អ្នកនិពន្ធ: រដ្ឋបាលអប់រំវិទ្យាល័យយ៉ាំងមីងលោកនាយក / ហ៊ូ ជេវមីង
ក្នុងឆ្នាំ110 បន្ទាប់ពីការប្រឡងមធ្យមសិក្សារួច ប្រសិនបើសិស្សមានចំណាប់អារម្ភណ៍សិក្សាផ្នែកអប់រំវិជ្ជាជីវៈជាន់ខ្ពស់ឬមហាវិទ្យាល័យមុខជំនាញសិក្សាចំនួន ៥ ឆ្នាំ មុនដំបូងពួកគេត្រូវយល់ពីភាពខុសគ្នារវាងប្រព័ន្ធអប់រំទាំងពីរនេះ ។ ឪពុកម្តាយគួរតែគិតពីផលប្រយោជន៍នៃការរៀនសូត្ររបស់យុវ័យនិងការអភិវឌ្ឍនាពេលអនាគតនិងគិតអំពីផ្លូវទាំងពីរនេះដែលយុវ័យចូលចិត្តសិក្សា ។ ជ្រើសរើសជម្រើសដែលសមស្របល្អបំផុតសម្រាប់យុវ័យទាំអស់គ្នា ! - វិទ្យាល័យវិជ្ជាជីវៈតៃប៉ិ (វិទ្យាល័យបច្ចេកទេស)៖
វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់អាចចែកជាក្រុមមេកានិក មានក្រុមម៉ាស៊ីនថាមពល និងក្រុមឧស្សាហកម្មគីមី និង ក្រុមអាជីវកម្មនិងគ្រប់គ្រង និង ក្រុមម៉ូទ័រនិងអេឡិចត្រូនិច និង ក្រុមរចនាឌីសាន និង ក្រុមកសិកម្ម និង ក្រុមវិស្វកម្មនិងស្ថាបត្យកុម និង ក្រុមសិល្បៈ និង ក្រុមភោជនីយដ្ឋាន និង ក្រុមសមុទ្រ និង ក្រុមរក្សាគេហដ្ឋាន និង ក្រុមផលិតផល និង ក្រុមម្ហូបអាហារ និង ក្រុមភាសាបរទេស។ ល។ មានចំនួន 92 មុខវិជ្ជា ក្នុងវគ្គសិក្សាសរុប ១៥ ក្រុម បន្ទាប់ពីសិក្សារយៈពេល ៣ ឆ្នាំ នៅតាមសាលានិមួយៗ អ្នកអាចចុះឈ្មោះចូលរៀនតាមរយៈតារាអាជីពបច្ចេកទេស និងការជ្រើសរើសដាក់ពាក្យចូលសាលា អ្នកក៏អាចចូលសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតាមរយៈបណ្តាញផ្សេងៗដូចជាការបញ្ចាំងទេពកោសល្យនិងបណ្តាញផ្សេងទៀតហើយអ្នកក៏អាចដាក់ពាក្យសុំសាកលវិទ្យាល័យទូទៅផងដែរ។
សាលារដ្ឋវិទ្យាល័យវិជ្ជាជីវៈជាន់ខ្ពស់ទីក្រុងតៃប៉ិមានតំបន់សុងសាននៃវិទ្យាល័យវិជ្ជាជីវៈជាន់ខ្ពស់ កម្មករនិងក្រុមកសិករតំបន់សុងសាន វិស្វករជាន់ខ្ពស់តំបន់តាអាន វិស្វករជាន់ខ្ពស់តំបន់ម៉ុកចាក វិទ្យាល័យណានកាំង បណ្ឌិតសភាជាតិនៃសិមប្បៈល្ខោនចិន (នាយកដ្ឋានវិជ្ជាជីវៈជាន់ខ្ពស់) វិទ្យាល័យណីហ៊ូ អាជីវកម្មកម្រិតខ្ពស់ស៉ឹកលីងនិងមានវិទ្យាស្ថានសាលារៀនចំនួន 8 ផ្សេងទៀត។
សាលាឯកជនវិទ្យាល័យហ៊ូកជែង វិទ្យាល័យភូលីងព្រីនស្តុន វិទ្យាល័យឧស្សាហកម្មនិងពាណិជ្ជកម្មភាគតុងហ្វាង វិទ្យាល័យអាជីវកម្មឆែវជឹក វិទ្យាល័យកៃណាន វិទ្យាល័យអាណាព្យាបាលតោកចែង សាលាសិល្បៈហ័រកាំង សាលាឧស្សាហកម្មនិងពាណិជ្ជកម្មទុនស៊ីរ សាលាបរិភោគអាហារខែយភីង មានវិទ្យាស្ថានសាលារៀនចំនួន 10 ផ្សេងទៀត។ - ក្រុងតែប៉ិវិទ្យាល័យមុខជំនាញសិក្សា៥ឆ្នាំ(រួមទាំងសាលាក្រុងតៃប៉ិនិងក្រុងប៉ិថ្មីហើយនិងក្រុងជីឡុង) ៖
ភាពខុសគ្នាបំផុតរវាងឯកទេសសិក្សា ៥ ឆ្នាំ និងសាលាវិជ្ជាជីវៈជាន់ខ្ពស់ គឺខាងមុខជំនាញសិក្សារយះពេល ៥ឆ្នាំ មានក្រុមថែទាំនិងផ្នែកជាច្រើនទៀតក្រុមគ្រប់គ្រងឧស្សាហកម្មការរចនាកម្មវិធីស្របរយៈពេល ៥ ឆ្នាំមានលក្ខណៈប្លែកពីគេ បន្ថែមពីលើមុខវិជ្ជាទ្រឹស្តីទូទៅការកត់ចំណាំបន្ថែមទៀតគឺទៅលើកម្មសិក្សាការធ្វើលំហាត់និងការអនុវត្តជាក់ស្តែងនិងផលិតកម្មគម្រោង។ និស្សិតមហាវិទ្យាល័យ មុខជំនាញ ៥ ឆ្នាំ បានបញ្ចប់ការសិក្សារយៈពេល ៥ ឆ្នាំអ្នកអាចដាក់ពាក្យសុំជំនាញទីពីរឬផ្ទេរទៅសាកលវិទ្យាល័យហើយមានបណ្តាញជាច្រើនសម្រាប់ការសិក្សាបន្តទៀត។ ប្រព័ន្ធអប់រំនៅមហាវិទ្យាល័យរយៈពេល ៥ ឆ្នាំ ដែលមានលក្ខណៈចម្រុះនិងអាចបត់បែនបានមុនក្នុងការងារនិងកន្លែងធ្វើការ ដោយមានសម្ពាធតិច ប៉ុន្តែក៏ជាផ្លូវការនៃការអប់រំខ្ពស់ទទួលបានលិផលមានរហ័សជាងគេ។
សាលារដ្ឋនៅមហាវិទ្យាល័យឯកទេសសិក្សា ៥ ឆ្នាំ និងសាលាវិជ្ជាជីវៈជាន់ខ្ពស់ រួមមានសាកលវិទ្យាល័យជាតិតៃប៉ិនៃពាណិជ្ជកម្មសាកលវិទ្យាល័យជាតិតៃប៉ិបច្ចេកវិទ្យានិងសាលារៀន 2 ដទៃទៀតរួមមានសាកលវិទ្យាល័យសាលាឯកជនរបស់យ៉ូសិនយេហាន់វិទ្យាល័យបច្ចេកវិទ្យានិង សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃទីក្រុងតៃប៉ិនិងសាកលវិទ្យាល័យ ជីងអ៊ូរ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង សាកលវិទ្យាល័យហ័រសែក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង សាកលវិទ្យាល័យជឹកលី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង សាកលវិទ្យាល័យហុងគ័រទឺសិន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង សាកលវិទ្យាល័យលីមីង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង សាលាជីងគ័រផ្នែកគ្រប់គ្រងនិងសុខភាព និង សាកលវិទ្យាល័យវិទ្យាសាស្រ្តមហាសមុទ្រតៃប៉ិនិងបច្ចេកវិទ្យា និង ម៉ាជេរបច្ចេកវេជ្ជសាស្ត្រមហាវិទ្យាល័យថែទាំនិងគ្រប់គ្រង និង មហាវិទ្យាល័យគ្រប់គ្រងសុខភាពគឹនស៊ីង និង សាកលវិទ្យាល័យខាងលីង (សាខាក្រុងតៃប៉ិ) មានវិទ្យាស្ថានសាលារៀនចំនួន 12 ផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមមើលតាមគេហទំព័រ៖
ឆ្នាំ 110 គេហទំព័រចូលរៀនសម្រាប់និស្សិតបញ្ចប់វិទ្យាល័យ
ឆ្នាំ 110 សាលាចូលរៀនមុខជំនាញសិក្សារយះពាល ៥ ឆ្នាំ សម្រាប់គណៈកម្មាធិការយុទ្ធសាស្រ្តនៃការទទួលយកសាលាបច្ចេកទេសឆ្នាំសិក្សានៃការសាកសួរឬចម្ងល់