ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ការជួលនិងចរាចរណ៍

ផ្លូវរបស់តៃវ៉ាន់ត្រូវបានថែទាំបានយ៉ាងល្អ និងពង្រីកផ្លូវគ្រប់ទីកន្លែង ផ្លូវជាតិលេខ 1 និង លេខ 3 ដែលរត់កាត់ខាងជើង និងខាងត្បូង និងផ្លូវខេត្តបង្កើតជាបណ្តាញផ្លូវពេញលេញ។ អ្នកអាចធ្វើដំណើរពីទីក្រុងទៅជនបទតាមតម្រូវការរបស់អ្នកបាន  សម្រាប់អ្នកដំណើរ អ្នកដែលចូលចិត្តធ្វើដំណើរដោយឯករាជ្យ ការជួលរថយន្តគឺជាគំនិតល្អមួយនៃការជ្រើសរើសដ៏ល្អមួយជំនួនអ្នកបាន។


សេវាកម្មក្នុងការជួលរថយន្ត

ការជួលរថយន្តនៅតៃវ៉ាន់មានភាពងាយស្រួលណាស់។ មានការិយាល័យក្រុមហ៊ុនជួលរថយន្តនៅអាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង និងទីក្រុងធំៗ ផ្តល់ការជួលរថយន្តជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរជុំវិញកោះតៃវ៉ាន់បានយ៉ាងងាយស្រួល។  ក្រុមហ៊ុនភាគច្រើនមានជម្រើសជួលរថយន្តជាអាទិភាព ហើយក្រុមហ៊ុនខ្លះក៏ផ្តល់សេវាកម្មជួលរថយន្តនៅកន្លែងមួយ ហើយប្រគល់វាវិញនៅកន្លែងផ្សេងទៀត (ប៉ុន្តែក្រុមហ៊ុនខ្លះទាមទារថ្លៃសេវាបន្ថែម)។  លើសពីនេះទៀត

ថាតើថ្លៃជួលរួមបញ្ចូលទាំងការធានារ៉ាប់រងដែរឬអត់មានការកាត់ប្រាក់ជាដើម។បញ្ហាទាំងអស់ខាងលើចាំបាច់ត្រូវបញ្ជាក់មុននឹងយកឡាន។


ភ្ញៀវដែលមិនស្គាល់ស្ថានភាពផ្លូវរបស់តៃវ៉ាន់អាចនឹងពិចារណាជួលរថយន្តជាមួយសេវាបើកបរ។  លើសពីនេះ សណ្ឋាគារទេសចរណ៍អន្តរជាតិជាច្រើនក៏ផ្តល់សេវាកម្មជួលរថយន្តផងដែរ។សម្រាប់អ្នកដំណើរដែលគ្រាន់តែទៅយក និងចុះពីព្រលានយន្តហោះ ឬប្រើប្រាស់សណ្ឋាគាររយៈពេលពីរបីម៉ោង សេវាជួលរថយន្តរបស់សណ្ឋាគារកាន់តែងាយស្រួល និងសន្សំសំចៃចំនិញពេលវេលា។


ការប្រុងប្រយ័ត្នក្នុងការបើកបរ

ក្នុងមូលដ្ឋាន យានជំនិះត្រូវបើកបរនៅខាងស្តាំផ្លូវ ហើយអ្នកបើកបរ និងអ្នកដំណើរខាងមុខត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។  ប្រសិនបើអ្នកមានគម្រោងជួលរថយន្តដើម្បីធ្វើដំណើរនៅតៃវ៉ាន់ សូមស្វែងយល់ពីច្បាប់បើកបរនៃប្រទេសរបស់អ្នកជាមុន។ បន្ទាប់ពីបន្ត ឬទទួលបានប័ណ្ណបើកបរដែលមានសុពលភាព និងស្របច្បាប់ អ្នកអាចចាប់ផ្តើមដំណើរកម្សាន្តរបស់អ្នកដើម្បីទទួលយកភាពស្រស់ស្អាតនៅលើកោះតៃវ៉ាន់!


សម្រាប់ជនបរទេសដែលចង់ទទួលបាន ឬបន្តប័ណ្ណបើកបរពីប្រទេសរបស់ខ្លួន សូមចូលទៅកាន់គេហទំព័ររបស់ការិយាល័យត្រួតពិនិត្យទីក្រុងតៃប៉ិ ដើម្បីពិនិត្យ!

ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 02-2763-0155