ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

រដ្ឋធានី : ហ្សាការតា

ភាសា : ភាសាឥណ្ឌូនេស៊ីយ៉ា

ផ្កាតំណាងរដ្ឋ : ផ្កាម៉ៅមូលី

សាសនា :សាសនាហុយ លើស៨៥ភាគរយ

លុយប្រទេសឥណ្ឌូនេស៊ីយ៉ា :ដុងឥណ្ឌូនេស៊ីយ៉ា(Rupiah)

ភូមិសាស្ត្រ

ប្រទេសឥណ្ឌូនេស៊ីយ៉ាជាប្រទេសប្រជុំកោះធំជាងគេនៅលើពិភពលោកនៅទូទាំងប្រទេសមានកោះចំនួន១៧៥០៨ក្នុងនោះកោះចំនួន៦០០០មានមនុស្សរស់នៅទំហំផ្ទៃដីគោកមាន១៩២ម៉ឺនគីឡូម៉ែត្រការេ ឈរនៅលេខទី១៣នៅលើ ពិភពលោក ទំហំផ្ទៃសមុទ្រមាន៨០០ម៉ឺនគីឡូម៉ែត្រការេ។ប្រជុំកោះប្រទេស ឥណ្ឌូនេស៊ីយ៉ាឋិតនៅខ្សែស្របខាងជើង៦អង្សារនិងខ្សែស្របខាងត្បូង១១អង្សារខ្សែបណ្តោយទិសខាងកើតពី៩៤អង្សារដល់១៤១អង្សារហើយឆ្លងកាត់អេក្វាទ័រប្រវែងពីទិសខាងកើតទៅដល់ទិសខាងលិចមាន៥១២០គីឡូម៉ែត្រនិងប្រវែងពីទិសខាងត្បូងទៅទិសខាងជើងមាន១៧៦០គីឡូម៉ែត្រ។ប្រទេសឥណ្ឌូនេស៊ីយ៉ាឋិតនៅចន្លោះរវាងដីគោកអាស៊ីនិងប្រទេសអូស្ត្រីលីនិងមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា មានតួនាទីជាយុទ្ធសាស្ត្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាមានធនធាតិធម្មជាតិបរិបូរណ៍ ត្រូវយកចិត្តទុកដាក់ពីប្រទេសសំខាន់នៅលើពិភពលោក។

សេចក្តីសង្ខេបអំពីប្រវត្តិសាស្ត្រ

នៅសតវត្សទី២ ក៏មានអាជីវករចិនធ្វើពាណិកជ្ជកម្មជាមួយជនជាតិជ្វាហើយនៅសតវត្សទី៧ នៅតំបន់ជ្វាបានកសាងព្រះរាជាណាចក្រព្រះពុទ្ធសាសនាដែលមានអរិយធម៌ខ្ពស់។នៅសតវត្សទី១៣ជនជាតិអារ៉ាបបានបង្កើតព្រះរាជាណាចក្រសាសនាអ៊ីស្លាមនៅតំបន់ជ្វានិងតំបន់ ។នៅសតវត្សទី១៧ជនជាតិហូឡង់គ្រប់គ្រងអាណានិគមប្រទេសឥណ្ឌាអស់រយៈពេលជាង៣៤០ឆ្នាំ។នៅក្នុងអំឡុងពេលសង្គ្រាមលើកទី២នៅលើពិភពលោកត្រូវធ្លាប់ប្រទេសជ៉បុនកាន់កាប់ ក្រោយពីសង្គ្រាមនៅថ្ងៃទី១៧ខែសីហាឆ្នាំ១៩៤៥ប្រកាសឯករាជ្យដោយសារតែមានឧបសគ្គខាងចរាចរណ៍ក្នុងចំណោមកោះទាំងអស់ មានបះទង្គិចរវាងគណបក្សនិយោបាយ ប្រទេសហូឡុងចងត្រឡប់អាណានិគមនៅប្រទេសឥណ្ឌូនេស៊ីយ៉ាមិនទទួលស្គាល់ការឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ីយ៉ាបណ្តាលអោយប្រទេសហុឡង់និងប្រទេសឥណ្ឌូនេស៊ីយ៉ាប្រយុទ្ធគ្នា ក្រោមការសម្រុះសម្រួលរបស់អង្គការសហប្រជាជាតិ ប្រទេសហុឡងទទួលស្គាល់នូវការឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ីយ៉ានាថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៤៩ហើយនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ១៩៥០ អង្គការសហប្រជាជាតិបានអនុញ្ញាតិអោយប្រទេសឥណ្ឌូនេសីយ៉ាចូលរួមសមាជិកអង្គការសហប្រជាជាតិ។

ថ្ងៃបុណ្យសំខាន់ៗ

  • ថ្ងៃបុណ្យរំលឹកឯករាជ្យ(Hari Proklamasi Kemerdekaan)

ថ្ងៃទី១៧ខែសីហាជាថ្ងៃបុណ្យឈប់សំរាកជាតិដែលប្រទេសឥណ្ឌូនេស៊ីយ៉ាគេចផុតពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសហូឡង់ នៅថ្ងៃដដែលនឹងធ្វើសកម្មភាពគោរពទង់ជាតិ រួចហើយធ្វើសកម្មភាពដង្ហែកក្បួន។

  • ថ្ងៃសីលតមអាហារ(Ramadan,Bulan Puasa)

តាមធម្មតា ថ្ងៃបុណ្យសំខាន់បំផុតគឺជាថ្ងៃសីលតមអាហារចំពោះជនជាតិហុយធ្វើនៅខែកញ្ញាតាមប្រតិទិនសាសនាហុយ នៅខែកញ្ញាជារៀងរាល់ថ្ងៃនៅពេលព្រះអាទិត្យរះនិងព្រះអាទិត្យចុះ អ្នកកាន់សាសនាហុយត្រូវសិលតមអាហារ។ ថ្ងៃបុណ្យ (Lebaran, Idul Fitri) ជាថ្ងៃបញ្ចប់សីលតមអាហារ ថ្ងៃបុណ្យត្រូវធ្វើឡើងអស់រយៈពេល២ថ្ងៃ ប្រជាជនទូទាំងប្រទេសអ៊ូអរណាស់។

  • ឆ្នាំថ្មីរបស់ជនជាតិកោះប៉ាលី(Nyepi)

ថ្ងៃបុណ្យ(Nyepi)ជាឆ្នាំថ្មីរបស់ជនជាតិកោះប៉ាលី តាមស្ថិតិនៅក្នុងប្រវត្តិសាស្ត្រថ្ងៃបុណ្យ(Nyepi)ជាថ្ងៃក្រោយខែថ្មីខែទី៩តាមប្រតិទិន(Saka)។ជនជាតិប៉ាលីយកការបណ្តែតអារម្មណ៍និងសារទោសខ្លួនមកអប់អរសាទរថ្ងៃនេ។ជនជាតិឥណ្ឌូនេស៊ីយ៉ាហៅថ្ងៃបុណ្យនេះថាជាថ្ងៃបុណ្យ(Nyepi)អាណិកជនចិនហៅថាថ្ងៃបុណ្យស្ងប់ស្ងាត់។នៅថ្ងៃបុណ្យ(Nyepi)ដដែល ប្រជាជនទាំងអស់ឋិតនៅផ្ទះ មិនធ្វើម្ហូបអាហារមិនចេញក្រៅ។នៅពេលយប់មិនអនុញ្ញាតិអោយអុជចង្កៀង ថ្ងៃនេះជាថ្ងៃស្ងប់ស្ងាត់។

  • រដូវប្រណាំងគោ

ប្រណាំងគោជាសកម្មភាពគួរអោយមើលកំសាន្តដែលប្រជាជននៅកោះ (Madura)ចូលចិត្តជាងគេជាប្រកួតដ៏អស្ចារ្យ។នៅពេលរដូវប្រណាំងគោ អ្នកភូមិនឹងរៀបចំប្រកួតជ្រើសរើសមួយចំនួននៅខែសីហានិងខែកញ្ញាតាមភូមនិមួយគោដែលទទួលបានជើងឯក ត្រូវជ្រើសរើសទៅប្រកួតម្តងទៀតដើម្បីជ្រើសរើសជើងឯកនៅចុងខែកញ្ញានៅក្រុងផាមេគឺសានដែលជាក្រុងធំជាងគេនៅកោះ(Madura)។

  • ថ្ងៃបុណ្យនេសាទត្រី

នៅកោះ(Lombok)ប្រទេសឥណ្ឌូនេស៊ីយ៉ាជនជាតិសាសាគីអប់អរសាទរថ្ងៃ បុណ្យនេសាទត្រីប្រពៃណីហើយមានរឿងនិទានមួយ យូរៗទៅ ក្លាយទៅជា ថ្ងៃបុណ្យនេសាទត្រី។ជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃទី២០ខែតុលា ប្រជាជនបាននាំគ្នាទៅនេសាទត្រីនៅសមុទ្រ តែងតែនាសាទត្រីមួយឈ្មោះថាត្រីព្រះរាជបុត្រី(ត្រីព្រះរាជបុត្រីជាត្រីសមុទ្រដែលមានពណ៌ច្រើនប្រភេទដូចជាពណ៌ក្រហមពណ៌លឿង ពណ៌ស ពណ៌បៃតងជាដើមមានរូបរាងក្អែប អាចញាំបានហើយក៏អាចធ្វើជីកសិកម្ម។នៅពេលទឹកជំនន់ គឺជាពេលនេសាទត្រី) អាស្រ័យទៅលើចំនួននេសាទត្រីមានទាយផលិតផលនៅឆ្នាំក្រោយ។

  • ថ្ងៃបុណ្យពិសាខបូជា(Hari Waisak)

ថ្ងៃបុណ្យពិសាខបូជាជាថ្ងៃបុណ្យសំខាន់មួយនៅមជ្ឈដ្ឋានព្រះពុទ្ធសាសនា នៅឆ្នាំ១៩៨៣ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីយ៉ាអនុម័តលើសេចក្តីសំរេចអំពីការធ្វើអោយថ្ងៃបុណ្យពិសាខបូជាទៅជាថ្ងៃបុណ្យជាតិ ដើម្បីអប់អរសាទរការកំណើតរបស់ព្រះពុទ្ធនៅពេលច័ន្ទពេញវង់នៅខែឧសភា។

  • ឆ្នាំថ្មីរបស់អាណិកជនចិន

អាណិកជនចិននៅប្រទេសឥណ្ឌូនេស៊ីយ៉ាតែងតែទទួលអយុត្តិធម៌ មានរយៈពេលជាង៣០ឆ្នាំមិនអនុញ្ញាតិអាណិកជនចិនអបអរសាទរឆ្នាំថ្មីប្រពៃណីចិន។តាំងពីឆ្នាំ២០០០រៀងមក ប្រទេសឥណ្ឌាបានលុបចោទបទបញ្ជាដែលមិនអនុញ្ញាតិអោយអាណិកជនចិនអប់អរសាទរឆ្នាំថ្មីប្រពៃណីចិននៅទីកន្លែងសាធារណនៅឆ្នាំ១៩៦៧។នៅឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាបានកំណត់ថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃបុណ្យជាផ្លូវការ។