាចរកគ្រូជំនួសបានរាល់ពេលដែលខ្ញុំត្រូវដឹកនាំក្រុមទេសចរណ៍ពីប្រទេសឥណ្ឌូនេស៊ី។ហើយក៏បានធ្វើការជាអ្នកគ្រប់គ្រងនៅក្នុងការិយាល័យជួយប៉ូលីសផងដែរ ហើយនិងបំរើការខាងតុលាការកំពូលអ្នកបកប្រែជាភាសាឥណ្ឌូនេស៊ី។


ឥឡូវនេះមានរយៈពេល 23 ឆ្នាំហើយចាប់តាំងពីខ្ញុំមកតៃវ៉ាន់មកដល់បច្ចុប្បន្ននេះ ក្រឡេកមើលទៅការខិតខំប្រឹងប្រែង ពិតជាមានភាពលំបាកក៏ពិតមែន ប៉ុន្តែមានតម្លៃណាស់  សម្រាប់កូន ៗ របស់ខ្ញុំ ដែលបាននៅជាមួយខ្ញុំរហូតតាំងពីធ្វើការងារលើកដំបូងមក ហើយខ្ញុំដឹងថាពួកគេមានការគិតគូរ និងមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់ពួកគេ។ទឹកចិត្ត ម្តាយបាននាំពួកគេក្រោកឈរឡើង ការរស់នៅលើកោះតៃវ៉ាន់ រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើងខ្ញុំទាំងអស់គ្នា និងថែរក្សាអ្នកចំណូលស្រុកថ្មីបានយ៉ាងល្អ ដរាបណាយើងនៅមានឆន្ទៈក្នុងការរៀន និងឈានជើងចេញ យើងនឹងស្វែងរកមនុស្សជាច្រើនដែលមានបំណងចង់ជួយអ្នកបាន។ អ្នកទាំអស់គ្នាយើងខំប្រឹងឡើងស៊ូៗទាំងអស់គ្នាណា៎!