ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ដើម្បីជៀសឆ្ងាយពីជំងឺឆ្កែឆ្កួត សូមកុំប៉ះពាល់សត្វព្រៃ

តំបន់ដែលកើតមានជំងឺឆ្កែឆ្កួត៖ភូមិយូឈឺនិងភូមិលូហ្គូនៃស្រុកណានថូវ ភូមិហ្គូឃឹងនៃស្រុកយុនលីង ភូមិតុងហឺរនៃស្រុកតៃតុងនិងភូមិដែលស្ថិតនៅតំបន់ភ្នំផ្សេងៗទៀត។ត្រូវជៀសវាងពីការប៉ះពាល់សត្វព្រៃ។ប្រសិនបើត្រូវសត្វព្រៃខ្ញាំឬខាំបង្កអោយមានរបួស សូមប្រើទឹកស្អាតនិងសាប៊ូលាងសម្អាតមុខរបួសអោយបាន១៥នាទី បន្ទាប់មកប្រើថ្នាំលាងរបួសឬអាល់កុលដើម្បីសម្លាប់មេរោគ ហើយបន្ទាប់មកទៀតត្រូវទៅអោយគ្រូពេទ្យពិនិត្យព្យាបាលអោយបានទាន់ពេលវេលា។ហើយដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការឆ្លងជំងឺឆ្កែឆ្កួតសូមគោរពតាមគោលការណ៍ “២មិន១ត្រូវ”ដូចតទៅ៖ “មិនឈប់ចិញ្ចឹមសត្វចិញ្ចឹម” “មិនប៉ះពាល់សត្វព្រៃ” “ត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វចិញ្ចឹមអោយបានទៀងពេល” ធ្វើបែបនេះទើបអាចជៀសវាង សត្វចិញ្ចឹមចេញការរាតត្បាតនៃមេរោគបាន ហើយអាចធ្វើអោយ គ្រោះថ្នាក់ថយមកនៅកំរិតអប្បបរមា។

ចំពោះឯកសារលំអិតសូមអញ្ជើញទៅកាន់នាយកដ្ឋានសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួតនៃរដ្ឋាភិបាលក្រុងតៃប៉ិ។

https://health.gov.taipei/Content_List.aspx?n=E86A57EF7578E0D7

狂犬病

ដើម្បីជៀសឆ្ងាយពីជំងឺឆ្កែឆ្កួត សូមកុំប៉ះពាល់សត្វព្រៃ