ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ទិវាបុណ្យភ្ជុំបិណ្ឌប្រទេសកម្ពុជា អត្ថបទដោយ៖ អ្នកចំណូលស្រុកថ្មីសញ្ញាតិកម្ពុជា / ស៊ុនយ៉ាវិន

នៅក្នុងប្រទេសកម្ពុជាមានពិធីបុណ្យធំ ៗ ក្នុងមួយឆ្នាំមានចំនួនបីពិធី  បែងចែកជាពិធីបុណ្យចូលឆ្នាំខ្មែរ  និងបុណ្យភ្ជុំបិណ្ឌ  ហើយនិង បុណ្យអុំទូក  លើកនេះខ្ញុំចង់ចែករំលែកជាមួយអ្នករាល់គ្នានូវទិវាបុណ្យភ្ជុំបិណ្ឌ។ ប្រជាជនកម្ពុជាជាច្រើនជឿលើព្រះពុទ្ធសាសនា ទិវាបុណ្យភ្ជុំបិណ្ឌគឺស្ថិតនៅក្នុងប្រតិទិនព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៦ ខែសីហាដល់ថ្ងៃទី ៣០ ខែសីហាសរុបទៅមានចំនួន ១៥ ថ្ងៃ។ យើងនឹងគោរពបូជានៅតាមវត្តផ្សេងៗគ្នាក្នុងរយៈពេលក្នុង ១៥ ថ្ងៃនេះ យកល្អយើងគួរតែទៅវត្តអោយបានចំនួន ៧ កន្លែង ទើបសាច់ញាតិបងប្អូននិងមិត្តភក្តិដែលបានស្លាប់ទៅមិនអាចទទួលបានរកយើងឃើញពួកយើង ដែលមិនបានសែនជូនដល់គាត់។

ថ្ងៃដំបូងនៃទិវាបុណ្យភ្ជុំបិណ្ឌរបស់ប្រទេសកម្ពុជា នៃពិធីប្រាព្ធរឡើងនៅយប់ថ្ងៃទី ១៥ ខែសីហានៅពេលព្រះច័ន្ទរះពេញបូរណីយ៍ នៅពេលវេលាដ៏ភ្លឺថ្លានិងស្រស់ស្អាតបំផុត គឺបួងសួងដល់ព្រះដើម្បីគោរពបូជានិងសុំព្រះនៅខាងលើនិងម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកទ្វារ ឱ្យវិញ្ញាប្រលឹងសាច់ញាតិរបស់ពួកយើងត្រឡប់មកវិញនិងរីករាយជានឹងថ្វាយផ្តល់ជូនពួកគាត់    ជាទូទៅយើងនឹងរៀបចំរាល់តម្រូវការចាំបាច់ប្រចាំថ្ងៃ ដែលត្រូវបានប្រើជាទូទៅដោយញាតិសន្ដានដែលបានទទួលមរណភាពទៅ ថ្វាយជាម្ហូបអាហារនិងផ្លែឈើដែលគាត់ចូលចិត្តបរិភោគកាលគាត់នៅរស់នឹងថ្វាយជូនពួកគាត់  វីដែលកាន់តែពិសេសនោះគឺការបូជានឹងមិនត្រូវបានយកទៅផ្ទះវិញទេ បន្ទាប់ពីគោរពបូជាហើយនឹងត្រូវផ្តល់ឱ្យដោយផ្ទាល់ដល់ព្រះសង្ឃនៅក្នុងចត្ត  ហើយព្រះសង្ឃនឹងជួយយើងសូត្រធម៌និងបញ្ជូនព្រះពរ។

ក្នុងអំឡុងពេល ១៥ ថ្ងៃ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ វត្តនីមួយៗត្រូវបានបើក ២៤ ម៉ោងក្នុងមួយថ្ងៃហើយពិធីផ្សេងៗនៃទិវាបុណ្យភ្ជុំបិណ្ឌត្រូវបានធ្វើឡើងជំនួសនៅពេលថ្ងៃនិងពេលយប់។  ពិធីពេលថ្ងៃត្រូវបានធ្វើឡើងជាចម្បងសម្រាប់សាច់ញាតិដែលបានស្លាប់ព្រោះមានអាទិទេពយាមនៅតាមខ្លោងទ្វារវត្ត   ដូច្នេះយើងនឹងហៅឈ្មោះសាច់ញាតិដែលបានចែកឋានហើយព្រលឹងដែលត្រូវបានហៅទៅចូលនៅវត្ត  ដើម្បីរីករាយនឹងទទួលអីវ៉ានដែលកូនចៅថ្វាយជូន ហើយព្រលឹងដែលមិនត្រូវបានហៅនឹងមានពិធីពិសេសមួយនៅពេលយប់ដូច្នេះពួកគេក៏អាចចូលវត្តបានដែរដោយចិត្តជ្រះថ្លាបរិសុទ្ធដើម្បីរីករាយផងដែរ។ ។

  
តើពិធីបុណ្យភ្ជុំបិណ្ឌមានអ្វីខ្លះ?   ដំបូងត្រូវរៀបចំម្ហូបអាហារនៅពេលព្រឹកសម្រាប់ជូនព្រះសង្ឃអោយបានមុនម៉ោង ៧ ព្រឹក ដើម្បីឱ្យព្រះសង្ឃអាចមានអាហារឆាន់បាននៅពេលព្រឹកនៅម៉ោង ៧ ហ្នឹង ។  ម៉ោងប្រហែល ៩ ព្រឹកយើងនឹងរៀបចំម្ហូបអាហារជូនឪពុកម្តាយ ហើយទុកអោយឪពុកម្តាយយកចង្ហាន់ទៅវត្តដើម្បីប្រគេនលោក។  នៅពេលនោះ ព្រះសង្ឃនឹងបន្ដសូត្រធម៌ ហើយយើងក៏នឹងបន្តនិមន្តឈ្មោះនៃសាច់ញាតិដែលបានចែកឋានទៅ ហើយឱ្យពួកគេមកទទួលយកម្ហូបអាហារសម្រន់និងរាល់តម្រូវការចាំបាច់រាល់ថ្ងៃពិធីនេះនឹ ងបន្តរហូតដល់ម៉ោង ១១ ព្រោះព្រះសង្ឃត្រូវឆាន់បាយសម្លរមុនថ្ងៃត្រង់នៅម៉ោង ១១ ថ្ងៃ។ 


បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រហូតដល់ម៉ោង ៤ ឬ ៥ ល្ងាចយើងចាប់ផ្តើមរៀបចំពិធីល្ងាច។ ពិធីល្ងាចត្រូវបានធ្វើឡើងជាពិសេសសម្រាប់ព្រលឹងអ្នកដែលវង្វេងសាច់បងប្អូន ។ការរៀបចំធ្វើម្ហូបនិងអាហារសម្រន់និងប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃក៏នឹងសូត្រធម៌និងបន្តសូត្រធម៌រហូតដល់ម៉ោង ៧ ល្ងាច  យើងទាំងអស់គ្នានឹងយកស្បៀងអាហារហើយដើរតាមព្រះសង្ឃទៅខាងក្រៅវត្ត ព្រះសង្ឃនឹងបន្ដសូត្រធម៌ ហើយយើងក៏នឹងសូត្រធម៌ពីខាងក្រោយហើយដាក់ម្ហូបនៅលើជញ្ជាំងវត្ត។ បន្ទាប់ពីពិធីនេះយើងនឹងត្រលប់ទៅវត្តវិញហើយ ឱ្យព្រះសង្ឃសូត្រធម៌ បន្ទាប់មកមនុស្សមួយចំនួននឹងទៅផ្ទះ ហើយអ្នកផ្សេងទៀតនឹងស្នាក់នៅក្នុងវត្តតែម្តង ដើម្បីសូត្រធម៌រហូតដល់ព្រឹក ហើយភូមិទាំងមូលអាចលឺសំលេងនៅវត្ត។ ពិតជាអ៊ូរអរណាស់ ! អ្នករាល់គ្នាត្រូវបានស្វាគមន៍ក្នុងឱកាសទទួលបានបទពិសោធន៍នៅក្នុងប្រទេសកម្ពុជានិងទទួលយកវប្បធម៌ផ្សេងៗគ្នា!

ការផ្តល់ជូនរបស់សែន

បងប្អូនស្រ្តីរៀបចំម្ហូបអាហារ និងថតរូបនៅមុខវត្ត នឹងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ