ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ពិធីគម្រប់ខួបឆ្នាំ 2024 Bubur Chacha 10/13 ការបង្ហាញខ្លួនដ៏ផ្អែមល្ហែមមួយនៅលើឆាក (9-4)

សកម្មភាពពហុវប្បធម៌ទីក្រុងតៃប៉ិ~ពិធីគម្រប់ខួបឆ្នាំ 2024 Bubur Chacha នឹងប្រារព្ធឡើងនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2024 (ថ្ងៃអាទិត្យ) ពីម៉ោង 13:00 ដល់ 18:00 នៅ ប្រារព្ធឡើងនៅសាលនៃសួនពិព័រណ៍ផ្កាយានសាន សូមអញ្ជើញអ្នកទាំងអស់គ្នមកទទួលយកបទពិសោធន៍រីករាយនៃពិធីបុណ្យដោយសប្បាយរីករាយ!


បង្អែចាប់លាង (Bubur Chacha)មានចម្រុះពណ៌ និងផ្តល់អត្ថន័យដល់សម្បូរបែប  គឺជាបង្អែមអាហារដ៏ពេញនិយមបំផុតក្នុងប្រទេសអាស៊ីអាគ្នេយ៍ នៅក្នុងមួយចានដែលពោរពេញទៅដោយរសជាតិផ្អែមនៃបង្អែមផ្លែឈើគ្រប់មុខពិតប្រាកដ និងរស់ជាតិផ្សេងៗ គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃចក្ខុវិស័យ និងរសជាតិ ដូចទីក្រុងតៃប៉ិដែលយើងរស់នៅ ដែលពោរពេញទៅដោយពហុវប្បធម៌ តាមរយៈបង្អែមចាប់លាងមួយចាននេះBubur Chacha  នៃអត្ថន័យចម្រុះ សូមអញ្ជើញមកចូលរួមអបអរសាទរទីក្រុងតៃប៉ិដ៏រុងរឿងក្នុងខែតុលា យើងខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យទទួលយកបទពិសោធន៍នៃពិធីបុណ្យនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងទទួលបានបទពិសោធន៍នៃវប្បធម៌ពិធីបុណ្យចម្រុះពណ៌បំផុត!


សកម្មភាពសំខាន់ៗប្រចាំថ្ងៃ៖

◈ការសម្តែងសិល្បៈ និងវប្បធម៌

ការសម្តែងច្រៀង និងរាំដោយអ្នកចំណូលស្រុកថ្មី និងក្មេងជំនាន់ទីពីរ។

◈ Bubur Chacha DIY

DIY បង្អែមចាប់លាងមួយចានសម្រាប់ផ្ទាល់ខ្លួនរបស់អ្នក

◈បទពិសោធន៍បង្អែមរស់ជាតិឆ្ងាញ់ពិសារ

 បង្អែមវៀតណាម នំស្រទាប់ប្រាំបួនថ្នាក់របស់ឥណ្ឌូនេស៊ី  តែទឹកដោះគោថៃពីប្រទេសថៃ  នំចក្ក័ចន័ម៉ាឡេស៊ី  នំដំឡូងមីរស់ជាតិឈៅសហ្វីលីពីន

◈បទពិសោធន៍ពិធីបុណ្យ

ដួនវៀតណាម  មួកធ្វើពីឫស្សីនិងគូសគំនូរ  ការប្រកួតល្បែងប្រជាប្រិយយ៉ាងសប្បាយក្នុងពិធីបុណ្យឥណ្ឌូនេស៊ី បណ្តោងកូនសោរូបដំរីថៃ ដោយDIY ការសម្តែងជិះកង់ម៉ាឡេស៊ី  ការបង្កើតផ្ទះដើមឈើហ្វីលីពីន

◈ពិព័រណ៍វប្បធម៌នីយ៉ុងយ៉ា

រៀបចំដោយលោកគ្រូឈិនសិនយាន ពីប្រភពដើម ការអភិវឌ្ឍន៍ ឥទ្ធិពល មរតក និងទិដ្ឋភាពផ្សេងទៀតនៃវប្បធម៌ ត្រូវបានបង្ហាញយ៉ាងអស្ចារ្យនៅក្នុងរូបភាព អត្ថបទ និងទម្រង់រូបវន្ត ដែលនាំឱ្យសាធារណៈជនបានឃើញនូវភាពអស្ចារ្យ និងភាពទន់ភ្លន់នៃវប្បធម៌ ។


ព័ត៌មានអំពីការដឹកជញ្ជូន៖

ស្ថានីយ៍រថភ្លើង : ជិះតាមខ្សែតាន់ស៊ួយ ទៅកាន់ស្ថានីយ៍រថភ្លើងយានសាន ចេញចក្រលេខ 1 ហើយទៅត្រង់ប្រហែល 100 ម៉ែត្រ។

ឡានក្រុង៖ 936, 936A, 937, 937 ហ្វូក, 937A, 1356, 1356A, 1877, 1878, 1879, 2022, 9006, 9023 ទៅ [ រថភ្លើងស្ថានីយ៍យានសាន (ចំណតយានសានផ្លាស់ប្តូររថភ្លើងនិងឡាន])លេខ 21 . 208. 218ត្រង់. 246.542. ក្រហម 33 ទៅ [សួនពិព័រណ៍ផ្កា] (ឈប់នៅផ្លូវម៉ីងជូរ)



កាលបរិច្ឆេទចាក់ផ្សាយ

2024-09-27