ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ

កាលណាកើតមានអំពើហិង្សាក្នុងគ្រួសារ លោកអាចអនុវត្តប្រការដូចខាងក្រោមៈ


ស្ថានភាពជាបន្ទាន់

ប្តឹងប៉ូលិសតាមរយៈទូរស័ព្ទលេខ១១០ហើយប្រាប់ទីកន្លែងកើតហេតុនិងសភាពការណ៍អំពីរបួស។

បុគ្គលិកប៉ូលិសទទួលបានពាក្យប្តឹងហើយត្រូវចាត់បុគ្គលិកទៅទីកន្លែងកើតហេតុ ជាបន្ទាន់ដើម្បីបង្ការអំពើហិង្សាកើតឡើងម្តងទៀត ចាត់វិធានការការពារជាចាំបាច់ តាមលក្ខណៈជាក់ស្តែងដូចជាជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យ និងផ្លាស់ប្តូរទីកន្លែងជាដើម។


ស្ថានភាពជាធម្មតា

1.ទៅមន្ទីរពេទ្យត្រួតពិនិត្យទីកន្លែងរបួសនិងព្យាបាលហើយបើកប័ណ្ណត្រួតពិនិត្យសុខភាព។

2.ការពារខ្លួនស្វែងរកជំនួយពិខាងក្រៅ។

3.តេទូរស័ព្ទលេខ១១០ឬតេទូរស្ទ័លេខ១១៣អោយបុគ្គលិកបំរើដើម្បីប្តឹងប៉ូលិស អាចប្តឹងប៉ូលីសដោយផ្ទាល់ខ្លួន។

4.រក្សាទុកភស្តុតាងពាក់ព័ន្ធ ដូចជា ប័ណ្ណត្រួតពិនិត្យសុខភាព រូបថតនិងបទបញ្ជាស្នើសុំការពារសុវត្ថិភាពពីតុលាការជុំវិញផ្ទះស្នាក់នៅជាដើម។

5.ដាក់ពាក្យប្តឹងតាមច្បាប់(សុពលភាពប្តឹងៈ៦ខែ)


សេវាកម្មដែលផ្តល់ដល់អ្នកដោយអង្គការនគរបាល

1.ស្នាក់ការនគរបាល ប៉ុស្តិ៍ប៉ូលិសចាត់មនុស្សធ្វើការស៊ើបសង្កេតមើលអំពើហិង្សាក្នុងគ្រួសារ។

2.រក្សាទុកភស្តុតាង ស៊ើកសួរអ្នកសក្សី ហើយបញ្ជូនជនល្មើស។

3.វិធានាការការពារសុវត្ថិភាពមុនពេលដាក់បទបញ្ជាការពារសុវត្ថិភាព ដូចជាជូនដំណើរដោយសុវត្ថិភាពនិងថែទាំ ជួយសង្គ្រោះជាបន្ទាន់ ចាត់ចែងការងារទីកន្លែងស្នាក់នៅជាដើម។

4.ស្នើសុំការពារសុវត្ថិភាពខ្លួនជាបន្ទាន់ហើយអនុវត្ត។

5.ទូរស័ព្ទពិសេសសំរាប់ប្តឹងប៉ូលិសលេខៈ១១០

សាខាធនារ៉ាប់រងនៃក្នុងប្រទេសទាំងអស់១១៣

 សាខាទាក់ទងខាងផ្តល់យោបល់អំពីរគូរស្រករជនអន្តោប្រវេសន៍ 1990


ប្រការនិងពេលវេលាសេវាកម្មអំពីទូរស័ព្ទពិសេសសំរាប់ថែទាំអ្នកផ្គូផ្គងបរទេស

សាខាទាក់ទងខាងផ្តល់យោបល់អំពីរគូរស្រករជនអន្តោប្រវេសន៍ 1990 ពិសេសនេះមានបុគ្គលិកបំរើជាភាសាអង់គ្លេស ភាសាវៀតណាម ភាសាឥណ្ឌូនេស៊ីយ៉ាភាសាខ្មែរ ភាសាថៃជាដើមផ្តល់សេវាកម្មពិគ្រោះអំពីពត៌មានដូចជាអំពើហិង្សា ក្នុងគ្រួសារ ការរំលោភលើផ្លូវភេទ និងការពារកុមាររបស់អ្នកផ្គូផ្គងបរទេសជាដើម ពេលវេលាសេវាកម្មដោយប្រើប្រាស់៥ភាសាដូចខាងក្រោមៈ

 

ភាសាចិន អង់គ្លេស ជប៉ុន៖ 24 ម៉ោង។

ភាសាវៀតណាម ភាសាឥណ្ឌូណេស៊ី ភាសាថៃ ភាសាខ្មែរ ៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ 09:00-17:00


ប្រភពឯកសារៈក្រុមការពារសុវត្ថិភាពជូនស្ត្រីនិងកុមារមន្ទីរនគរបាល សាលាក្រុងតៃប៉េ