ថ្នាក់បណ្តុះបណ្តាលបុគ្គលិកថែទាំអ្នជំងឺរដោយភ្ញាក់ងារឯកជនទីក្រុងតៃប៉ិឆ្នាំ 2025 (5-16)
ថ្នាក់បណ្តុះបណ្តាលបុគ្គលិកថែទាំអ្នជំងឺរដោយភ្ញាក់ងារឯកជនទីក្រុងតៃប៉ិឆ្នាំ 2025 -លើទី 22 វគ្គ ការចុះឈ្មោះសម្រាប់ "ថ្នាក់អ្នកចំណូលស្រុកថ្មី" ឥឡូវនេះបានបើកហើយ! អ្នកចំណូលស្រុកថ្មីដែលមានចំណាប់អារម្មណ៍ និងសាទរក្នុងការក្លាយជាអ្នកថែទាំអ្នកជំងឺរ សូមស្វាគមន៍ក្នុងការចុះឈ្មោះ! ចំពោះអ្នកចុះឈ្មោះ៖ អ្នកចំណូលសករុកថ្មី ឬសាប្រជាពលរដ្ឋធារណៈជនទូទៅដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ មានចំណង់ចំណូលចិត្តលើសេវាកម្មថែទាំអ្នកជំងឺរ ហើយមានឆន្ទៈខ្ពស់ក្នុងការទទួលបានវគ្គបណ្តុះបណ្តាលជាអ្នកថែទាំអ្នកជំងឺរ (អ្នកចំណូលស្រុលថ្មីត្រូវបានផ្តល់អាទិភាព) កាលបរិច្ឆេទកម្មវិធី៖ 1. ការវាយតម្លៃលើជាក់ស្តែង និងទូលំទូលាយ (60 ម៉ោង)៖ ថ្ងៃទី 5 ខែកក្កដា ដល់ថ្ងៃទី 3 ខែសីហា ឆ្នាំ 2025 រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង 09:20-16:30 2. កម្មសិក្សាគ្លីនិក (30 ម៉ោង): 9/1-9/16 (ថ្ងៃធ្វើការ) 08:30-17:30; កម្មសិក្សានឹងធ្វើឡើងជាក្រុមៗ ដែលបណ្តុំនីមួយៗមានរយៈពេល 4 ថ្ងៃ។ ខ្លឹមសារនៃវគ្គសិក្សា៖ 1. ចំនួនម៉ោងវគ្គសិក្សា: 50 ម៉ោង។ 2. វគ្គសិក្សាជាក់ស្តែង: 8 ម៉ោង។ 3. ការពិភាក្សាទូលំទូលាយ និងការវាយតម្លៃវគ្គសិក្សា៖ 2 ម៉ោង។ 4. កម្មសិក្សាគ្លីនិក: 30 ម៉ោង។ ※បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិស្សនឹងទទួលបាន "វិញ្ញាបនបត្រនៃការបញ្ចប់វគ្គបណ្តុះបណ្តាល" ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ តម្លៃចំណាយលើបណ្តុះបណ្តាល៖ 600 ដុល្លារចិនតៃវ៉ាន់ ។ វិធីចុះឈ្មោះ៖ 1. សូមចុះឈ្មោះតាមអ៊ីនធឺណិតជាមុនសិន ហើយទាញយកការណែនាំអំពីការចុះឈ្មោះ។ 2. សូមផ្ញើ ឬបញ្ជូនទម្រង់ពាក្យសុំ និងឯកសារពាក់ព័ន្ធនៅក្នុង "មគ្គុទ្ទេសក៍កម្មវិធី" មកកាន់មជ្ឈមណ្ឌលរបស់យើង (លេខ 690 ជាន់ទី 5 ផ្លូវជីងភីង សង្កាត់ ចុងហឺរ ទីក្រុងតៃប៉ិថ្មី) មុនម៉ោង 17:00 ថ្ងៃទី 29 ឧសភា (ថ្ងៃព្រហស្បតិ៍)។ 3. ចូលរួមក្នុងវគ្គសង្ខេបមុនវគ្គសិក្សានៅថ្ងៃទី 7 ខែមិថុនា (ថ្ងៃអាទិត្យ) ចាប់ពីម៉ោង 09:30 ដល់ 12:00 ។ អ្នកដែលឆ្លងកាត់ការប្រលងសរសេរ និងសម្ភាសន៍អាចចូលរួមវគ្គបណ្តុះបណ្តាលហ្នឹងបានហើយ។ តំណភ្ជាប់គេហទំព័រចុះឈ្មោះតាមអ៊ីនធឺណិត៖ https://forms.gle/bFgQm5d3NREgGspj9 តំណភ្ជាប់គេហទំព័រដោយទាញយកខិត្តប័ណ្ណ៖ https://pse.is/7gqhbt លេខទូរសព្ទបន្ទាន់ចុះឈ្មោះ៖ 02-2230-0339 បុគ្គលិកបំរើក្នុងសង្គមកិច្ចដោយកុង
2025-05-20