ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

សូមស្វាគមន៍មកចុះឈ្មោះបោះតង់បង្វិកបង្ហាត់ក្មេងជំនាន់ទីពីរ (6-9)

ទីតាំងបោះតង់ ៖ មជ្ឈមណ្ឌលសកម្មភាពខ័ណ្ឌ ស៊ីងជ័ង សង្កាត់ចុងសាន ទីក្រុងតៃប៉ិ-បន្ទប់ថ្នាក់រៀនខ័ណ្ឌ ស៊ីងជ័ង (ផ្ទះលេខ 50-1 ខ័ណ្ឌទី 3 ផ្លូវ ស៊ីងសិនប៉ិកលូក សង្កាត់ចុងសាន ទីក្រុងតៃប៉ិ)
ពេលវេលាថ្ងៃបោះតង់ :  ថ្ងៃទី 19-22 ខែកក្កដា ឆ្នាំ 2022 វេលាម៉ោង 13:00 ដល់ 17:00 ជារៀងរាល់ថ្ងៃ
រយៈពេលទទួលចុះឈ្មោះ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2022 (ថ្ងៃសុក្រ) នឹងបញ្ចប់ទទួលឈ្មោះ ។
របៀបដាក់ពាក្យ៖ សូមផ្ញើទម្រង់ពាក្យឯកសារស្នើរសុំ (ភ្ជាប់មកជាមួយ) និងឯកសារពាក់ព័ន្ធមកកាន់ bca-winshow@mail.taipei.gov.tw ប្រធានបទនៃលិខិតសូមបញ្ជាក់ "បោះតង់បង្វិកបង្ហាត់ក្មេងជំនាន់ទីពីរ"
សូមទំនាក់ទំនងមកលេខ៖ 27208889 ចុចផ្លាស់លេខ 6065 ដោយកញ្ញា លី
ប្រសិនបើជាចំនួនសិស្សលើស បន្ទាប់ពីបានចុះឈ្មោះរួច អ្នកគ្រប់គ្រងនឹងសម្រេចយកអ្នកចូលរួមដោយធ្វើការចាប់ឆ្នោត ។ ប្រសិនបើចំនួនមិនពេញទេ កុមារដែលមិនមែនជាកូនអ្នកចំណូលស្រុកថ្មីក៏អាចចូលរួមបានដែរ។
អ្នកដែលជាប់ឈ្មោះលើបញ្ជីចូលរៀន នឹងត្រូវប្រកាសនៅលើគេហទំព័រ នៃតំបន់អ្នកចំណូលស្រុកថ្មី ទីក្រុងតៃប៉ិ នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ  2022 (ថ្ងៃសុក្រ)។

កាលបរិច្ឆេទចាក់ផ្សាយ

2022-06-24