ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

បើប្តីឬប្រពន្ធជនបរទេសនិងពលរដ្ឋតៃវ៉ាន់មានកូនក្រោយពីរៀបការ តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីស្នើសុះចុះបញ្ជីកំណើតសំរាប់កូនរបស់គេ ?

មួយ.សេចក្តីយោងច្បាប់ ៖
មាត្រាទី4 ទី6 ទី29 ទី47 ទី48 ទី49 ទី79 នៃច្បាប់បញ្ជីគ្រួសារ និងមាត្រាទី10នៃច្បាប់ស្តីពីការចេញចូលព្រំដែននិងអន្តោប្រវេសន៍។
ពីរ.បែបបទស្នើសុំ៖
(១)កើតនៅប្រទេស ៖ឳពុក ម្តាយ ជីដូង ជីតា មេគ្រួសារ អ្នកស្នាក់នៅគ្នាឬអ្នកចញ្ចឹមទៅការិយាល័យកិច្ចការស៊ីវិលតាមតំបន់ ដើម្បីស្នើសុំបំពេញបែបបទ។រ
(២)កើតនៅក្រៅប្រទេស ៖កាន់ប័ណ្ណតាំងទីលំនៅស្នាក់នៅ(តាមកំណត់នៃច្បាប់ស្តីពីការចេញចូលព្រំដែននិងអន្តោប្រវេសន៍ ស្នើសុំនាយកដ្ឋានចេញចូលព្រំដែននិងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជួយបំពេញបែបបទ) សុំមេគ្រួសារឬភ្នាក់ងារតាមច្បាប់ទៅការិយាល័យកិច្ចការ ស៊ីវិលតាមតំបន់ ដើម្បីបំពេញបែបបទចុះបញ្ជីគ្រួសារជាលើកដំបូង។
(៣)កាលណាមិនអាចស្នើសុំផ្ទាល់ខ្លួន អាចចេញប្រគល់លិខិតអាណត្តិប្រគល់សិទ្ធិឲ្យគេជួសបំពេញបែបបទ(បើលិខិតអាណត្តិធ្វើនៅបរទេស ត្រូវទទួលការពិនិត្យពីស្ថានទូតប្រចាំបរទេសតៃវ៉ាន់)។
បី.ឯកសារត្រូវត្រៀម
កើតនៅក្នុងប្រទេស
1、សៀវភៅបញ្ជីគ្រួសារ អត្តសញ្ញាណប័ណ្ណនិងត្រារបស់អ្នកស្នើសុំ។
2、សំបុត្រកំណើត កិច្ចសន្យាអំពីនាមត្រកូលរបស់កូន។
កើតនៅក្រៅប្រទេស
1.ចំពោះអ្នកស្នើសុំចុះបញ្ជីគ្រួសារជាលើកដំបូង ត្រូវការសៀវភៅចុះបញ្ចីគ្រួសាររបស់គ្រួសារនោះ អត្តសញ្ញាណប័ណ្ណនិងត្រារបស់មេគ្រួសារឬភ្នាក់ងារតាមច្បាប់។
2.ប័ណ្ណតាំងទីលំនៅស្នាក់នៅ។
កាលណាមិនអាចស្នើសុំផ្ទាល់ខ្លួន អាចចេញប្រគល់លិខិតអាណត្តិប្រគល់សិទ្ធិឲ្យគេជួសបំពេញបែបបទ(បើលិខិតអាណត្តិធ្វើនៅបរទេស ត្រូវទទួលការពិនិត្យពីស្ថានទូតប្រចាំបរទេសតៃវ៉ាន់)។
បួន.កំណត់សំគាល់៖
(១)ក្រោយពីការប្រកាសច្បាប់សញ្ជាតិវិសោធនកម្មនៅថ្ងៃទី9ខែ2ឆ្នាំ2000ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ កូនបង្កើតរបស់ស្ត្រីតៃវ៉ាន់និងបុរសបរទេស អាចស្នើសុំចុះបញ្ជីកំណើតនៅតំបន់ដែលមានបញ្ជីគ្រួសាររបស់ម្តាយបាន ប៉ុន្តែចំពោះជនមិនទាន់ពេញវ័យនៅពេលប្រកាសច្បាប់សញ្ជាតិវិសោធនកម្ម គឺកូនកើតមុនថ្ងៃទី10ខែ2ឆ្នាំ1980 អាចទៅ នាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំប័ណ្ណតាំងលំនៅស្នាក់នៅ ហើយយកប័ណ្ណនោះ បំពេញបែបបទចុះបញ្ជីគ្រួសារជាលើកដំបូង។
(២)កាលណាបំពេញបែបបទចុះបញ្ជីកំណើតរបស់កូនឬចុះបញ្ជីគ្រួសារជាលើកដំបូង ការឲ្យឈ្មោះត្រូវសមស្របទំនៀមទំលាប់របស់តៃវ៉ាន់។