"កម្មវិធីបណ្ដុះបណ្ដាលប្រាជ្ញាច្រើន និងពង្រឹងមាតាបិតាដល់ក្មេងជំនាន់ទី 2" (2-10)
1. អង្គការមូលនិធិអ៉ីទាននិងអង្គការមូលនិធិគ័រថាយសឺសាន់ មូលនិធិធនាគារគ័រថាយសឹកហ័រ និងមូលនិធិគ័រថាយមូលនិធិវប្បធម៌ និងអប់រំនៃការសាងសង់ បានប្តេជ្ញាចិត្តយ៉ាងយូរក្នុងការថែរក្សាគ្រួសារដែលងាយរងគ្រោះនៃអ្នកចំណូលស្រុកថ្មី។ និងបន្តអនុវត្តគម្រោង «ការដាំដុះប្រាជ្ញាច្រើនជំនាន់ដល់ក្មេងជំនាន់ទីពីនិងអ្នកចំណូលស្រុកថ្មី និងពង្រឹងសមត្ថភាពចំពោះមាតាបិតា» ខ្លឹមសារកម្មវិធីសិក្សានៃថ្នាក់នីមួយៗត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងអាយុផ្សេងៗគ្នា គោលបំណងបណ្តុះនូវអត្ថប្រយោជន៍ជាច្រើន ណែនាំការស្វែងរកដោយខ្លួនឯង ធ្វើអោយប្រសើរឡើងនូវជំនាញទំនាក់ទំនង និងការបញ្ចេញមតិ និងជួយមនុស្សជំនាន់ថ្មីក្នុងការកសាងសមត្ថភាព និងលក្ខណៈជាមួយនឹងតម្លៃនៃបទពិសោធន៍ខ្លួនឯងកាន់តែច្រើន។ 2. ចំពោះអ្នកចុះឈ្មោះរៀន "ថ្នាក់រៀនចែករំលែកពហុវប្បធម៌អ្នកចំណូលស្រុកថ្មីក្មេងជំនាន់ទី 2"៖ ចំពោះក្មេងជំនាន់ទី២ថ្មីនៃសាលាបឋមសិក្សាថ្នាក់ទី1ដល់ទី3 ពេលវេលាម៉ោងវគ្គសិក្សា៖ ចាប់ពីថ្ងៃទី11 ខែមីនា ដល់ថ្ងៃទី18 ខែធ្នូ ឆ្នាំ 2023 ថ្ងៃសៅរ៍ ចាប់ពីម៉ោង 9:30 ព្រឹក ដល់ 12:30 ថ្ងៃត្រង់។ ទីតាំង៖ អគារចំណូលស្រុកថ្មីជាន់ទី 4 តំប់វ័នហ័រ ទីក្រុងតៃប៉ិ ។ សូមមើលខិត្តប័ណ្ណចូលរៀនសម្រាប់កាលបរិច្ឆេទវគ្គសិក្សាប្រចាំខែ។ 3. ចំពោះអ្នកចុះឈ្មោះចូលរៀន "ថ្នាក់ស្រាវជ្រាវដំណើរការផ្សងព្រេងរបស់យុវជនជំនាន់ទី 2 សម្រាប់អ្នកចំណូលស្រុកថ្មី"៖ ចំពោះក្មេងជំនាន់ទី២ថ្មីទទួលចាប់ពីថ្នាក់ទី4ដល់ទី6 ពេលវេលាម៉ោងវគ្គសិក្សា៖ ចាប់ពីថ្ងៃទី 18 ខែមីនាដល់ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2023 ថ្ងៃសៅរ៍ វេលាម៉ោង 2:00 រសៀល ដល់ 5:00 ល្ងាច ទីកន្លែង៖ ថ្នាក់រៀនចាប់ពីខែមីនាដល់ខែមិថុនានឹងធ្វើឡើងនៅសាលាបឋមសិក្សាឡុងសាន ក្នុងសង្កាត់វ័នហ័រ ទីក្រុងតៃប៉ិ ហើយជាកន្លែងសម្រាប់ខែកញ្ញាដល់ខែធ្នូ (9-12) មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ត្រូវបានជូនដំណឹងមុនពេលចូលថ្នាក់រៀនផងដែរ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃវគ្គសិក្សាប្រចាំខែ សូមមើលខិត្តប័ណ្ណចុះឈ្មោះ។ 4. ចំពោះការចុះឈ្មោះចូលរៀននៃ "វគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំក្មេងទំពាំងខ្នងឬស្សីសម្រាប់យុវជនចំណូលស្រុកថ្មីក្មេងជំនាន់ទីពីរ"៖ ជំនាន់ទីពីរថ្មីពីថ្នាក់ទីមួយនៃមធ្យមសិក្សាដល់ថ្នាក់ទីបីនៃវិទ្យាល័យ ពេលវេលានៃម៉ោងវគ្គសិក្សា៖ ចាប់ពីថ្ងៃទី 01 ខែមេសា ដល់ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2023 ថ្ងៃសៅរ៍វេលាម៉ោង 9:30 ព្រឹក ដល់ 4:30 ល្ងាច ទីកន្លែង៖ គ្រប់គ្រងនៅឧទ្យានវប្បធម៌ថាងពូក សូមមើលខិត្តប័ណ្ណចូលរៀនសម្រាប់កាលបរិច្ឆេទវគ្គសិក្សាប្រចាំខែ។ 5. ចំពោះ អ្នកដែលចង់មកដាក់ពាក្យ ឬមានចម្ងល់អ្វីផ្សេងៗទៀត សូមអ្នកទាក់ទងមកខាងបុគ្គលិកបំរើការក្នុងសង្គម កិច្ច ដោយកញ្ញា វ័ង អ៉ីកជីង សូមទូរស័ព្ទមកលេខ៖ 2230- 0339 ទូរសារ៖ 2230-0559 ។
2023-02-17

![Taiwan.gov.tw [ បើកបង្អួចផ្សេងទៀត]](/images/egov.png)
