សកម្មភាពពហុវប្បធម៌ទីក្រុងតៃប៉ិ~ពិធីគម្រប់ខួបឆ្នាំ 2024 Bubur Chacha នឹងប្រារព្ធឡើងនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2024 (ថ្ងៃអាទិត្យ) ពីម៉ោង 13:00 ដល់ 18:00 នៅ ប្រារព្ធឡើងនៅសាលនៃសួនពិព័រណ៍ផ្កាយានសាន សូមអញ្ជើញអ្នកទាំងអស់គ្នមកទទួលយកបទពិសោធន៍រីករាយនៃពិធីបុណ្យដោយសប្បាយរីករាយ!
បង្អែចាប់លាង (Bubur Chacha)មានចម្រុះពណ៌ និងផ្តល់អត្ថន័យដល់សម្បូរបែប គឺជាបង្អែមអាហារដ៏ពេញនិយមបំផុតក្នុងប្រទេសអាស៊ីអាគ្នេយ៍ នៅក្នុងមួយចានដែលពោរពេញទៅដោយរសជាតិផ្អែមនៃបង្អែមផ្លែឈើគ្រប់មុខពិតប្រាកដ និងរស់ជាតិផ្សេងៗ គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃចក្ខុវិស័យ និងរសជាតិ ដូចទីក្រុងតៃប៉ិដែលយើងរស់នៅ ដែលពោរពេញទៅដោយពហុវប្បធម៌ តាមរយៈបង្អែមចាប់លាងមួយចាននេះBubur Chacha នៃអត្ថន័យចម្រុះ សូមអញ្ជើញមកចូលរួមអបអរសាទរទីក្រុងតៃប៉ិដ៏រុងរឿងក្នុងខែតុលា យើងខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យទទួលយកបទពិសោធន៍នៃពិធីបុណ្យនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងទទួលបានបទពិសោធន៍នៃវប្បធម៌ពិធីបុណ្យចម្រុះពណ៌បំផុត!
សកម្មភាពសំខាន់ៗប្រចាំថ្ងៃ៖
◈ការសម្តែងសិល្បៈ និងវប្បធម៌
ការសម្តែងច្រៀង និងរាំដោយអ្នកចំណូលស្រុកថ្មី និងក្មេងជំនាន់ទីពីរ។
◈ Bubur Chacha DIY
DIY បង្អែមចាប់លាងមួយចានសម្រាប់ផ្ទាល់ខ្លួនរបស់អ្នក
◈បទពិសោធន៍បង្អែមរស់ជាតិឆ្ងាញ់ពិសារ
បង្អែមវៀតណាម នំស្រទាប់ប្រាំបួនថ្នាក់របស់ឥណ្ឌូនេស៊ី តែទឹកដោះគោថៃពីប្រទេសថៃ នំចក្ក័ចន័ម៉ាឡេស៊ី នំដំឡូងមីរស់ជាតិឈៅសហ្វីលីពីន
◈បទពិសោធន៍ពិធីបុណ្យ
ដួនវៀតណាម មួកធ្វើពីឫស្សីនិងគូសគំនូរ ការប្រកួតល្បែងប្រជាប្រិយយ៉ាងសប្បាយក្នុងពិធីបុណ្យឥណ្ឌូនេស៊ី បណ្តោងកូនសោរូបដំរីថៃ ដោយDIY ការសម្តែងជិះកង់ម៉ាឡេស៊ី ការបង្កើតផ្ទះដើមឈើហ្វីលីពីន
◈ពិព័រណ៍វប្បធម៌នីយ៉ុងយ៉ា
រៀបចំដោយលោកគ្រូឈិនសិនយាន ពីប្រភពដើម ការអភិវឌ្ឍន៍ ឥទ្ធិពល មរតក និងទិដ្ឋភាពផ្សេងទៀតនៃវប្បធម៌ ត្រូវបានបង្ហាញយ៉ាងអស្ចារ្យនៅក្នុងរូបភាព អត្ថបទ និងទម្រង់រូបវន្ត ដែលនាំឱ្យសាធារណៈជនបានឃើញនូវភាពអស្ចារ្យ និងភាពទន់ភ្លន់នៃវប្បធម៌ ។
ព័ត៌មានអំពីការដឹកជញ្ជូន៖
ស្ថានីយ៍រថភ្លើង : ជិះតាមខ្សែតាន់ស៊ួយ ទៅកាន់ស្ថានីយ៍រថភ្លើងយានសាន ចេញចក្រលេខ 1 ហើយទៅត្រង់ប្រហែល 100 ម៉ែត្រ។
ឡានក្រុង៖ 936, 936A, 937, 937 ហ្វូក, 937A, 1356, 1356A, 1877, 1878, 1879, 2022, 9006, 9023 ទៅ [ រថភ្លើងស្ថានីយ៍យានសាន (ចំណតយានសានផ្លាស់ប្តូររថភ្លើងនិងឡាន])លេខ 21 . 208. 218ត្រង់. 246.542. ក្រហម 33 ទៅ [សួនពិព័រណ៍ផ្កា] (ឈប់នៅផ្លូវម៉ីងជូរ)