ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

សេចក្តីស្នេហាគ្មានថ្ងៃទីបញ្ចប់ ខ្ញុំនឹករលឹកដល់ព្រះបិតា ឡៃ ហ្កាលីនជានិច្ច (6-11)

សាសនាគ្រឹស្តព្រះបិតា ឡៃ ហ្កាលីន នៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2022 លោកបានទទួលមរណៈភាពនៅក្នុងសួនលីងហ្វូរនៃសិក្ខាសាលាសាកលវិទ្យាល័យហ្វូរិន សូមរីករាយពិធីប្រារព្ធខួប 105 ឆ្នាំ។
ព្រះបិតា ឡៃ ហ្កាលីន កើតនៅប្រទេសអេស្បាញក្នុងឆ្នាំ 1917 គាត់បានមកតៃវ៉ាន់នៅឆ្នាំ 1969 ។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្ត្រ និងបណ្ឌិតផ្នែកទ្រឹស្ដី។គាត់បានបង្រៀននៅសាលាវេជ្ជសាស្ត្រនៃសកលវិទ្យាល័យជាតិតៃវ៉ាន់អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដោយបានលះបង់ខ្លួនឯង ដើម្បីជួយដល់អ្នកជំងឺ និងនាំមកនូវភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់ៗគ្នា។ គាត់ជាអ្នកបណ្ឌិតវាយតម្លៃលើការថតស្វីរូប និងជាអ្នកជំនាញផ្នែកវិទ្យុសកម្មក្នុងយុគសម័យដែលការថែទាំវេជ្ជសាស្រ្តរបស់តៃវ៉ាន់មានការខ្វះខាតខ្លាំង  គាត់បានលះបង់ខ្លួនឯងចំពោះអ្វីដែលគាត់បានរៀនមក  មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺរាប់មិនអស់ នៅពេលនោះ មិនតែប៉ុណ្ណោះទេ គាត់ថែមទាំងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ប្រព័ន្ធវេជ្ជសាស្ត្រក្នុងប្រទេសតៃវ៉ាន់ផងដែរ។ 
ទោះបីជាបិតាឡៃបានវិលមកជួបព្រះលើមេឃវិញក៏ដោយ ក៏វិញ្ញាណរបស់លោកនៅតែបន្ត  ចែករំលែគសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ ហើយនិងសេចក្តីសប្បុរសរបស់ទ្រង់នៅតែបញ្ចាំពន្លឺជារៀងរហូតនៅក្នុងការចងចាំរបស់យើងខ្ញុំ។

កាលបរិច្ឆេទចាក់ផ្សាយ

2022-06-27