ទិវាបុណ្យស្រាបៀរទីក្រុងម៉ូនិច្ចមានដើមកំណើតនៅឆ្នាំ 1810 ត្រូវបានគេស្គាល់ផងដែរថាជា " ទិវាបុណ្យខែតុលា" ត្រូវបានប្រារព្ធឡើងនៅទីក្រុងម៉ូនិច្ច ប្រទេសអាឡឺម៉ង់ចាប់ពីចុងខែកញ្ញាដល់ដើមខែតុលាជារៀងរាល់ឆ្នាំ មានរយៈពេល២សប្តាហ៍ (ប្រហែលជា 16 ថ្ងៃ) រហូតដល់ថ្ងៃអាទិត្យដំបូងនៃខែតុលា។ ជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំនៅក្នុងកម្មវិធីនិងសកម្មភាពរបស់ទីក្រុងម៉ូនិច្ច ។