ទស្សនកិច្ចសហគ្រាសសម្រាប់អ្នកចំណូលស្រុកថ្មី|ស្វែងយល់ពីបរិយាកាសការងារ បើកទ្វារឱកាសការងារថ្មី!(8-12)
សេចក្តីជូនដំណឹងសម្រាប់អ្នកចំណូលស្រុកថ្មី ចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពី បរិយាកាសការងារក្នុងវិស័យសេវាកម្មម្ហូបអាហារ និងចង់ចាប់យកឱកាស សម្ភាសន៍ការងារនៅនឹងកន្លែង មែនទេ? មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងតៃប៉ិ នឹងដឹកនាំអ្នកចំណូលថ្មីទៅទស្សនា «COMEBUY មជ្ឈមណ្ឌលសិក្សានវានុវត្តន៍» និង «ភោជនីយដ្ឋានម្ហូបថៃ ហាងបាយ វ័លឆឹង »។ តាមរយៈការណែនាំអំពីសហគ្រាស ការទស្សនាបរិយាកាសការងារ និងបទពិសោធន៍ការងារជាក់ស្តែង អ្នកនឹងអាចស្វែងយល់ពីឱកាសការងារកាន់តែច្រើន! សកម្មភាពចូលរួមដោយឥតគិតថ្លៃទាំងស្រុង និងមានផ្តល់អាហារថ្ងៃត្រង់។ សូមស្វាគមន៍អ្នករស់នៅថ្មីទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ! ពេលវេលា៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ (ថ្ងៃពុធ) ម៉ោង ៩:០០ ព្រឹក ដល់ ៥:០០ ល្ងាច ចំពោះអ្នកចូលរួម៖ អ្នកចំណូលស្រុកថ្មី ទីកន្លែងជួបជុំ៖ បន្ទប់ទទួលភ្ញៀវជាន់ទី១ អគារលេខ 101 ម៉ុងចែវ នៅជាន់ទី១ អាសយដ្ឋាន៖ លេខ 101ជាន់ទី១ វិថីម៉ុងចែវ សង្កាត់វ័នហ័រ ទីក្រុងតៃប៉ិ តំណចុះឈ្មោះ៖ https://okwork.gov.taipei/ESO/content/tw/iFrameSet/161108223245/sourceId/7173 លេខទំនាក់ទំនងសម្រាប់សាកសួរ៖ (02) 2308-5231 លេខបន្ថែម 703 កញ្ញា ចាង លេខបន្ថែម 712 កញ្ញា យ៉ុំាង
2026-08-29
![Taiwan.gov.tw [ បើកបង្អួចផ្សេងទៀត]](/images/egov.png)
