ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ពិធីបុណ្យបណ្តែតប្រទីបលើកដំបូងនៅក្រុងតៃប៉ិឆ្នាំ 2023-ធ្វើពីធីបណ្តែបប្រទីបដើម្បីបួងសួងសុំស្េក្តីសុខសំណាងក្នុងឆ្នាំខាងមុខ (10-4)

ពិធីបុណ្យបណ្តែតប្រទីបលើកដំបូងនៅក្រុងតៃប៉ិឆ្នាំ 2023  នៅម៉ោង3រសៀលថ្ងៃទី19 ខែវិច្ឆិកា (ថ្ងៃអាទិត្យ) នឹងឡើងឆាកនៅសួនច្បារទន្លេហឺពីងឈិនម៉ីនៅខាងឆ្វេងដៃ និងស្ពានឥន្ទធនូ សូមអញ្ជើញលោកអ្នកមកប្រលេងបណ្តែរប្រទីនឬអុចចង្កៀងគោមបណ្តែរលើទឹកជាមួយគ្នា ហើយនិងបួងសួងប្រាថ្នា!

ទីក្រុងតៃប៉ិបានរៀបចំពិធីបុណ្យបណ្តែតប្រទីបដោយភ្ជាប់ជាមួយពិធីបុណ្យអាស៊ីអាគ្នេយ៍សំខាន់ៗចាប់តាំងពីឆ្នាំ 2017 ។ពិធីបុណ្យបណ្តែតប្រទីបតៃប៉ិដែលនឹងឈានចូលដល់ឆ្នាំទី 7 ហើយនៅឆ្នាំនេះ គឺជាអ្វីដែលប្រជាជនចំណូលស្រុកថ្មី ពលករចំណាកស្រុក និស្សិតអន្តរជាតិ ពលករឆ្លងដែន និងប្រជាពលរដ្ឋជាច្រើនទន្ទឹងរង់ចាំព្រឹត្តិការណ៍ដែលកម្មករ កម្មការិនី និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍ទន្ទឹងរង់ចាំ។ តាមរយៈពិធីបុណ្យបណ្តែតប្រទីប យើងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក បទពិសោធន៍វប្បធម៌បរទេស និងសូមឱ្យបំណងប្រាថ្នារបស់យើងសម្រាប់ឆ្នាំខាងមុខបានរសាត់ទៅអនាគតថ្មីជាមួយនឹងពិធីបុណ្យបណ្តែតប្រទីប~

ពេលវេលាព្រឹត្តិការណ៍៖ 2023.11/19 (ថ្ងៃអាទិត្យ) 15:00-18:00

ទីតាំងព្រឹត្តិការណ៍៖ នៅសួនច្បារទន្លេហឺពីងឈិនម៉ីនៅខាងឆ្វេងដៃ និងស្ពានឥន្ទធនូនៅជិតចក្រចេញចូលកំពង់ផែ


ព័ត៌មានអំពីការដឹកជញ្ជូន៖

◎រថភ្លើងអូតូរ៉ៃ៖ ចក្រចេញលេខ 5 នៃស្ថានីយ៍រថភ្លើងអូតូរ៉ៃស៊ុងសាន  ដើរឆ្លងកាត់ផ្លូវក្បែរវិហ៊ានចិនឆឺយ៉ុកកុង បត់ឆ្វេងផ្លូវស៊ុងហឺរ ដើរប្រហែល 100 ម៉ែត្រ ដល់ផ្លូវតាសឹក លេខ 4 ហើយដើរចូលទៅ។

◎ឡានក្រុងទីក្រុងតៃប៉ិ៖ ជិះលេខ 205, 286, 306, 311, ឬ លេខ 605 ទៅកាន់ស្ថានីយ៍រថភ្លើងស៊ុងសាន  ឆ្ពោះទៅផ្សាររាត្រីឡោវហឺ កាត់តាមច្រកផ្លូវក្បែរវិហ៊ានចិនឆឺយ៉ុកកុង បត់ឆ្វេងផ្លូវផ្សាររាត្រីឡោវហឺរ ដើរប្រហែល 100 ម៉ែត្រ ដល់ទ្វារផ្ទះក្រោយលេខ 4 ហើយចូលមក។



កាលបរិច្ឆេទចាក់ផ្សាយ

2023-10-18