ប្រសិនបើអ្នកមានសំណួរខាងផ្លូវច្បាប់ឬទាក់ទងនឹងការងារ តើមានមេធាវីស្ម័គ្រចិត្តណាខ្លះដែលអាចរកបានសម្រាប់ការពិគ្រោះយោបល់ឬទេ?
ប្រសិនបើអ្នកមានសំណួរខាងផ្លូវច្បាប់ឬទាក់ទងនឹងការងារ ការិយាល័យការងាររដ្ឋាភិបាលទីក្រុងតៃប៉ិផ្តល់ព័ត៌មានសេវាកម្ម "ការប្រឹក្សាមេធាវីស្ម័គ្រចិត្ត" ដូចខាងក្រោម៖ 1. មជ្ឈមណ្ឌលសិទ្ធិការងារ (ផ្ទះលេខ 101ជាន់ទី 6 វិថីម៉ុងចែវ សង្កាត់វ័នហ័រ )៖ត្រូវមកតម្រង់ជួរនៅនឹងទីកន្លែងដោយផ្ទាល់ ពីម៉ោង 2:00 ដល់ 5:00 ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (លើសពីនេះ អ្នកអាចធ្វើការណាត់ជួបតាមអនឡាញ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅ ខ្សែទូរស័ព្ទរហ័សទាន់ចិត្តរបស់ការិយាល័យការងារ៖ https://bola.gov.taipei/default.aspx)។ 2. ស្ថានីយ៍សេវាកម្មការងារសង្កាត់ប៉ិថោវ (លេខ 30 ជាន់ទី 5 ផ្លូវស៉ីងអ៉ីក សង្កាត់ប៉ិថោវ)៖ តម្រង់ជួរនៅទីតាំងដោយផ្ទាល់រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង 2:00 រសៀល ដល់ 5:00 ល្ងាច។ 3. ស្ថានីយ៍សេវាកម្មការងារ សង្កាត់ណានកាំងតុងម៉ីឈីងអ៉ីង (លេខ 19 ជាន់ទី 2 ផ្លូវលេខ 60 ខ័ណ្ឌទី 2 ផ្លូវណាកាំង សង្កាត់ណានកាំង )៖ តម្រង់ជួរនៅទីតាំងដោយផ្ទាល់រៀងរាល់ថ្ងៃពុធ វេលាម៉ោង 2:00 រសៀល ដល់ 5:00 ល្ងាច។ 4. ស្ថានីយ៍សេវាកម្មការងារស៉ីងអ៉ីក (លេខ 86នជាន់ទី 8 ផ្លូវហ្វូទឺរ សង្កាត់ស៉ីងអ៉ីក)៖ តម្រង់ជួរនៅទីតាំងដោយផ្ទាល់រៀងរាល់ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង 9:00 ព្រឹកដល់ម៉ោង 12:00 ព្រឹក។ 5. សម្រាប់ការប្រឹក្សាតាមទូរស័ព្ទ សូមទូរស័ព្ទទៅ 1999 (02-27208889 នៅខាងក្រៅស្រុកឬក្រុង) ចុចផ្លាស់លេខ 7019 (កំណត់ត្រឹម 10 នាទីសម្រាប់ការហៅម្តងៗ): រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 2:00រសៀវ ដល់ 5:00 ល្ងាច ។ (សហការរៀបចំដោយគណៈមេធាវីតៃប៉ិ សមាគមគណៈមេធាវីជីឡុង និងមូលនិធិជំនួយផ្នែកច្បាប់ សាខាតៃប៉ិ) ប្រភពព័ត៌មាន៖ ការិយាល័យការងាររដ្ឋាភិបាលទីក្រុងតៃប៉ិ

![Taiwan.gov.tw [ បើកបង្អួចផ្សេងទៀត]](/images/egov.png)
