តើ YouBike មានមជ្ឈមណ្ឌលសេវាកម្មឬទេ? តើទីតាំងនៅឯណា? មានសេវាកម្មដល់ម៉ោងប៉ុន្មាន?
បច្ចុប្បន្នមានមជ្ឈមណ្ឌលសេវាកម្ម YouBike ចំនួន 3 កន្លែងនៅក្នុងទីក្រុងនេះ ទីតាំង និងម៉ោងសេវាត្រូវបានរៀបរាប់លម្អិតដូចខាងក្រោម៖ 1. មជ្ឈមណ្ឌលសេវាកម្មស៊ីងអ៊ីក: លេខ 421 ផ្លូវយ៉ុងជីរ សង្កាត់ស៊ីងអ៉ីក ទីក្រុងតៃប៉ិ ម៉ោងសេវាកម្ម៖ 10:00-19:00 ម៉ោងសម្រាក៖ 14:00-15:00 ពេលវេលាអាចកែសម្រួលបានតាមលក្ខខណ្ឌនៅនឹងកន្លែង។ ឈប់សម្រាកនៅរៀងរាល់ថ្ងៃពុធ។ 2. មជ្ឈមណ្ឌលសេវាកម្ម ឋាននីយ៍ចំណតចុងសែវ (ចេញលេខ 5 B1/តម្រូវឱ្យចាកចេញពីស្ថានីយ៍) ផ្លូវលេខ 56 ខ័ណ្ឌទី 1 ផ្លូវស៉ីងសិនណាន សង្កាត់ចុងជិន ទីក្រុងតៃប៉ិ (1F ក្រោមដី) ម៉ោងសេវាកម្ម៖ 10:00 - 19:00 ម៉ោងសម្រាក៖ 14:00-15:00 ពេលវេលាអាចកែសម្រួលបានតាមលក្ខខណ្ឌនៅនឹងកន្លែង។ ឈប់សម្រាប់រៀងរាល់ថ្ងៃអាទិត្យ។ 3. មជ្ឈមណ្ឌលសេវាកម្មផ្លូវឋាននីយ៍ចំណតជានណាន(ចេញលេខ 2, 2F/តម្រូវឱ្យចាកចេញពីស្ថានីយ៍) លេខ 798 ផ្លូវប៉ិអាន សង្កាត់ចុងសាន ទីក្រុងតៃប៉ិ ម៉ោងសេវាកម្ម៖ 10:00 - 19:00 ម៉ោងសម្រាក៖ 14:00-15:00 ពេលវេលាអាចកែសម្រួលបានតាមលក្ខខណ្ឌនៅនឹងកន្លែង។ បិទរៀងរាល់ថ្ងៃច័ន្ទ និងសុក្រ សម្រាប់ម៉ោងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសេវាកម្ម YouBike ក្នុងអំឡុងពិធីបុណ្យនិទាឃរដូវ សូមយោងទៅលើសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ YouBike សម្រាប់ព័ត៌មានលម្អិត។ ប្រភពព័ត៌មាន៖ ការិយាល័យដឹកជញ្ជូនរដ្ឋាភិបាលទីក្រុងតៃប៉ិ

![Taiwan.gov.tw [ បើកបង្អួចផ្សេងទៀត]](/images/egov.png)
