ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

កូនរបស់អ្នកនៅពេលហ្នឹងកំពុងតែរៀនធ្វើតាមអ្នក

លោក ចាំង ស៊ូកស៊ុង   លោកជាជំនួយការសាស្រ្តាចារ្យរង នៃសាកលវិទ្យាល័យជាតិខុនចុង


ការបណ្តុះបណ្តាលតាមទង្វើជាគំរូល្អ  គឺល្អជាងការប្រើពាក្យសម្តីក្នុងការដាក់តឿន។   ហើយការបណ្តុះបណ្តាលអប់រំដោយទង្វើរគំរូល្អនឹងបង្ហាញថាឪពុកម្តាយអាចប្រើអាកប្បកិរិយារបស់ពួកគេជាគំរូល្អសម្រាប់កូនៗរបស់លោកអ្នក  មិនថាអាកប្បកិរិយារបស់អ្នកល្អឬអាក្រក់  ត្រូវឬខុសពិតមែនទេ កូនៗនឹងយកតម្រាប់តាមអ្នកមិនខាន  កូនៗតែងគិតថាអ្វីដែលឪពុកម្ដាយធ្វើគឺល្អនិងត្រឹមត្រូវគ្រប់យ៉ាង  ហើយនិងមិនមានការសង្ស័យអ្វីឡើយ។  តើពិតទេដែលទង្វើរបស់ឪពុកម្តាយមិនមានការបែងចែករវាងល្អ និងអាក្រក់  ហើយមិនច្បាស់ថាខុសឬត្រូវមែនឬទេ?

ជាច្រើនឆ្នាំមុនមកហើយ នៅក្នុងខ្លិប YouTube ដែលបានចាក់ផ្សាយជាវីដេអូ  "កុមារកំពុងតែព្យាយាមធ្វើតម្រាប់តាម"   ទោះបីជាខ្លិបនេះមានរយៈពេល 1 នាទីកន្លះក៏ដោយ 

ប៉ុន្តែមានខ្លិបវិដេអូចំនួន 5 ឈុត នៅក្នុងនោះដែលធ្វើអោយមានការស្វែងយល់យ៉ាងស៊ីជម្រៅ។

ខ្លិបឈុតទី1 ៖ ឪពុកម្តាយ ក ដើរបណ្តើរជក់បារីបណ្តើរ  ហើយបន្ទាប់ពីជក់បារីរួចបោះចោលកន្ទុយបារីលើដី ហើយនិងប្រើជើងពន្លត់ភ្លើងខ្សែងបារី  កុមារដើរតាមយ៉ាងយកចិត្តទុកដាក់ រួចរៀនតាមប្រើជើងដើម្បីទៅពន្លត់កន្ទុយបារីឱ្យបានត្រឹមត្រូវដែរ។


ខ្លិបឈុតទី2 ៖  ឪពុកម្តាយ ខ ផឹកភេសជ្ជៈដោយផឹកយកៗច្រើនៗ  រួចបោះកំប៉ុងភេសជ្ជៈនៅតាមដងផ្លូវចោល ក្មេងក៏រៀនតាមដូចអ្នកអញ្ជឹងផឹកបណ្តើរដើរបណ្តើរ  រួចហើយបោះចោលកំប៉ុងភេសជ្ជៈទៅនឹងតាមផ្លូវដែរ។


ខ្លិបឈុតទី3 ៖ ឪពុកម្តាយ គ ធ្វើការតេទូរស័ព្ទសាធារណៈ ដោយទង្វើរគិតពីតេទៅៗមិនឈប់ នៅពេលនោះ កូនៗក៏មានចម្ងល់ចង់ដឹងចង់ឮនិងឃើញសម្រាប់ការតេទូរស័ព្ទតាម ភ្លាមៗនោះគាត់នឹងរៀនតេទូរស័ព្ទសាធារណៈដោយដៃខ្លួនគាត់ដូចឪពុកម្តាយរបស់គាត់ដែរ។


ខ្លិបឈុតទី4 ៖ ឪពុកម្តាយ ឃ ដែលមានអារម្មណ៍មិនល្អមួលម៉ៅច្រើន ទៅយកដុំថ្មមកគប់កូនឆ្កែក្នុងទ្រុង ដើម្បីបញ្ចេញកំហឹង ដែលកូនឆ្កែបានជាប់នៅក្នុងទ្រុងនោះ កុមារបានមើលឃើញនឹងធ្វើតម្រាប់តាមមិនខាន រួចរើសយកដុំថ្មមកគប់កូនឆ្កែក្នុងទ្រុងនឹងដែរ។


ខ្លិបឈុតទី5 ៖ មានអ្នកដំណើរម្នាក់មិនមានអច្ចនាធ្វើឲ្យកន្ត្រក់បន្លែដួលធ្លាក់ដី  រីកឯរបស់របរខ្ចាត់ខ្ចាយពាសពេញដី ភ័យស្លន់ស្លោយ៉ាងខ្លាំង។ រីកឯឪពុកម្តាយបានឃើញរួចដើរចេញទៅជួយរើសពីក្រោយ រួចហើយរើសរបស់របរទៅដាក់ក្នុងកន្រ្តក់កង់វិញ។ ដោយទិទ្ធភាពបែបនឹង ទើបធ្វើឲ្យកូនៗជួយយ៉ាងសកម្មដល់ឪពុកម្តាយដោយមិននិយាយអ្វីមួយម៉ាត់ឡើយដោយការអត់ធ្មត់។

យើងអាចយល់ឃើញពីទង្វើខ្លិបទាំងប្រាំមុននេះ  កុមារទាំងឡាយអាចបង្កើតអាកប្បកិរិយាថ្មីៗដោយការសង្កេតមើល និងធ្វើតម្រាប់តាម ដែលធ្វើដំណើរដូចដោយបែបចែកគឺ "ដោយការកត់សម្គាល់ → ការរក្សាភាព → បង្កើតជា → នឹងចង់ធ្វើ"  ។ នៅក្នុងខ្លិបវិដេអូមានទង្វើទាំងប្រាំនឹងយល់ឃើញ  នៅពេលឪពុកម្តាយមានចិត្តល្អជួយរើសដាក់លើកន្ត្រក់កង់បន្លែដែលក្រឡាប់ធ្លាក់លើដី  បានធ្វើឲ្យកុមារមានការចាប់អារម្មណ៍ដែលបានដើរតាមជាមួយអ្នក។ បន្ទាប់ពីកូនៗបានចងចាំទុករូបភាពដ៏សែនកក់ក្តៅមួយនេះ  នឹងរៀបចំចាប់យកដោយរូបភាពបែបនេះទៅក្នុងការយល់ដឹងចំណេះវិជ្ជាផ្ទាល់ខ្លួនគាត់  បង្កើតឡើងដោយការលើកទឹកចិត្តដ៏សែនកក់ក្តៅដើម្បីជួយអ្នកដល់អ្នកដ៏ទៃទៀត  ប្រសិនបើថ្ងៃក្រោយជួបនិងស្ថានភាពបែបនេះទៀតកើតឡើង មិនយូរប៉ុន្មានទេនឹងមានសកម្មភាពកក់ក្តៅនឹងជួយដល់អ្នកដ៏ទៃ។ ផ្ទុយទៅវិញ ប្រសិនជាឪពុកម្តាយមានអាកប្បកិរិយាមិនសមគួរ រីកឯកូនៗរបស់អ្នកក៏នឹងបង្កើតធ្វើតម្រាបតាមអាកប្បកិរិយាមិនសមគួរផងដែរ។

សូមគោរពដល់មាតាបីតាដ៏ជាទីស្រឡាញ់និងជាសេ្នហា  សូមអ្នកកុំមើលរំលងនៃពាក្យសម្ដី និងអាកប្បកិរិយាខ្លួនឯង។កូនកុមារគឺមានការកក់សង្កេតខ្លាំងណាស់ ឬក៏ជាអ្នកតម្រាបតាមដ៏អស្ចារ្យមួយរូបផងដែរ។ទោះបីជាគ្មានការបង្រៀនពិតពីឪពុកម្ដាយក៏ដោយ កុមារក៏ចេះធ្វើតាមដោយការសង្កេតផងដែរ រៀនតាមដោអាកប្បកិរិយា និងអត្តចរឹកល្អ និងអាក្រក់ ត្រូវបានរៀនតាមដោយគ្មានការសង្ស័យ។

ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់កុមារ គឺបានដោយជះឥទ្ធិពលយ៉ាងខ្លាំងនៃពាក្យសម្ដី និងទង្វើរបស់ឪពុកម្តាយពួកគេផ្ទាល់ អាកប្បកិរិយាធម្មតារបស់ឪពុកម្តាយជារៀងរាល់ថ្ងៃ  នៃការងារ   និងដោះស្រាយការតានតឹង និងផ្លូវអារម្មណ៍ជាសៀវភៅសិក្សាសម្រាប់កុមារដើម្បីរៀនសូត្រតាម មាតាបិតាគួរចងចាំពាក្យសម្ដី និងទង្វើរបស់ខ្លួន ដើម្បីធ្វើជាគំរូល្អដល់កូនៗ 

ប្រដៅកូនរបស់អ្នកតាមគំរូល្អនៃទង្វើរខ្លួនយើងផ្ទាល់។ ដូចដែល ហ្វូលីកប៉ីអឺរបានមានប្រសាន៍ថា: «គ្មានវិធីអប់រំអ្វីផ្សេងទៀតទេ គឺមានតែប្រើសេចក្ដីស្រឡាញ់ និងគំរូល្អតែប៉ុណ្ណោះ»។