ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

សេវាកម្មប្តូរកាតសុខភាពជំនាន់ទីពីរ(កាតតៃប៉ិ)

១.រាល់ប្រជាជនដែលមានសញ្ជាតិតៃប៉ិអាចភ្ជាប់ ជាមួយនឹងកាតYOUYOUដើម្បីស្នើរសុំធ្វើ(កាតតៃប៉ិ)ដោយមកដោយផ្ទាល់ ឬតាមរយៈអ៊ីនធឺនែត ឬមួយក៏តាមរយៈការផ្ញើប្រៃសនីយ៍ជាដើម។
២.រាល់គ្រួសារប្រជាជនដែលមានសញ្ជាតិតៃប៉ិដែលមានចំណូលក្រោមមធ្យម ទាប ប្រជាជនដើម ប្រជាជនថ្មី ព្រមទាំងកុមារដែលមានអាយុចាប់ពី១ដល់៦ឆ្នាំអាចបំពេញពាក្យយល់ព្រមស្នើរសុំធ្វើ(កាតតៃប៉ិ)ដោយមកដោយផ្ទាល់ ឬតាមរយៈអ៊ីនធឺនែត ឬមួយក៏តាមរយៈការផ្ញើប្រៃសនីយ៍ឬផ្ញើអោយគេធ្វើអោយ ក្រោយពីពិនិត្យរួចរាល់ នឹងទទួលបាន(កាតតៃប៉ិ)មួយសន្លឹក(ម្នាក់អាចសុំធ្វើបានតែមួយប៉ុណ្ណោះ មិនអាចធ្វើច្រំដែលបានឡើយ)
៣.ទីតាំងស្នើរសុំធ្វើ៖ រាល់មជ្ឈមណ្ឌលបម្រើសេវាកម្មសុខាភិបាលគ្រប់ខណ្ឌទាំងដប់ពីរ និងគ្រប់សាខាមន្ទីពេទ្យក្រុងក្នុងខណ្ឌទាំងអស់។