ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ព័ត៌មាននៃវគ្គសិក្សា "ក្រុមគាំទ្រអ្នកចំណូលស្រុកថ្មីទីក្រុងតៃប៉ិ" (6-13)

មូលនិធិសុខុមាលភាពសង្គមអង្គការអ៊ីទៀនទីក្រុងតៃប៉ិ មជ្ឈមណ្ឌលសេវាកម្មបំរើផ្នែកស្ត្រី និងគ្រួសារចំណូលស្រុកថ្មីបានដំណើរការ " ឆ្នាំ 2022 ក្រុមគាំទ្រអ្នកចំណូលស្រុកថ្មីទីក្រុងតៃប៉ិ" ដោយការិយាល័យសុខភាពរដ្ឋាភិបាលតៃប៉ិ  ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីខែកក្កដា ដល់ ខែសីហា  អ្នកចំណូលស្រុកថ្មី នឹងត្រូវបានអញ្ជើញឱ្យស្វែងយល់អំពីការគ្រប់គ្រងខ្លួនឯងប្រកបដោយសុខភាពល្អ និងការថែទាំក្រុមគ្រួសារ។ តាមរយៈការធ្វើលំហាត់ប្រាណ ដើម្បីបំបាត់ភាពតានតឹងនៃផ្នែករាងកាយ និងផ្លូវចិត្ត។
ធ្វើអោយប្រសើរឡើងនូវការស៊ូទ្រាំនៃសរសៃឈាមបេះដូង ភាពបត់បែន កម្លាំងសាច់ដុំ និងកាយសម្បទាដែលមានសុខភាពល្អផ្សេងទៀត  ហើយតាមរយៈចង្វាក់រាងកាយរបស់ឪពុកម្តាយ និងកូន លេងហ្គេមជាមួយឪពុកម្តាយ និងកូនៗ អ្នកចំណូលស្រុកថ្មី និងកូនៗអាចរៀនជាមួយគ្នា និងអាចកើនរីកចម្រើនជាមួយគ្នាយ៉ាងងាយស្រួល  ដើម្បីដាក់ពាក្យចូលសញ្ជាតិ និងទទួលបានសញ្ជាតិចិន   សមត្ថភាពភាសាមូលដ្ឋាន និងចំណេះដឹងមូលដ្ឋានអំពីសិទ្ធិនិងកាតព្វកិច្ចជាតិ កត់ត្រាម៉ោងបញ្ជាក់រៀនដើម្បីយកទៅធ្វើសញ្ជាតិ។

"កូនម៉ាក់មានសុខភាពល្អដោយសារលំហាត់ប្រាណ YO~ទីក្រុងតៃប៉ិក្រុមរាំចង្វាក់ហាត់ប្រាណជាមួយឪពុកម្តាយ-កូនៗអ្នកចំណូលស្រុកថ្មី" រៀបចំបើកវគ្គរៀន និងទីតាំងនិងវគ្គរៀនមានដូចខាងក្រោម៖
ចាប់ពីថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022 ដល់ថ្ងៃទី 24 ខែសីហា ឆ្នាំ 2022 រៀងរាល់ថ្ងៃពុធ ពីម៉ោង 2:00 រសៀល ដល់ 4:00 រសៀល នៅក្នុងអគារយើងខ្ញុំផ្នែកក្រុមច្រៀងរួបរួម (ផ្ទះលេខ 7-1 B1ខ័ណ្ឌទី 2 ផ្លូវ ហាំងចូវណាន សង្កាត់ តាអាន ទីក្រុងតៃប៉ិ )

"កូនម៉ាក់មានសុខភាពល្អដោយសារលំហាត់ប្រាណ YO~ទីក្រុងតៃប៉ិក្រុមរាំចង្វាក់ហាត់ប្រាណជាមួយឪពុកម្តាយ-កូនៗអ្នកចំណូលស្រុកថ្មី" រៀបចំបើកវគ្គរៀន និងអសដ្ឋាននិងវគ្គរៀននិមួយៗមានដូចខាងក្រោម៖
ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 ដល់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 2:00 រសៀល ដល់ម៉ោង 4:00 រសៀល នៅជាន់ទី 4 នៃសាលអ្នកចំណូលស្រុកថ្មីតំបន់វ័នហ័រ (លេខ 171 ខ័ណ្ឌទី 2 ផ្លូវ ឆាងសារ សង្កាត់វ័នហ័រ ទីក្រុងតៃប៉ិ) នឹងបើករៀននៅទីនោះ ។

ប្រសិនបើអ្នកចង់ដាក់ពាក្យ ឬមានចម្ងល់អ្វីផ្សេងៗទៀត សូមទាក់ទងបុគ្គលិកកញ្ញស ស៊ូ  ទូរស័ព្ទលេខ៖ 2230-0339 ។

កាលបរិច្ឆេទចាក់ផ្សាយ

2022-06-28