ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

នៅក្នុង 9/18 ពិធីបុណ្យពាក់របាំងមុខប្រទេសហ្វីលីពីន នឹងមានប្រជជនចំណូលស្រុកថ្មីជាច្រើន និង ពលករចំណាកស្រុក ហើយនិងសហគមន៍មូលដ្ឋានមកពីជុំវិញពិភពលោក រួមជាមួយនឹងពលរដ្ឋ និងមិត្តភ័ក្តិ ពាក់របាំងមុខដោយទឹកមុខញញឹម ស្លៀកសំលៀកបំពាក់ដ៏ប៉ិនប្រសប់ និងទទួលបានបទពិសោធន៍ជាមួយហ្វីលីពីនដែលមានភាពស្វាហាប់យ៉ាងខ្លាំងខ្លានៃពិធីបុណ្យពាក់របាំងមុខប្រទេសហ្វីលីពីន!!! (9-3)

1. សកម្មភាពនៅផ្សារ ឈិងគ័
ចាប់ពីថ្ងៃទី 9/12 (ថ្ងៃច័ន្ទ) ដល់ 9/18 (ថ្ងៃអាទិត្យ) ឱ្យតែអ្នកថតរូបនៅក្នុង ផ្សារ ឈិងគ័ ជាមួយតូបហាងណាមួយដែលនៅក្នងផ្សារហ្នឹង ថតរួចហើយបង្ហោះទៅក្នុងប្រព័ន្ធ Facebook ឬ IG អ្នកអាចទៅកាន់ "ការិយាល័យសេវាកម្មព្រឹត្តិការណ៍ ពិធីបុណ្យពាក់របាំងមុខប្រទេសហ្វីលីពីន" នៅក្នុង ទីផ្សាឈិងគ័ង ដើម្បីទទួលបានក្រដាសប្រាក់ 100 លុយចិនតៃវ៉ាន់ ចំនួនមានកំណត់ សូមប្រញាប់ឡើងបងប្អូន!!!
 
2.9/18 (ថ្ងៃអាទិត្យ) ពិធីបុណ្យពាក់របាំងមុខប្រទេសហ្វីលីពីន នៅតាមដងផ្លូវ
◆ការជួបជុំក្រុមដើរតាមដងផ្លូវ---13:00~14:30  ក្រុមដើរតាមដងផ្លូវនឹងចុះឈ្មោះ នៅវិហារកាតូលិកអគារសានាព្រះយេស៊ូរ (លេខ 51 ខ័ណ្ឌទី 3 ផ្លូវ ចុងសានប៉ិកលូក) 
◆ការចូលរួមរបស់ប្រជាពលរដ្ឋ---14:00~15:00 ប្រជាពលរដ្ឋ និងមិត្តភ័ក្តិ អាចចូលទៅទីលានដែលនៅក្បែរ EEC Global TK និង RJ Supermart ដើម្បីប្រមូលរបាំងមុខ ហើយនៅម៉ោង 15:00 ត្រូវពាក់របាំងមុខ ហើយដើរហែលតាមដងផ្លូវទាំងអស់គ្នាណា៎!
◆ដង្ហែតាមដងផ្លូវ --- 15:00 ក្បួនដង្ហែទាំងអាស់ត្រូវចាប់ផ្តើមពីវិហារកាតូលិអគារសានាព្រះយេស៊ូរ តាមបណ្តោយផ្លូវលេខ 3 នៃផ្លូវ ចុងសានប៉ិកលូក និងផ្សារទំនើបជីងវ័នៗសាំងឈឺង បត់ឆ្វេងទៅផ្លូវ ណុងអាន បត់ស្តាំទៅផ្លូវ លីងសិន បត់ស្តាំទៅ ផ្លូវលេខ 13 នៃផ្លូវ ស័ងឈឺង ដើរចូលទៅសួនគ័ងឈិង ។
◆វគ្គដង្ហែចុងបញ្ចប់នៃកាហែលនៅលើដងផ្លូវ --- 16:00 ~ 17:00 សួនច្បារគ័ងឈិង
 
3. 9/18 (ថ្ងៃអាទិត្យ) ការប្រលងដើរបង្ហាញម៉ូត
នៅម៉ោង 16:00 ក្រុមដែលដើរតាមផ្លូវបានចូលទៅក្នុងកន្លែងដើរបង្ហាញផ្លូវនៃផ្លូវស័ងឈិន តាមលំដាប់លំដោយ ហើយបានដើរកាត់កម្រាលព្រំក្រហមសម្តៅទៅកាន់លើឆាក ដើម្បីដាក់ជាក្រុម pose ឬ រៀបជាក្រុម។ អ្នករៀបចំបានជ្រើសរើស 5 រង្វាន់--ពានរង្វាន់ពាក់របាំងមុខ ពានរង្វាន់ច្នៃប្រឌិម៉ូតដែលល្អបំផុត  ពានរង្វាន់ម៉ូតតៃវ៉ាន់ ពានរង្វាន់ប្រជាប្រិយល្អបំផុត ពានរង្វាន់ក្រុមល្អបំផុត!

កាលបរិច្ឆេទចាក់ផ្សាយ

2022-09-06