ពិធីបុណ្យបណ្តែតប្រទីបទីក្រុងតៃប៉ិ ឆ្នាំ 2023 ចាប់ផ្តើមនៅថ្ងៃទី 11/19 (10-5)
តៃប៉ិជាទីក្រុងដែលពោរពេញទៅដោយពហុវប្បធម៌ ពិធីបុណ្យបណ្តែតប្រទីបទីក្រុងតៃប៉ិ ឆ្នាំ 2023 ចាប់ផ្តើមនៅថ្ងៃទី 11/19(ថ្ងៃអាទិត្យ) លេចឡើងនៅម៉ោង 15:00 ដល់ 18:00 នៅសួនច្បារមាត់ទន្លេឈិនម៉ី ស្ពានឥន្ទធនូ នៅជិតចក្រចេញចូលកំពុងផែ សូមអញ្ជើញប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំណូលស្រុកថ្មីមកពីជុំវិញពិភពលោក មកបណ្តែតប្រទីបលេងជួយមួយគ្នា ដើម្បីបួងសួងលាភសំណាង និងទទួលបានអារម្មណ៍វិជ្ជមានល្អៗ ហើយអធិស្ឋានសុំសំណាងល្អ និងថាមពលវិជ្ជមាន ចំណុចសំខាន់ៗនៃសកម្មភាពនៃថ្ងៃផ្តើមកម្មពិធី៖ ◈ ការបង្ហាញសិល្បៈ និងវប្បធម៌នៅមាត់ទន្លេ ម៉ោង 15:00 ~ 18:00 ការសម្តែងច្រៀងមិនឈប់ដោយអ្នកចំណូលស្រុកថ្មី ◈ល្បែងលេងកម្សាន្តធ្វើដំណើរជុំវិញពិភពលោក បំពេញការប្រមូលកម្រិតត្រាដើម្បីប្តូរយកអំណោយជាបត្ចុអនុស្សាវីយ៍។ ◈បទពិសោធន៍វប្បធម៌អន្តរជាតិ បទពិសោធន៍វប្បធម៌នៅប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ◈ការបង្រៀន DIY ធ្វើចង្កៀវគោម និងចាប់ផ្តើតពីធពីបណ្តែប្រទីប ម៉ោង 15:00 ~ 17:00 ចង្កៀងគោមបណ្តែតលើទឹក DIY ម៉ោង 17:00-18:00 បណ្តែតនៅចក្រចេញចូលកំពង់ផែ ព័ត៌មានអំពីការធ្វើដំណើរតាម៖ ◎រថភ្លើងអូតូរ៉ៃ៖ ប្រើផ្លូវចេញលេខ 5 នៃស្ថានីយ៍រថភ្លើងស៊ុងសា. កាត់តាមច្រកផ្លូវក្បែរវិហ៊ាចិនស៊ុងសាន បត់ឆ្វេងតាមផ្លូវ ស៊ុងហឺរដើរប្រហែល 100 ម៉ែត្រដល់ច្រកទ្វារទឹកលេខ 4 ហើយចូល។ ◎រថយន្តក្រុងក្រុងតៃប៉ិ៖ ជិះឡានលេខ 205, 286, 306, 311, ឬ 605 ទៅកាន់ស្ថានីយ៍រចភើងស៊ុងសា ឆ្ពោះទៅផ្សាររាត្រីឡោវហឺរ កាត់តាមច្រកផ្លូវក្បែរវិហ៊ាចិនស៊ុងសានឆឺយ៉ុកុង បត់ឆ្វេងផ្លូវឋ៊ុងហឺរ ដើរប្រហែល 100 ម៉ែត្រ ដល់ទ្វារផ្ទះលេខ 4 ហើយដើរចូលទៅ។
2023-10-20