ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ខ្សែសេវា 1990 ទូរស័ព្ទរហ័សទាន់ចិត្ត សម្រាប់ជនបរទេសដែលរស់នៅប្រទេសចិនតៃវ៉ាន់ (5-9)

ដើម្បីជួយដល់អ្នកចំណូលស្រុកថ្មីដែលរស់នៅចិនតៃវ៉ាន់ ហើយជូនចំពោះអ្នកដែលមានជួបប្រទះបញ្ហាណាមួយ នៅក្នុងតម្រូវការរស់នៅ ការសម្របខ្លួនទៅនឹងជីវិត និងការថែទាំ និងការប្រឹក្សា ទីភ្នាក់ងារអគ្គនាយដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃបានបង្កើតខ្សែទូរស័ព្ទដ៏ពិសេស ផ្តល់ជូន "ជីវិតជនបរទេសដែលរស់នៅតៃវ៉ាន់ សេវាប្រឹក្សារដោយ 1990 រហ័សទាន់ចិត្ត " ។ ប្រសិនបើអ្នកត្រូវការការពិគ្រោះយោបល់លើទិដ្ឋាការ លំនៅដ្ឋាន ការចូលសញ្ញាតិ  និងចេញស្វែងរក ការងារ ហើយការបង់ពន្ធ ការធានារ៉ាប់រងសុខភាព ការដឹកជញ្ជូន សុខុមាលភាពសង្គម ការអប់រំរបស់កុមារ ការថែទាំវេជ្ជសាស្រ្ត និងសុវត្ថិភាពផ្ទាល់ខ្លួន អ្នកអាចទូរស័ព្ទទៅលេខ 1990 ដើម្បីទទួលបានជំនួយវិជ្ជាជីវៈដោយឥតគិតថ្លៃ។

ខ្សែទូរស័ព្ទលេខ 1990 រហ័សទាន់ចិត្ត បានផ្តល់សេវាកម្មជាប្រាំពីរភាសា៖ ចិន អង់គ្លេស ជប៉ុន វៀតណាម ឥណ្ឌា ថៃ និងភាសាខ្មែរ ។ ការពិគ្រោះយោបល់តាមទូរស័ព្ទរហ័សទាន់ចិត្តគឺមិនគិតថ្លៃទាំងស្រុង។

សេវាពិគ្រោះយោបល់ឥតគិតថ្លៃ ពេលវេលាទូរស័ព្ទរហ័សទាន់ចិត្ត៖

ភាសាចិន អង់គ្លេស ជប៉ុន៖ 24 ម៉ោងក្នុងមួយថ្ងៃ បើករហូត ពេញមួយឆ្នាំមិនមានការឈប់សម្រាក

ភាសាវៀតណាម ឥណ្ឌូណេស៊ី ថៃ ខ្មែរ៖ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង  09:00 ~ 17:00 (បើករហូត លុះត្រាតែចមថ្ងៃបុណ្យជាតិ និងថ្ងៃបុណ្យទានផ្សេងៗនឹងឈប់សម្រាក)

មិត្តភក្ដិចំណូលស្រុកថ្មីដែលមានតម្រូវការត្រូវបានស្វាគមន៍ក្នុងការប្រើប្រាស់ខ្សែទូរស័ព្ទរហ័សទាន់ចិត្តនេះ ដើម្បីដោះស្រាយបញ្ហាតូចតាចក្នុងជីវិតយើង។

គេហទំព័ររបស់ការិយាល័យអគ្គនាយដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ៖ https://www.immigration.gov.tw/5385/7445/7451/7457/7484/371259/cp_news


កាលបរិច្ឆេទចាក់ផ្សាយ

2025-05-19