ក្មុងឆ្នាំ 2025 បានបើកវគ្គសិក្សា "រៀនម៉ាហ្សាមុខដករោមមុខចំពោះសិស្សចំណូលស្រុកថ្មី" (5-15)
ដើម្បីជួយអ្នកចំណូលស្រុកថ្មីសម្របខ្លួនទៅនឹងជីវិតរស់នៅប្រទេសតៃវ៉ាន់ និងដើម្បីជួយពួកគេអភិវឌ្ឍសមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈបន្ទាប់បន្សំដោយការរៀនពីបច្ចេកទេសថែរក្សាសម្ផស្សបែបប្រពៃណី ការិយាល័យសង្កាត់វិនសាននៃទីក្រុងតៃប៉ិបានរៀបចំ "វគ្គបណ្តុះបណ្តាលម៉ាហ្សាមុខកោររោមមុខ" សម្រាប់អ្នកចំណូលស្រុកថ្មីនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025 ។ ម៉ោងសិក្សា៖ 13/6/ 2025 (ថ្ងៃសុក្រ) ពីម៉ោង 9:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង 1:00 រសៀល ដល់ 4:00 រសៀល សរុបម៉ោងរៀន 6 ម៉ោង។ វិធីនៃការចុះឈ្មោះគឺចុះឈ្មោះតាមអនឡាញ ហើយការចុះឈ្មោះនឹងទទួលចាប់ពីម៉ោង 12:00 ថ្ងៃត្រង់ ថ្ងៃទី 18/5/2025 ចំពោះបងប្អូនមិត្តភក្តិអ្នកចំណូលស្រុកថ្មីនឹងត្រូវបានស្វាគមន៍ក្នុងការទទួលចុះឈ្មោះមុនគេ! តំណភ្ជាប់ចុះឈ្មោះ៖ https://iwnet.civil.taipei/NewImmigrants/Home/Register/371
2025-05-20